លោក Mourinho រកបានជាង១៦០លានដុល្លារ ដោយត្រូវក្លិបបណ្តេញចេញពីតំណែង៦ដង
អ៊ីតាលី ៖ បន្ទាប់ពីចំណាយពេល៩២៩ថ្ងៃជាមួយការងារគ្រូបង្វឹកនៅលីគបាល់ទាត់កំពូលអ៊ីតាលី
អ៊ីតាលី ៖ បន្ទាប់ពីចំណាយពេល៩២៩ថ្ងៃជាមួយការងារគ្រូបង្វឹកនៅលីគបាល់ទាត់កំពូលអ៊ីតាលី
អ៊ីតាលី ៖ បន្ទាប់ពីចំណាយពេល៩២៩ថ្ងៃជាមួយការងារគ្រូបង្វឹកនៅលីគបាល់ទាត់កំពូលអ៊ីតាលី លោក José Mourinho កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ត្រូវបានក្លិបចចកញី AS Roma បណ្តាញចេញពីតំណែងគ្រូបង្វឹកហើយ។
ក្លិប AS Roma បានប្រកាសថា លោក Jose Mourinho និងបុគ្គលិកគ្រូបង្វឹករបស់គាត់បានចាកចេញពីក្លិប ហើយកៅអីរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់អាយុ៦០ឆ្នាំរូបនេះ ត្រូវបានជំនួសដោយវីរបុរសក្លិប Roma គឺលោក Daniele De Rossi អាយុ៤០ឆ្នាំ អតីតខ្សែបម្រើការពារឆ្នើមក្រុមជម្រើសជាតិអ៊ីតាលី។ លោក De Rossi ដែលស៊ុតបញ្ចូលទី ៦៣គ្រាប់ពីការបង្ហាញខ្លួន ៦១៦ប្រកួតសម្រាប់ Roma អំឡុងពេលអាជីព១៨ឆ្នាំជាមួយក្លិបអ៊ីតាលីមួយនេះ ត្រូវបានផ្តល់កុងត្រាក្នុងនាមគ្រូបង្វឹករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
លោក Mourinho ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Roma កាលពីខែឧសភា ឆ្នាំ ២០២១ ហើយបានដឹកនាំក្រុមអ៊ីតាលីមួយនេះឈ្នះពានរង្វាន់ UEFA Europa Conference League នៅឆ្នាំ ២០២២ ខណៈដែលកាលពីឆ្នាំមុន លោកក៏បានដឹកនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ប៉ុន្តែចាញ់ Sevilla ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។
ដើម្បីបណ្តាញលោក Jose Mourinho ចេញពីតំណែងមុនពេលកុងត្រាអស់សុពលភាពនៅចប់រដូវកាលនេះ Roma ត្រូវបង់៦លានដុល្លារអាមេរិកសម្រាប់គ្រូបង្វឹករូបនេះ។ ដូច្នេះគិតរហូតមកទល់ពេលនេះ លោក Mourinho រកប្រាក់បានរហូតដល់ ១៦៧លានដុល្លារអាមេរិកហើយ ដោយត្រូវបណ្តេញចេញពីតំណែងជាគ្រូបង្វឹកមុនពេលកំណត់ចំនួន៦ដង ដោយក្លិបចំនួន ៥ ផ្សេងគ្នារួមមាន ៖
-Chelsea ឆ្នាំ ២០០៧ (បណ្តាញលើកទី១) បង់ ៣៧លានដុល្លារ
-Real Madrid ឆ្នាំ ២០១៣ បង់ ៣៥លានដុល្លារ
-Chelsea ឆ្នាំ ២០១៥(បណ្តាញលើកទី២) បង់ ១៧លានដុល្លារ
-Manchester United ឆ្នាំ ២០១៨ បង់ ៤១លានដុល្លារ
-Tottenham Hotspur ឆ្នាំ ២០២១ បង់ ៣១លានដុល្លារ
-Roma ឆ្នាំ ២០២៤ បង់ ៦លានដុល្លារ
គួរបញ្ជាក់ថា អាជីពជាគ្រូបង្វឹកចាប់តាំងពីឆ្នាំ ២០០០ លោក Jose Mourinho ធ្លាប់ដឹកនាំក្រុម Benfica, Uniao de Leiria, Porto, Chelsea, Inter Milan, Real Madrid, Manchester United, Tottenham Hotspur និង Roma៕ (ប្រភព ៖ CNN, AP និង NZ Herald)
ចែករំលែកព័តមាននេះ