ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​​គា.ស់​ផ្ទះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃ​វែង ប្រមូល​យក​ទ្រព្យសម្បត្តិ​​សរុប​ជាង២ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ដែល​រួម​មាន​ទាំង​តុទូ​គ្រែ​សំលៀក​បំពាក់ និង​គ្រឿង​លម្អ​ជា​

ខេត្ត​ព្រៃវែង ៖ សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ដែល​រួម​មាន​ទាំង​តុទូ​គ្រែ​សំលៀក​បំពាក់ និង​គ្រឿង​លម្អ​ជា​ច្រើន​ទៀត នៅ​ក្នុងផ្ទះ​របស់​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ត្រូវ​បាន​ក្រុម​ចោរ​នាំ​គ្នា​ប្រមូល​យក​ទៅ​អស់​គ្មាន​សល់ ដោយសារ​តែ​ម្ចាស់ផ្ទះ​មិន​នៅ ចាក់សោរ​ផ្ទះ​ចោល​យូរ​ខែ​ឆ្នាំ​។

ផ្ទះ​ដែល​ត្រូវ​ក្រុម​ចោរលួច​ចូល​គាស់​ទម្លាយ​ប្រមូល​យក​ទ្រព្យសម្បត្តិ​អស់នេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​កំពែង ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង មាន​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុ​ក​សំណាង ភេទ​ប្រុស អាយុ 55 ឆ្នាំ ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សកម្ម ភាព​ដែល​ក្រុម​ចោរ ចូល​គាស់​ទ​ម្លោះ​ទម្លាយ​ផ្ទះ​ខាងលើ ប្រមូល​យក​ទ្រព្យសម្បត្តិ​នេះ គឺ​គ្មាន​អ្នក​ណា​បានដឹង ថា​កើតឡើង​តាំងពី​ពេល​ណា​នោះ​ទេ គឺ​រហូត​ទាល់តែ​មក​ដល់​ថ្ងៃ​ទី 16 មក​រា 2024 ពេល​ដែល​លោក អ៊ុ​ក សំណាង ជា​ម្ចាស់ផ្ទះ​បាន​ត្រឡប់​មក​មើល​ផ្ទះ ឃើញ​ផ្ទះ​ត្រូវ​គេ​គាស់​ទ​ម្លោះ​ទម្លាយ​បើកទ្វារ​ចំហរ​ចោល ហើយ​របស់ទ្រព្យ​ក្នុងផ្ទះ​ទាំងអស់​បាត់​អស់​គ្មាន​សល់ ទើប​ផ្អើល​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ភ្លាម​ៗ​តែ​ម្ដង​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ភាគច្រើន គឺជា​ប្រភេទ​គ្រឿង​ឈើ ដែល​រួម​មាន​ដូច​ជា​តុ​បាយ ទូ​សំលៀក​បំពាក់ គ្រែ​សា​ឡុ​ង និង​គ្រឿង​សង្ហា​រឹម ដែល​មាន​ចំនួន​ច្រើន​។​ដូច្នេះ​គេ​សន្និដ្ឋាន​ថា ក្រុម​ចោរ​ធ្វើ​សកម្មភាព​ចូល​ប្រមូល​យក​ទ្រព្យសម្បត្តិ​ទាំងនេះ មិនមែន​តែ​មួយ​លើក​នោះ​ទេ គឺ​អាច​ធ្វើ​ច្រើន​លើក ដឹក​ជញ្ជូន​ទ្រង់ទ្រាយ​ធំ និង​មាន​គ្នា​ច្រើន​ថែម​ទៀត​ផង ប៉ុន្តែ​ទំនងជា​ធ្វើ​ឡើង​នៅ​ពេល​យប់​ជ្រៅ ទើប​គ្មាន​នរណា​ដឹង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ