ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​មួយ​ថៃ​» នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សមយុទ្ធ​យោធា​ពហុ​ជាតិ​ពស់វែក​មាស​ឆ្នាំ ២០២៤

6 ខែ មុន

ថៃ ៖ លោក Sutin Klungsang រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា

ថៃ ៖ លោក Sutin Klungsang រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា សិល្បៈ​ក្បាច់គុន​មួយ​ថៃ (Muay Thai) នឹង​ត្រូវ​ផ្សព្វផ្សាយ​អំឡុង​ពេល​ការ​ធ្វើ​សមយុទ្ធ​យោធា​ពហុ​ជាតិ​ដ៏​ធំ «​ពស់វែក​មាស​ប្រចាំឆ្នាំ ២០២៤» នា​ពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​ថៃ The Nation​។

ព្រឹត្តិការណ៍​សមយុទ្ធ​យោធា​ពស់វែក​មាស​ឆ្នាំ ២០២៤ គ្រោង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមីនា នៅ​ទូ​ទាំង​ទីតាំង​ផ្សេង​ៗ​ក្នុង​ប្រទេស​ថៃ​រួម​មាន ខេត្ត​លុប​បុរី ចន្ទ​បុរី ស្រះ​កែវ និង រ៉ា​យ៉ុ​ង​។ លោក Jirayu Huangsub អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ​បាន​ថ្លែង​ថា លោក Sutin មាន​ចំណាប់អារម្មណ៍​បញ្ចូល​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ទៅ​ក្នុង​សមយុទ្ធ​យោធា​ដ៏​សំខាន់​នេះ ហើយ​មួយ​ថៃ​នឹង​ស្ថិត​ក្នុង​ចំណោម​សកម្មភាព​នៃ​សមយុទ្ធ​ពស់វែក​មាស​ឆ្នាំ ២០២៤​។ ប្រទេស​ថៃ​នឹង​ទទួល​បាន​ផល​យ៉ាងច្រើន​ពី​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​នៅ​ឆ្នាំ​នេះ​។

សមយុទ្ធ​ពស់វែក​មាស ដែល​សហការ​ឧបត្ថម្ភ​ដោយ​កង​យោធពលខេមរភូមិន្ទ​ថៃ និង​ទីបញ្ជាការ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​សហរដ្ឋអាមេរិក នឹង​ត្រឡប់​វិញ​នៅ​ឆ្នាំ ២០២៤ ហើយ​ជា​លើក​ទី​៤២ ដោយ​មានការ​ចូលរួម​ពី​ប្រទេស​ចំនួន ៧ ក្នុង​សមយុទ្ធ​សង្គ្រាម​សំខាន់​ៗ ដែល​រួម​មាន​ម្ចាស់ផ្ទះ​ថៃ សហរដ្ឋអាមេរិក សិង្ហ​បុរី ជប៉ុន ឥណ្ឌូ​នេ​ស៊ី កូរ៉េ​ខាងត្បូង និង​ម៉ា​ឡេ​ស៊ី​។ ទន្ទឹម​នឹង​នេះ ប្រទេស​ចិន អូស្ត្រាលី និង​ឥណ្ឌា នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ជំនួយ​មនុស្សធម៌​។

លោក Jirayu បញ្ជាក់​ថា សមយុទ្ធ​ពស់វែក​មាស​ឆ្នាំ ២០២៤ ត្រូវ​បាន​រំពឹង​ថា​នឹង​រួម​បញ្ចូល​នូវ​សកម្មភាព​ជា​ច្រើន រួម​ទាំង​លំ​ហាត់​ហ្វឹកហ្វឺន​លើ​ទីលាន វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សង្គ្រាម​តាម​អ៊ីនធឺណិត ជំនួយ​មនុស្សធម៌ និង​ការ​ហ្វឹកហ្វឺន​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​។ លោក​ក៏​បាន​បន្ថែម​ថា នេះ​គឺជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សមយុទ្ធ​ពស់វែក​មាស ដែល​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ នឹង​រួម​បញ្ចូល​សកម្មភាព​ទាក់ទង​នឹង​ការ​យល់​ដឹង​អំពី​ដែន​អវកាស និង​ប្រតិបត្តិការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ