ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ តាម​រយៈ​ក្រសួងមហាផ្ទៃ បាន​ប្រកាស​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់​លើក​ទី​៩ មាន​រយៈពេល​១​ឆ្នាំ នៅ​ឆ្នាំ​២០២៤ នេះ ។ យុទ្ធនាការ​នេះ​បាន​ដាក់​ចេញ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ តាម​រយៈ​ក្រសួងមហាផ្ទៃ បាន​ប្រកាស​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់​លើក​ទី​៩ មាន​រយៈពេល​១​ឆ្នាំ នៅ​ឆ្នាំ​២០២៤ នេះ ។ យុទ្ធនាការ​នេះ​បាន​ដាក់​ចេញ ក្រោយ​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀ​.​ន បាន​អនុវត្ត​ចំនួន​៨​លើក​កន្លង​មក ហើយ​ត្រូវ​បាន​អះអាង​ថា ទទួល​បាន​លទ្ធផល​វិជ្ជមាន ។

ក្នុង​ចំណោម​គោលការណ៍​ណែនាំ​ជា​ច្រើន​ចំណុច នៅ​ក្នុង​ផែនការ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់​លើក​ទី​៩ រយៈពេល ១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ផង​ដែរ​លើ​ការ​ពង្រឹង និង​ជំរុញ​យន្តការ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ឱ្យ​បាន​រឹង​មាំ និង​សកម្ម ក្នុង​ការ​ទប់ស្កាត់​ការ​លួច​បង្វែរ​សារធាតុ​គីមី​ផ្សំ​យក​ទៅ​ធ្វើការ​កែ​ច្នៃ​ផលិត​គ្រឿង​ញៀ​.​ន​ខុសច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឲ្យ​អនុវត្ត​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ដូច​ភ្លៀងរលឹម សំដៅ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​បណ្តាញ​អង្គការ​ចាត់តាំង​នៃ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​គ្រឿង​ញៀ​.​ន ឧបាយកល សកម្មភាព​ទំនាក់ទំនង ការ​ដឹក​ជញ្ជូន កែ​ច្នៃ ផលិត ជួញដូរ​គ្រឿង​ញៀ​.​ន រួម​ទាំង​ទីតាំង​ប្រមូលផ្តុំ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ដើម្បី​បើក​ប្រតិបត្តិការ​បង្ក្រាប​ឱ្យ​ដល់​ឫសគល់ ប្រកបដោយ​ប្រសិទ្ធភាព ។

ជាមួយ​គ្នា​នេះ ដើម្បី​ឲ្យ​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿង​ញៀ​.​ន និង​រក្សា​គ្រួសារ​នីមួយ​ៗ​ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿង​ញៀ​.​ន តាម​ទស្សនវិស័យ «​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿង​ញៀ​.​ន​» សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​ឲ្យ​រៀបចំ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ចាត់វិធានការ​ដោះស្រាយ និង​អន្តរាគមន៍ នៅ​ពេល​មាន​បណ្ដឹង​ព័ត៌មាន ឬ​សំណូមពរ​ពី​មជ្ឈដ្ឋាន​នានា​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀ​.​ន ។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខុសច្បាប់​ចំនួន​៨​លើក​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៧ ដោយ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន​សរុប​បាន​ចំនួន​ជាង​៥​ម៉ឺន​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាង​១២​ម៉ឺន​នាក់ ចាប់​យក​សារធាតុ​ញៀ​.​ន​គ្រប់​ប្រភេទ​ទម្ងន់ ប្រមាណ​ជាង​២៧​ម៉ឺន​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ​ជាង​៥០​ម៉ឺន​គ​.​ក ។

ក្នុង​នោះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ បាន​រក​ឃើញ និង​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន ដែល​មាន​អង្គការ​ចាត់តាំង​ចំនួន​៤៣៥​ករណី ឃាត់ខ្លួន​មេខ្លោង ១៦៤​នាក់ និង​ខ្សែរយៈ​បណ្ដាញ ៨១១​នាក់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។

មក​ដល់​ពេល​នេះ សំណុំរឿង​គ្រឿង​ញៀ​.​ន នៅ​តុលាការ ទូ​ទាំង​ប្រទេស​កម្ពុជា​យើង ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ប្រកាស កាលពី​ថ្ងៃ​ទី​៩​មក​រា ឆ្នាំ​២០២៤ ថា គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៣ មាន​ប្រមាណ​ជា​៦៦% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ទាំងអស់ ។ ទំហំ​នេះ​ធំ​ណាស់ ដែល​យើង​ត្រូវ​មើល​ឱ្យ​ឃើញ​ពី​គ្រោះថ្នាក់​នៃ​គ្រឿង​ញៀ​.​ន ។ អ្នក​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដែល​កំពុង​ធ្វើ​ឱ្យ​ចង្អៀត​ណែន នៅ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​យើង​ក៏​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន ជាង​៥០% ដូច​គ្នា ។ ដូច្នេះ​យើង​ត្រូវ​ប្រកាស​ថា នេះ​គឺជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ជាតិ ។

ក្នុង​សន្និសីទកាសែត​ស្តី​ពី​ការ​ប្រកាស​ដាក់​ចេញ​នូវ «​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ​» និង «​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៅ​តាម​តុលាការ​» កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ លោក​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ប្រកាស​បើក​យុទ្ធនាការ​តាមដាន​សំណុំរឿង​គ្រឿង​ញៀ​.​ន នៅ​តុលាការ​ដោយ​ប្រើ​អភិក្រម «​វះកាត់​» ។ នោះ គឺ​លើ​សំណុំរឿង​គ្រឿង​ញៀ​.​ន តុលាការ​ត្រូវ​ឈរ​លើ​គោលការណ៍ ៣​គឺ​៖ ទី​១-​តម្លាភាព ទី​២-​ភាព​ម៉ឺងម៉ាត់ និង​ទី​៣-​ភាព​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់ ។ បើ​មិន​ដូច្នោះ​ទេ តុលាការ ទាំង​ព្រះរាជអាជ្ញា ទាំង​ចៅក្រម ដែល​ដោះ​លែង​ឧ​ក្រិ​.​ដ្ឋ​ជន​គ្រឿង​ញៀ​.​ន ដោយសារ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នឹង​ត្រូវ​ក្រសួង​ចាត់វិធានការ​ផ្លូវច្បាប់​ជា​មិន​ខាន​។ លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​លើក​ឡើង​ថា បញ្ហា​គ្រឿង​ញៀ​.​ន មិន​ត្រឹមតែ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​សង្គម​ជាតិ​ទេ តែ​វា​បាន​បំផ្លាញ​ធនធានមនុស្ស​នៅ​កម្ពុជា​តែ​ម្តង ។ សម្រាប់​រាជរដ្ឋាភិបាល តាម​រយៈ​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ មាន​ប៉ូលិស និង​ប៉េ​អឹ​ម រួម​ទាំង​តុលាការ ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន គឺ​មិន​ត្រូវ​លើកលែង ហើយ​ត្រូវ​ម៉ឺងម៉ាត់ ។

ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ពិសេស​ប៉ូលិស បើ​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន កុំ​ថា​ឡើយ​ជួញដូរ ឬ​ឃុបឃិត ឬ​ដោះ​លែង​ឧ​ក្រិ​.​ដ្ឋ​ជន​គ្រឿង​ញៀ​.​ន គឺ​សូ​ម្បី​តែ​រក​ឃើញ​ថា ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ក៏​ប៉ូលិស​នោះ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​តែ​ម្តង ។ នៅ​តុលាការ ចៅក្រម​ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ទាំងអស់​ត្រូវ​ធានា​ឱ្យ​បាន​ដាច់ខាត​នៅ​ក្នុង​គោលការណ៍​ការងារ ៖ ទី​១-​គឺ​តម្លាភាព ទី​២-​ភាព​ម៉ឺងម៉ាត់ និង​ទី​៣-​ភាព​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់ ។

មន្ត្រី​តុលាការ ក៏​ត្រូវ​ចូលរួម​ចំណែក​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជាតិ​ដែរ ជា​ពិសេស គឺ​បញ្ហា​គ្រឿង​ញៀ​.​ន ។ ពោល គឺ​ចោទប្រកាន់ ផ្តន្ទាទោស​ឧ​ក្រិ​.​ដ្ឋ​ជន​គ្រឿង​ញៀ​.​ន ដោយ​មិន​ត្រូវ​ដោះ​លែង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេ ។ ក្រៅពី​វិធានការ​វិធានការ​ច្បាប់ ដែល​រាជរដ្ឋាភិបាល កងកម្លាំង​ប្រដាប់​អា​វុ​.​ធ និង​តុលាការ អនុវត្ត​ហើយ​នោះ ប្រជាពលរដ្ឋ​ម្នាក់​ៗ ត្រូវ​តែ​ចូលរួម​តាម​រយៈ​អភិក្រម​គ្រឿង​ញៀ​.​ន ដូច​មន្ត្រី អាជ្ញាធរ​សមត្ថកិច្ច​ដែរ គឺ «៣​មិន ១​រាយការណ៍​» នោះ គឺ មិន​ពាក់​ប្រើប្រាស់ ឬ​ជួញដូរ​មិន​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន និង​មិន​អន្តរាគមន៍ ហើយ​បើ​ដឹង​ពី​អ្នក​ប្រើប្រាស់​-​អ្នក​ជួញដូរ​គ្រឿង​ញៀ​.​ន ត្រូវ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​សមត្ថកិច្ច ។

ជា​ការ​ពិត ទោះបីជា​គ្រឿង​ញៀ​.​ន នៅ​ស្រុក​យើង​រីក​រាលដាល ហើយ​កងកម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាប​មួយ​ករណី​ៗ មាន​ដល់​រាប់រយ​រាប់​ពាន់​គីឡូក្រាម​ក្តី តែបើ​បុគ្គល​ម្នាក់​ៗ​មិន​យក​លុយ​ទៅ​ទិញ មិន​សាកល្បង និង​មិន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ក៏​មិន​ដល់​ថ្នាក់ ក្រុម​ឈ្មួញ​គ្រឿង​ញៀ​.​ន មក​ចា​.​ប់​ចងដៃ ចងជើង​យើង ឬ​បង្ខំ​ឱ្យ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ទេ​។

ម្យ៉ាងទៀត ទោះបីជា​អ្នក​ញៀ​.​ន​គ្រឿង​ញៀ​.​ន ក៏​នៅ​តែ​អាច​ផ្តាច់​បាន ដោយ​ប្រទេស​យើង​មាន​កន្លែង​បន្សាប និង​កាត់​ផ្តាច់​គ្រឿង​ញៀ​.​ន​ច្រើន​កន្លែង​យូរ​មក​ហើយ ។ ដូច្នេះ​ក្រៅ​តែ​ពី​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​សមត្ថកិច្ច បើ​ទោះបីជា​ពិបាក​ច្បាម​រក​ប្រភព​មេខ្លោង​ធំ​គ្រឿង​ញៀ​.​ន​ក៏​ដោយ តែ​សំខាន់​បំផុត​បុគ្គល​ម្នាក់​ៗ គ្រួសារ​នីមួយ​ៗ ពិសេស​យុវជន​យើង ត្រូវ​តែ​ចូលរួម​ទប់ស្កាត់​ខ្លួនឯង ទប់ស្កាត់​កូនក្មួយ និង​ក្រុម​គ្រួសារ ដោយ​ធ្វើ​យ៉ាងណា​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន ។ គ្រឿង​ញៀ​.​ន បំផ្លាញ​អ្វី​ៗ​គ្រប់យ៉ាង​រាប់​ទាំង​អនាគត​របស់​បុគ្គល​អ្នក​សេព​គ្រឿង​ញៀ​.​ន​នោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ