ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តតាកែវ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង បាន​ចេញ​សេចក្តីជូនដំណឹង​ផ្សេង​ៗ​គ្នា​ដល់​កសិករ កុំឱ្យ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២ ដោយសារ​អាច​ប្រឈម​នឹង​ការ​ខ្វះ​ប្រភព​ទឹក ។ អាជ្ញាធរ​បាន​ប្រាប់​ដល់​កសិករ​ថា…

អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តតាកែវ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង បាន​ចេញ​សេចក្តីជូនដំណឹង​ផ្សេង​ៗ​គ្នា​ដល់​កសិករ កុំឱ្យ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២ ដោយសារ​អាច​ប្រឈម​នឹង​ការ​ខ្វះ​ប្រភព​ទឹក ។ អាជ្ញាធរ​បាន​ប្រាប់​ដល់​កសិករ​ថា ប្រសិនជា​បន្ត​បង្កើន​ផល ស្រូវ​រដូវប្រាំង​លើក​ទី​២ ក្នុង​ចំនួន​ច្រើន​លើសលប់​ទៀត​នោះ​នឹង​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខ្វះ​ទឹក​សម្រាប់​សត្វពាហនៈ និង​ខាតបង់​ថវិកា​ថែម​ទៀត ។

សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ដល់​ពលរដ្ឋ មាន​សារៈសំខាន់​ដែល​បាន​ប្រាប់​ដល់​ពលរដ្ឋ​ឱ្យ​បានដឹង​ជា​ជា​មុន​ពី​ហានិភ័យ ។ ហានិភ័យ​ដែល​អាច​ប្រឈម​នឹង​ការ​ខាតបង់​ថវិកា និង​ខាត់បង កម្លាំង​ពលកម្ម ឥតប្រយោជន៍ ។ ការ​ចុះ​ធ្វើស្រែ​ម្តង​ៗ របស់​ប្រជាពលរដ្ឋ​បាន​ចំណាយ​ថវិកា​ទាំង​ថវិកា និង​ចំណាយ​ទាំង​កម្លាំង ។ ពលរដ្ឋ​ត្រូវ​ចំណាយ​លុយ​ទិញ​ស្រូវពូជ ទិញ​ជី ដែល​មាន​តម្លៃ​ខ្ពស់​ត្រូវ​ចំណាយ​ថវិកា លើ​ការ​ជួល​គ្រឿងយន្ត និង​ចំណាយ​លើ​ថ្លៃ​សាំង​បូ​ប​ទឹកជា​ដើម ។ កសិករ​ជា​ច្រើន​បាន​ខ្ចីបុល គេ​នៅ​ពេល​ចុះ​ធ្វើស្រែ​ម្តង​ៗ​ដោយ​រំពឹង​ផល​ស្រូវ ។ បាន​ផល​ស្រូវ​ទើប​កសិករ​លក់​ទូទាត់ ការ​ចំណាយ ហើយ​សល់​ពី​សង​គេ​ទើប​រក​ផល​ចំណេញ​ឃើញ ដើម្បី​យក​មក​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ ដូច​ជា ផ្គត់ផ្គង់​លើ​ការ​សិក្សា​របស់​កូន​ៗ​ជាដើម ។

ដូច្នេះ​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ខាងលើ ជា​ដំណឹង​ដ៏​មាន​សារសំខាន់​ដល់​កសិករ ។ ប៉ុន្តែ​នៅ​ក្រោយ ការ​ធ្វើស្រែ​មិន​បាន​របស់​កសិករ​បែប​នេះ តើ​មាន​ផល​អវិជ្ជមាន​បែប​ណា​ដល់​ជីវភាព កសិករ​នោះ? ដូច​គេ​ដឹង​ស្រាប់​ហើយ​ថា កសិករ​រស់​អាស្រ័យ​ផល​នឹង​ការ​ដាំ​ដុះ ចុះបើ​មិន​អាច​ដាំ​ដុះ មិន​អាច​បង្កបង្កើន​ផល​ស្រូវ​បាន តើ​ជីវភាព​របស់​ពួក​គាត់​នឹង​ទៅ​ជា​យ៉ាងណា?

ដើម្បី​ឆ្លើយ​សំណួរ​នេះ គេ​គួរ​ដឹង​ថា ការ​ធ្វើស្រែ​ចម្ការ​របស់​ប្រជា​កសិករ​ប្រៀប​ដូច​ជា ការងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រីរាជការ ឬ​អ្នកធ្វើការ​ក្រុមហ៊ុន ។ ការ​ធ្វើស្រែ​ជា​ប្រភព​ចំណូល​ចិញ្ចឹមជីវិត និង​ជា​ប្រភព​ស្បៀង​ទ្រទ្រង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​កសិករ ។ ធ្វើស្រែ​ចម្ការ​កសិករ​បាន​ផល​លក់​ដោះ​ដូរ​បានជា​ប្រាក់​យក​មក​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ៗ ឬ​បាន​ប្រាក់​ទិញ​ដូរ​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តាម​តម្រូវការ​គ្រួសារ ។ ផល​លំបាក​ធំ ពី​ការ​ខ្វះ​ប្រភព​ទឹក​ធ្វើស្រែ​ចម្ការ ម្តងម្កាល​អាច​បណ្តាល​ឱ្យ​ពលរដ្ឋ​នឿយណាយ នៅ​ក្នុង​របរ​កសិកម្ម ហើយ​នៅ​ទីបំផុត​កសិករ​អាច​នឹង​បោះបង់​របរ​កសិកម្ម ដែល​ជា​ដង្ហើម​សេដ្ឋកិច្ចជាតិ​នេះ ចោល​តែ​ម្តង​ក៏​ថា​បាន ។

ការ​ធ្វើស្រែ​របស់​កសិករ​នា​ពេល​បច្ចុប្បន្ន ពួក​គាត់​ត្អូញត្អែរ​ថា បាន​ប្រឈម​នឹង​ផល​លំបាក​ជា​ច្រើន​ដូច​ជា​តម្លៃ​ជី ពូជ​ខ្ពស់ ថ្លៃ​ជួល​គ្រឿងចក្រ​កសិកម្ម មាន​តម្លៃ​ខ្ពស់ រួម​នឹង​មានការ​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​កសិផល​ដែល​នាំ​ចូល​ដែល​មាន​តម្លៃ​ទាប​ជាង​កសិផល​ក្នុងស្រុក​ធ្វើ​ឱ្យ​កសិករ​មិន​បាក​រក​ផល​ចំណេញ​ជាដើម ។ ការ​បន្ថែម​ផល​លំបាក​ដល់​កសិករ​ដូច​ជា ការ​ខ្វះខាត​ទឹកជា​ដើម​នេះ​ចង់​មិន​អង់អាច​ប៉ះពាល់​ដល់​ទស្សន​របស់​កសិករ​នៅ​ក្នុង​ការ​ប្រកបរ​បរក​សិ​ម្ម​ផង​ដែរ ។ ម្យ៉ាងទៀត​នៅ​ពេល​មិន​អាច​ធ្វើស្រែ​ក្បែរ​ផ្ទះ​បាន​បែប​នេះ ជា​ការ​លើកទឹកចិត្ត​ដល់​កសិករ​ធ្វើ​ចំណាកស្រុក​ផង​ដែរ ។

ទឹកជា​ប្រភព​សំខាន់​សម្រាប់​ជីវិត​មនុស្ស​សត្វ ហើយ​វា​ជា​ដង្ហើម​របស់​កសិករ​នៅ​ក្នុង​ការ​ដាំ​ដុះ ។ គេ​មិន​អាច​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​រីក​ចម្រើន​បាន​ទេ ប្រសិនជា​គ្មាន​ទឹក​គ្រប់គ្រាន់​នោះ ។ ក្នុង​នាម​ជា​ប្រទេស​កសិកម្ម ទឹក​គួរ​បាន​ធានា​ដល់​ការ​ដាំ​ដុះ​របស់​កសិករ ។ ដូច​ជា ទស្សន​វិទ្យា​មួយ​ដែល​គេ​បាន​លើក​ឡើង​ថា «​ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ​»​នោះ ។

ការ​ខ្វះ​ទឹក​ធ្វើស្រែ​របស់​កសិករ ចង់​មិន​ចង់បាន​ក្លាយជា​ចំណោទ​ដល់​ការ​គ្រប់គ្រង​ទឹក​នៅ​កម្ពុជា ។ ការ​មិន​មានទឹក​ធ្វើស្រែ​នាំ​ឱ្យ​គេ​អាច​សន្និដ្ឋាន​ជា​អវិជ្ជមាន​ដល់​វិស័យ​កសិកម្ម នៅ​ពេល​ដែល​វិស័យ​នេះ​បាន​ដើរតួ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ដង្ហើម​សេដ្ឋកិច្ចជាតិ​នោះ ។

ខេត្តតាកែវ ដែល​មិន​អាច​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២ ក្នុងឆ្នាំនេះ ជា​ខេត្ត​ទី​២ របស់​កម្ពុជា​ដែល​មាន​ទិន្នផល​ស្រូវប្រាំង​ខ្ពស់​ជាងគេ​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ខេត្តព្រៃវែង ។ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកំពង់ឆ្នាំង សុទ្ធ​សឹង​ជា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ដែល​ជា​ប្រភព​ទឹក និង​ជីវជាតិ​ក្នុង​ការ​ដាំ​ដុះ ។ ការ​ខក​ខាត​ខេត្ត​ទាំង​អស់នេះ​មិន​អាច​ធ្វើស្រែ​ប្រាំង​បាន ពិតជា​មានការ​ខាតបង់​ដ៏​ធំ​មួយ​របស់​កសិករ ៕ ដោយ ៖ សារ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ