ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​គ្រោង​ផ្តល់​ជូន​ទិដ្ឋាការ​ពិសេស សម្រាប់​ជនបរទេស​ចង់​មក​ហាត់«​មួយ​ថៃ»

6 ខែ មុន

ថៃ ៖ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​ណែនាំ​លើ​ការ​លើកលែង​ទិដ្ឋាការ​ពិសេស​រយៈពេល​៩០​ថ្ងៃ សម្រាប់​ជន​

ថៃ ៖ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​ណែនាំ​លើ​ការ​លើកលែង​ទិដ្ឋាការ​ពិសេស​រយៈពេល​៩០​ថ្ងៃ សម្រាប់​ជន​ទេសចរ​បរទេស​ចង់​មក​ប្រទេស​ថៃ​ក្នុង​បំណង​ហាត់​ក្បាច់គុន​ប្រដាល់​ថៃ ឬ​មួយ​ថៃ ដើម្បី​បញ្ចប់​វគ្គ​ហ្វឹកហាត់​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ​បាងកក​ប៉ុ​ស្តិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា កន្លង​ទៅ​។

លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ជំរុញ​សកម្មភាព​ទាក់ទង​នឹង​កីឡា បាន​ថ្លែង​ថា សមាជិក​បាន​សម្រេចចិត្ត​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១២ ខែមករា កន្លង​ទៅ ដើម្បី​លើកកម្ពស់​ប្រដាល់​មួយ​ថៃ ដែល​ជា​ផ្នែក​មួយ​នៃ​អំណាច​ទន់​លើ​ការ​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​។ លោក​បន្ត​ថា ជាមួយនឹង​ទិដ្ឋាការ​ទេសចរណ៍ ជនបរទេស​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រហូត​ដល់​៦០​ថ្ងៃ ប៉ុន្តែ​ជាមួយនឹង​ទិដ្ឋាការ​ពិសេស​សម្រាប់​មក​រៀន​មួយ​ថៃ ពួក​គេ​អាច​ស្នាក់​នៅ​បាន​រហូត​ដល់​៩០​ថ្ងៃ​។

លោក​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​នឹង​កំណត់​កម្រិតស្ដង់ដារ ដើម្បី​ទទួល​បាន​ថ្នាក់រៀន ហើយ​ក៏​មានការ​បញ្ជាក់​សម្រាប់​គ្រូបង្វឹក​មួយ​ថៃ ដូច្នេះ​សិល្បៈ​គុន​ប្រយុទ្ធ​ជាតិ​មួយ​នេះ អាច​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ត្រឹមត្រូវ និង​ទូលំទូលាយ​ជុំវិញ​ពិភពលោក​។ លើស​ពី​នេះ រដ្ឋាភិបាល​នឹង​ផ្សព្វផ្សាយ​មួយ​ថៃ តាម​រយៈ​គេហទំព័រ​ផ្លូវការ Now Muay Thai (www.nowmuaythai.com) ដែល​ជា​វេទិកា​សម្រាប់​ជនបរទេស​ដែល​ចាប់អារម្មណ៍​លើ​មួយ​ថៃ ដើម្បី​ជ្រើសរើស​វគ្គ​សិក្សា​ទូ​ទាំង​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ