ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​​ឋាន​៥២ខ្នង​​រង​គ្រោះ​​ដោយ​​គ្រាប់​​កាំ​ភ្លើង​ផ្លោង​​សៀម​​ទទួល​​ការ​​ជួយ​​ឧបត្ថម្ភ​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​គ្រាប់​កាំ​ភ្លើង​ផ្លោង​​រាប់​ម៉ឺន​គ្រាប់​របស់​​ទាហាន​សៀម​ដែល​បា.ញ់​ចូល​ក្នុង​ជំរៅ​ពី​២០​ទៅ​២៥​គីឡូ​ម៉ែត្រ​​លើ​ភូមិ​ប្រជា​ពល​រដ្ឋ​កម្ពុជា​នោះ​​ធ្វើ​ឱ្យ​រង​ការ​ខូច​ខាត​ផ្ទះ​អស់​ចំនួន​៥២​ខ្នង​ ក្នុង​នោះ​ធ្ងន់​១១​ខ្នង​ ខូច​បង្គួរ​១​ខ្នង​ និង​ខូច​ស្រាល​ចំនួន​៤០ខ្នង​ ចាប់​ពី​ថ្ងៃ​ទី​២២ មេសា រហូត​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១១

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​គ្រាប់​កាំ​ភ្លើង​ផ្លោង​​រាប់​ម៉ឺន​គ្រាប់​របស់​​ទាហាន​សៀម​ដែល​បាញ់​ចូល​ក្នុង​ជំរៅ​ពី​២០​ទៅ​២៥​គីឡូ​ម៉ែត្រ​​លើ​ភូមិ​ប្រជា​ពល​រដ្ឋ​កម្ពុជា​នោះ​​ធ្វើ​ឱ្យ​រង​ការ​ខូច​ខាត​ផ្ទះ​អស់​ចំនួន​៥២​ខ្នង​ ក្នុង​នោះ​ធ្ងន់​១១​ខ្នង​ ខូច​បង្គួរ​១​ខ្នង​ និង​ខូច​ស្រាល​ចំនួន​៤០ខ្នង​ ចាប់​ពី​ថ្ងៃ​ទី​២២ មេសា រហូត​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១១ ។

លោក​សរ សៀង​ហៀង នាយ​ក​សាខាកាក​បាទក្រហម​ខេត្ត​​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ​កង​ទ័ព​សៀម​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​បាញ់​ផ្លោង​ចូល​ក្នុង​លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​ និង​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ តែ​សំណាង​ល្អ​ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​បាន​រត់​ចូល​ជ្រក​នៅ​តាម​​ប្រឡាយ​ និង​គ្រួសារ​ខ្លះ​ជីក​លេណ​ដ្ឋាន​ទុក​នៅ​ពេល​មិន​ទាន់​ផ្ទុះ​អាវុធ​ទើប​បាន​រួច​ផុតពី​​គ្រោះ​ថ្នាក់​ដល់​​ជីវិត​។ បន្ទាប់​ពីស្ងាត់​ការ​ផ្ទុះ​អាវុធ​លោក​ស្រង់​ស្ថិតិ​ការ​ខូច​ខាត​លំនៅឋាន​ប្រជា​ពល​រដ្ឋ​​ចំនួន​៥២​ខ្នង​ ស្ថិត​នៅ​ក្នុង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ។

លោក​នាយក​សាខា​បន្ត​ថា ​លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​រង​គ្រោះ​នោះ​ត្រូវ​បាន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ គឺ​សំរាប់​លំនៅ​ឋាន​ខូច​ខាត​ធ្ងន់​ចំនួន​១១​ខ្នង​ចំនួន​១២​លាន​រៀល ក្នុង​១​ខ្នង​ ខូច​ខាត​បង្គួរ​ចំនួន​៨លាន​រៀល​ ក្នុង​១​ខ្នង​ និង​ខូច​ខាត​ស្រាល​ចំនួន​២​លាន​រៀល​ក្នុង​១​ខ្នង​ដើម្បីឱ្យ​ពួក​គាត់​មាន លទ្ធភាពក្នុងការសាង​សង់​​ និង​ជួស​ជុល​លំនៅ​ឋាន​របស់ខ្លួន​ឡើង​វិញ​ ៕