ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ដាក់​១​បទ​ទៀត «​ពិន្ទុ​១០០» ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី​ធ្វើ​ឱ្យ​ម្នាក់​ៗ​មិន​សរសើរ​មិន​បាន (​វី​ដេ​អូ)

3 ខែ មុន
  • សៀមរាប

កាលពី​ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ម៉ាក់យាយ​ម្នាក់ ច្រៀង​បទ​ចម្រៀង​យុវវ័យ ហើយ​កំពុង​តែ​អង្រួន​ចិត្ត​មហាជន​ម្តង​ហើយ​ម្តងទៀត តាម​រយៈ​ការ​បកស្រាយ​ចម្រៀង​ដ៏​ពេញ​និយម​ដែល​ជា​បទ​ល្បី​របស់​

ខេត្តសៀមរាប ៖ កាលពី​ថ្មី​ៗ​នេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ម៉ាក់យាយ​ម្នាក់ ច្រៀង​បទ​ចម្រៀង​យុវវ័យ ហើយ​កំពុង​តែ​អង្រួន​ចិត្ត​មហាជន​ម្តង​ហើយ​ម្តងទៀត តាម​រយៈ​ការ​បកស្រាយ​ចម្រៀង​ដ៏​ពេញ​និយម​ដែល​ជា​បទ​ល្បី​របស់​តារា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជា​ការ​ពិត​ណាស់ ក្រោយ​មានការ​ផ្ទុះ​បាន​២​បទ ដូច​ជា​បទ «​បង​កុំ​បែកឆ្វេង​» ជា​បទ​របស់​កញ្ញា តន់ ចាន់​សីមា និង​បទ «​សង្សារ​លេង​ៗ ស្រលាញ់​មែនទែន​» ជា​បទ​របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា​នោះ ពេល​នេះ​ម៉ាក់យាយ​សុំ​ថែម​ប៉ុន្មាន​បទ​ទៀត ហើយ​ក្នុង​នោះ​បទ​ផ្ទុះ គឺជា​បទ​យុវវ័យ​ដដែល គឺ​បទ «ពិន្ទុ​១០០» ដែល​គេ​ស្គាល់​ថា ជា​បទ​របស់​កំពូល​តារាចម្រៀង​អ្នក​នាង មាស សុខ​សោភា​។ ពោល​គឺ​អាយុ​គ្រាន់​ជា​តួរ​លេង សំខាន់​ម៉ាក់យាយ​អាច​ធ្វើការ​បកស្រាយ​បាន​ដោយ​រលូន រហូត​មានការ​សំណូម​ពរ​ជា​ហូរហែ​ផង​ដែរ ។ ក្នុង​នោះ​ផង​ដែរ ម៉ាក់យាយ​ក៏​បាន​ច្រៀង​ប៉ុន្មាន​បទ​បន្ថែម​ទៀត ទាំង​បុរាណ និង​សម័យ ដូច​ជា​បទ «​បឹង​ហ្គា​វ៉ា​ន់​សូ​ឡូ​» បទ «​អោយ​អូន​អស់ចិត្ត​» និង​បទ «​មិន​ស្រលាញ់​មិន​បាន​»​នោះ​។

គួរ​បញ្ជាក់​ដែរ​ថា ម៉ាក់យាយ​ឆ្នាំ​នេះ គឺ​មាន​វ័យ​៧២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​តែ​អាច​បកស្រាយ​ចម្រៀង​បាន មិន​ថា​បុរាណ ឬ​ក៏​សម័យ​នោះ​ឡើយ ហើយ​ម៉ាក់យាយ​បច្ចុប្បន្ន កំពុង​រស់នៅ​ខេត្តសៀមរាប​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ នៅ​ក្នុង​បណ្តាញ​សង្គម​យក្ស Tik Tok ដែល​ម្ចាស់​អាក់​ខោ​ន​ឈ្មោះ «​ស៊ូ​ស៊ី​» បាន​បង្ហោះ​វី​ដេ​អូ​ដែល​លោកយាយ​ជា​ច្រើន​បទ ហើយ​មាន​ទាំង​បទ​ពី​ដើម និង​សម័យ ធ្វើ​ឲ្យ​មានការ​កោត​សរសើរ និង​ជូនពរ​លោកយាយ​ពេញ​ៗ​មាត់​តែ​ម្តង ក្រោយ​លោក​បកស្រាយ​ទៅ​មានការ​ចាប់ចិត្ត​ច្រើន ក៏​ដូច​ជា​ការ​សំណូម​ជា​ច្រើន​ផង​ដែរ ។ បន្ទាប់​ពី​ឃើញ​វី​ដេ​អូ​លោកយាយ​ច្រៀង​លេង​កម្សាន្ត​អារម្មណ៍​បែប​នេះ ក៏​មាន​បងប្អូន និង​អ្នក​នៅ​លើ​បណ្តាញ​សង្គម​ជា​ច្រើន​នាក់ យក​វី​ដេ​អូ​លោកយាយ​ផុស​បន្ត និង​បាន​សរសេរ​ថា «​នេះ​ហើយ​ពេល​ដែល​ខ្ញុំ​ចាស់​ទៅ​» ។

ចំណែក​អ្នកខ្លះ​ទៀត​ថា «​លោកយាយ​ច្រៀង​ពិតជា​ពីរោះ ក្មេង​១៨​សុំ​ចាញ់ហើយ​» ។ លើស​ពី​នេះ​ទៀត ក៏​មាន​មតិ​លើក​ឡើង​ថា «​នេះ​ហើយ​ម៉ាក់យាយ​ដែល​ខ្ញុំ​ប្រាថ្នា​» និង​អ្នកខ្លះ​បន្ត​ទៀត​ថា «​បើ​ស្តាប់​នឹង​ត្រចៀក​ទៅ​ដូច​សំឡេង​១៨ តែ​បើកភ្នែក​មើល តាម​ពិត​ម៉ាក់យាយ​សោះ​»​។

បន្ថែម​ពី​នេះ​ទៀត អ្នក​នៅ​បណ្តាញ​សង្គម​ក៏​បាន​សរសើរ​លោកយាយ​ដែរ​ថា «​ចំពោះ​ខ្ញុំ​ផ្ទាល់​ពិតជា​រំភើប​ណាស់ ពេល​ដែល​ឃើញ​ម្តាយ​ឪពុក​គាត់​សប្បាយចិត្ត មាន​សុខភាព​ល្អ​មាំមួន​។ ម៉ាក់យាយ សប្បាយ​ៗ ម៉ាក់យាយ​សុខភាព​ល្អ បន្ត​ជា​ម្លប់​ដល់​កូនចៅ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សូម​សុំ​ខន្តី​អភ័យទោស​ផង​ដែរ ប្រសិនបើ​មាន​កន្លែង​ណា​លើសលួស​ពុំ​សមគួរ ដោយ​នេះ​អាច​ជា​ការ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ហើយ​គ្រាន់តែ​ជា​ការ​បង្ហោះ​លេង​ចែកចាយ ទុក​គ្រាន់​ជា​កម្សាន្ត​អារម្មណ៍​ពី​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ថាផ្ទុះ​ពេញ​បណ្តាញ​សង្គម ក្រោយ​ម៉ាក់យាយ​រូប​ស្រស់ បកស្រាយ​បទ​យុវវ័យ​ឡើង​អេ​មអត្ថបទ​ដោយ ៖ លី​ហួ គី​ម​ឆាយ

@susiesr

Replying to @NIT ម៉ាក់យាយចេញមួយបទទៀតហើយជូនចៅៗស្ដាប់កំសាន្តមុនចូលគេវ ចំណងជើង ពិន្ទុ 100 ច្រៀងដោយ មាស សុខ សោភា

♬ original sound – ស៊ូសុី – ស៊ូសុី
@susiesr

Replying to @Jēē Dā 😍❤️សុំសរសើរសម្លេងម៉ាក់យាយពិរោះខ្លាំងណាស់

♬ original sound – ស៊ូសុី – ស៊ូសុី
@susiesr

បងៗណាខ្លះ Fan ម៉ាក់យាយចេញមុខមក ចង់សំណូមពរបទអ្វីខ្លះអោយម៉ាក់យាយច្រៀងអោយស្ដាប់? អរគុណបងៗខ្លាំងណាស់ដែលស្រលាញ់ចូលចិត្តលោកយាយ

♬ original sound – ស៊ូសុី – ស៊ូសុី
@susiesr

Replying to @ណេត neth 🥰🇰🇭🇰🇭😘 @Ton Chan Seyma ម៉ាក់យាយថ្ងៃនេះសេដណាស់ សុំបទបងកុំបែកឆ្វេង តន់ ច័ន្ទសីម៉ា

♬ original sound – ស៊ូសុី – ស៊ូសុី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ