ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះពេញ​បណ្តាញ​សង្គម ក្រោយ​ម៉ាក់យាយ​រូប​ស្រស់ បកស្រាយ​បទ​យុវវ័យឡើង​អេ​ម

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​ពោល​ថា ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហឹរ ដោយ​អាយុ​គ្រាន់តែ​ជា​តួរ​លេខ​ប៉ុណ្ណោះ ។ លោកយាយ​អាយុ​ប្រហែលជា​៧២​ឆ្នាំ​ម្នាក់ បាន​ច្រៀង​២​បទ​ដែល​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ភ្ញាក់ផ្អើល​ នៅ​បណ្តាញ​សង្គម​ទាំង​តិកតុក…

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​ពោល​ថា ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហឹរ ដោយ​អាយុ​គ្រាន់តែ​ជា​តួរ​លេខ​ប៉ុណ្ណោះ ។ លោកយាយ​អាយុ​ប្រហែលជា​៧២​ឆ្នាំ​ម្នាក់ បាន​ច្រៀង​២​បទ​ដែល​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ភ្ញាក់ផ្អើល​ នៅ​បណ្តាញ​សង្គម​ទាំង​តិកតុក និង​ហ្វេ​ស​ប៊ុ​ក ដែល​កម្រ​នឹង​ឃើញ​មាន​លោកយាយ​ច្រៀង​បទ​សម័យ​បែប​នេះ​ណាស់ ។

នរណា​ថា ​មនុស្ស​ចាស់​អាច​ច្រៀង​តែ​បទ​បុរាណ​នោះ? ក្មេង​ៗ​ស្រករ​ក្រោយ​ប្រយ័ត្ន​ចាញ់​ម៉ា​ ណា!!! ? ជា​ការ​ពិត​ណាស់ អាយុ​គ្រាន់​ជា​តួរ​តំណាង សំខាន់​ម៉ា​ច្រៀង​បណ្តើរ​ដៃ​កាន់​ក្បាល​ម៉េ​ក្រូ​បណ្តើរ សំខាន់​ច្រៀង​រលូន​បាន​ល្អ​ទៀត តិច​ថា​ចាញ់​ម៉ា​ទៅ ដើមឆ្នាំ​២០២៤ ដើមខែ មិនដឹង​ធ្វើ​អី ណាមួយ​ចាស់​ហើយ​អផ្សុក​ផង​ដែរ​នោះ ច្រៀង​សប្បាយ​កម្សាន្ត​អារម្មណ៍ ដូច​ពាក្យចាស់​ពោល​ថា « សប្បាយ​ច្រើន​កើន​អាយុ »​នោះ​។

មិន​ថា អ្នក​នៅ​ក្នុង​បណ្តាញ​សង្គម ឬ​ខ្ញុំ​ឡើយ គ្រាន់តែ​ឃើញ​លោកយាយ​ច្រៀង និង​បាន​ស្តាប់​ភ្លាម ពិតជា​ភ្ញាក់ផ្អើល​មិន​គួរ​ឲ្យ​ជឿ​ថា សំឡេង​លោកយាយ​ពិតជា​ច្រៀង​ពិ​រោះ​មែនទែន និង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​សប្បាយ​ជាមួយនឹង​លោកយាយ​ដែរ ។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​បណ្តាញ​សង្គម​តិក​តុក ដែល​មាន​ម្ចាស់​អ​ខោ​ន​ឈ្មោះ ស៊ូ​ស៊ី បាន​បង្ហោះ​វី​ដេ​អូ​ដែល​លោកយាយ​ច្រើន​២​បទ ធ្វើ​ឲ្យ​មានការ​កោតសរសើរ និង​ជួន​ពរ​លោកយាយ​ពេញ​ៗ​មាត់​តែ​ម្តង ។ ដោយឡែក​ បទ​ដែល​លោកយាយ​ច្រៀង​២​បទ​នោះ​ គឺ​ទី​១ សង្សារ​លេង​ៗ ស្រឡាញ់​មែនទែន ដែល​គេ​ស្គាល់​ថា ជា​ចម្រៀង​របស់​កំពូល​តារា អ្នក​នាង ឪ​សុគន្ធ​កញ្ញា និង​បទ​ទី​២ « បង​កុំ​បែកឆ្វេង » ដែល​ជា​បទ​របស់​អ្នក​នាង តន់ ចាន់​សីម៉ា ។

@susiesr

សុំខ្មាស់ម៉ាហើយ ច្រៀងសុទ្ធតែបទសម័យទៀត

♬ original sound – ស៊ូសុី – ស៊ូសុី

បន្ទាប់​ពី​ឃើញ​វី​ដេ​អូ​លោកយាយ ច្រៀង​លេង​កម្សាន្ត​អារ​ម្ម​ណ៌​បែប​នេះ​ក៏​មាន​បងប្អូន និង​អ្នក​នៅ​លើ​បណ្តាញ​សង្គម​ជា​ច្រើន​នាក់​បាន​យក​វី​ដេ​អូ​លោកយាយ​ផុស​បន្ត និង​បាន​សរសេរ​ថា «​នេះ​ហើយ​ពេល​ដែល​ខ្ញុំ​ចាស់​ទៅ​» ចំណែក​អ្នកខ្លះ​ទៀត​ថា លោកយាយ​ច្រៀង​ពិតជា​ពិ​រោះ​ក្មេង​១៨​សុំ​ចាញ់ហើយ ។

លើស​ពី​នេះ​ទៀត​ក៏​មាន​មតិ​លើក​ឡើង​ថា នេះ​ហើយ​ម៉ាក់យាយ​ដែល​ខ្ញុំ​ប្រាថ្នា និង​អ្នក​បន្ត​ទៀត​ថា បើ​ស្តាប់​នឹង​ត្រចៀក​ទៅ​ដូច​សំឡេង​១៨ តែ​បើកភ្នែក​មើល​តាម​ពិត​ម៉ាក់យាយ​សោះ ។ បន្ថែម​ពី​នេះ​ទៀត អ្នក​នៅ​បណ្តាញ​សង្គម​បាន​សរសើរ​លោកយាយ​ថា «​ចំពោះ​ខ្ញុំ​ផ្ទាល់​ពិតជា​រំភើប​ណាស់ ពេល​ដែល​ឃើញ​ម្តាយ​ឪពុក​គាត់​សប្បាយចិត្ត មាន​សុខភាព​ល្អ​មាំមួន »​។ ម៉ាក់យាយ «​សប្បាយ​ៗ​ម៉ាក់យាយ​សុខភាព​ល្អ បន្ត​ជា​ម្លប់​ដល់​កូនចៅ ។

@susiesr

Replying to @ណេត neth 🥰🇰🇭🇰🇭😘 @Ton Chan Seyma ម៉ាក់យាយថ្ងៃនេះសេដណាស់ សុំបទបងកុំបែកឆ្វេង តន់ ច័ន្ទសីម៉ា

♬ original sound – ស៊ូសុី – ស៊ូសុី

គួរ​បញ្ជាក់​ដែរ​ថា ក៏​សុំ​ខន្តី​អភ័យទោស​ផង​ដែរ​នោះ ប្រសិនបើ​មាន​កន្លែង​ណា​លើសលួស​ពុំ​សមគួរ ដោយ​នេះ​អាច​ជា​ការ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ជា​ការ​បង្ហោះ​លេង​ចែកចាយ​គ្រាន់​កម្សាន្ត​អារម្មណ៍​នោះ​៕ ដោយ ៖ ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ