ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយជិះម៉ូតូ​បុ.ក​គេដួ.ល រួចដកដែកឆាបដេញចា.ក់ទៀត

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ធ្វើការ​ឃាត់ខ្លួន​

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពេល​ជិះ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បុរស​២​នាក់​បណ្ដាល​ឲ្យ​ដួល រួច​ដក​ដែកឆាប​ចុង​ស្រួច​ធ្វើ​សកម្មភាព​ដេញ​ចាក់​ថែម​ទៀត ប៉ុន្តែ​សំណាងល្អ​ជន​រង​គ្រោះ​ព្យាយាម​រត់គេច​រួច ហើយ​កម្លាំង​នគរបាល​ទៅ​ដល់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​។

ហេតុការណ៍​នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យទាំង៣នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ រួមមាន១-​ឈ្មោះ​ហឿ​ន តារា ភេទប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​ជាង ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ២-​ឈ្មោះ​ជា សា​រួន ភេទប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​៣-​ឈ្មោះ អឿ​ន ចាន់​រដ្ឋ ភេទប្រុស អាយុ​១៨​ឆ្នាំ មុខ​រង​របរ​កម្ម​រោងចក្រ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ដោយឡែក​បុរស​រង​គ្រោះ​ម្នាក់​ឈ្មោះ​ខុំ ថាំង​ចេ​ង អាយុ​២៨​ឆ្នាំ មុខរបរ​បើ​កបរ​រថយន្ត​ស្នាក់​នៅ​ភូមិ​ព្រៃ​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​សុខ វី​សាល អាយុ​៣២​ឆ្នាំ ស្នាក់​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​Honda Beat ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1W 7545 ឌុ​ប​គ្នា​ចេញពី​កន្លែង​បុណ្យ​ភូមិ​នៅ​ក្នុងភូមិ​គោក​ចំបក់​ ។ ​លុះ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក្បែរ​វត្ត​អង្គ​តា​មិ​ញ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ពណ៌​ស​១​គ្រ​ភ​ង ពាក់​ស្លាក​លេខ​ភ្នំពេញ​1KH 8076 ក្នុង​ទិស​ដៅ​បញ្ច្រាស់​ទិញ​គ្នា មក​បុក​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​រង​ការ​ខូចខាត​។

ប្រភព​ដដែល​បា​ន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អត់​និយាយ​ច្រើន​ទេ ក្រុម​ជនសង្ស័យ​ក៏​បាន​ដក​ដែកឆាប​ចុង​ស្រួច​ចេញពី​ច​ង្កោះ រួច​ដេញ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​កម្រោល ប៉ុន្តែ​ជា​សំណាង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ព្យាយាម​រត់គេច​រួច​។ ស្រប​ពេល​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ល្បាត​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ទៅ​ដល់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​តែ​ម្តង​។ ​ដោយ​ដកហូត​បាន​ដែកឆាប និង​ដាវ​កែ​ច្នៃ​ផង​ដែរ ហើយ​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​បាន​ប្រាប់​ថា​ពួក​ខ្លួន​ពិតជា​បាន​ដាក់​ដែកឆាប​ចុង​ស្រួច​តាម​ម៉ូតូ​មែន គឺ​ទុក​សម្រាប់​ការពារ​ខ្លួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ