ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ដាក់​ដា.វ​និង​កាំបិ.ត ​ណាត់​កា.ប់​គ្នា​ជាមួយ​គូទំនា.ស់ ត្រូវ​​បង្ក្រាប

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ យុវជន​ស្ទាវ​២​នាក់​បាន​ដាក់​ដា.វ​និង​កាំបិ.ត​ជាប់​ខ្លួន ណាត់​កា.ប់​គ្នា​ជាមួយ​និង​គូ

រាជធានីភ្នំពេញ​ ៖ យុវជន​ស្ទាវ​២​នាក់​បាន​ដាក់​ដា.វ​និង​កាំបិ.ត​ជាប់​ខ្លួន ណាត់​កាប់​គ្នា​ជាមួយ​និង​គូទំនាស់ ប៉ុន្តែ​សំណាងអាក្រក់​នៅ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ បាន​ជួប​នឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឃើញ​គួរ​ឲ្យ​សង្ស័យ ​ក៏​បាន​ឃាត់ខ្លួន​សាកសួរ ស្រាប់តែ​ធ្លាយ​រឿង​ណាត់​កា.ប់​គ្នា​នេះ​តែ​ម្ដង​។

ការ​ឃាត់ខ្លួន​ក្រុមយុវជនខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យទាំង២នាក់​​ខាងលើ​នោះ ​ម្នាក់​ឈ្មោះ​លាង ណៃ អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​ចំណែក​ម្នាក់​ទៀត​ឈ្មោះ​សៀង សីហា អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​ យុវជន​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង​1B 3301 ដឹក​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ។​ ស្រប​ពេល​នោះ​បាន​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​កំពុង​ល្បាត ហើយដោយ​មានការ​សង្ស័យ​នគរបាល​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​មាន​ដា.វ​និង​កាំបិ.ត​ជាប់​ខ្លួន ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​នគរបាល​បាន​ធ្វើការ​សួរនាំ​ពី​រឿង​ដាក់​ដាវ​និង​កាំបិត​ជាប់​ខ្លួន​ហើយ​យុវជន​២​នាក់​នេះ​បាន​ប្រាប់​ថា ពួក​ខ្លួន​បាន​ណាត់​គូទំនាស់​កា.ប់​គ្នា​នៅ​ផ្សារ​ខេ​ម​ម៉​ល ស្ថ​ត​នៅ​តាម​ផ្លូវ​ចោម​ចៅ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប៉ុន្តែ​អត់​ទាន់​ទៅ​ដល់​ផង​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បែប​នេះ​តែ​ម្ដង ក្រោយ​ពី​ករ​សួរនាំ នគរបាល​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​យុវជន​២​នាក់​នេះ​ទៅ​តុលាការ​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ