ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​​ឧកញ៉ា​ យីន ផាន្នី ​ជូន​​កញ្ចប់​​អាហារ​ដល់​​អ្នក​ជំងឺ​​ចំនួន​​២៥០នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា ​ឆ្នាំ​២០១១ ជា​ថ្ងៃ​សីល បាន​នាំ​យក​កញ្ចប់​អាហារ​ថ្ងៃ​ត្រង់​ចំនួន​២៥០​កញ្ចប់​ទៅ​ឧបត្ថម្ភ​ដល់​អ្នក​ជំងឺ​២៥០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត។ អ្នក​ជំងឺ​ម្នាក់​បាន​ទទួល​១​កញ្ចប់ មាន​បាយ​ស​១​ប្រអប់ ត្រី​ងៀត​១​ដុំ ទឹក​បរិ​សុទ្ធ​១​ដប

រាជ​ធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា ​ឆ្នាំ​២០១១ ជា​ថ្ងៃ​សីល បាន​នាំ​យក​កញ្ចប់​អាហារ​ថ្ងៃ​ត្រង់​ចំនួន​២៥០​កញ្ចប់​ទៅ​ឧបត្ថម្ភ​ដល់​អ្នក​ជំងឺ​២៥០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត។ អ្នក​ជំងឺ​ម្នាក់​បាន​ទទួល​១​កញ្ចប់ មាន​បាយ​ស​១​ប្រអប់ ត្រី​ងៀត​១​ដុំ ទឹក​បរិ​សុទ្ធ​១​ដប និង​ទឹក​ដោះ​គោ​១​កំប៉ុង។

លោក​ជំទាវ​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា បាយស​១​កញ្ចប់ ត្រី​ងៀត​១​ដុំ និង​ទឹក​បរិ​សុទ្ធ​១​ដប ជា​ការ​បរិ​ច្ចាគ​ផ្ទាល់​របស់​លោក​ជំទាវ​ និង​ក្រុម​គ្រួសារ។ ដោយ​ឡែក​ទឹក​ដោះ​គោ​ឆៅ​១​កំប៉ុង ជា​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​លោក​ជំទាវ​ឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​ក្រុម​ហ៊ុន​ជីប ម៉ុង​គ្រុប។ លោក​ជំទាវ​​មាន​ប្រសាសន៍​បន្ត​ថា ការ​ធ្វើ​ទាន​ជា​អាហារ​ក្នុង​ថ្ងៃ​ឧបោសថ​សីល គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជីដូន​ជីតា​ញាត្តិ​ការ​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរ​លោក​ទៅ​ហើយ​នោះ។

លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី បាន​មាន​ប្រសាសន៍​បន្ត​ថា អំណោយ​ជា​អាហារ​ចែក​ជូន​ដល់​បង​ប្អូន​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត​នោះ​តិច​តួច​មែន តែ​ជា​ទឹក​ចិត្ត​ដ៏​បរិ​សុទ្ធ​ដែល​លោក​ជំទាវ​បាន​​សំរិត​សំរាំង​ដោយ​ផ្ទាល់​ដៃ​យក​មក​ចែក​ជូន​បង​ប្អូន​គ្រាន់​បាន​កាត់​បន្ថយ​ការ​​ខ្វះ​ខាត​របស់​បង​ប្អូន​ដែល​ដេក​តែ​លើ​គ្រែ​នេះ​បាន​មួយ​ពេល​ដែរ ក្រែង​លោ​បាន​ប្លែក​មាត់​ខ្លះ។ លោក​ជំទាវ​ឧកញ៉ា​ក៏​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​សាយ សេងលី នាយក​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ដែល​បាន​អនុ​ញ្ញាតិ​ឱ្យ​លោក​ជីវ ជិនបាណូល ជា​ប្រធាន​រដ្ឋ​បាល​​មន្ទីរ​ពេទ្យ​ រួម​ជា​មួយ​លោក​គ្រូ​ពេទ្យ​នៅ​តាម​អគារ​នីមួយ​ៗ​​បាន​សហ​ការ​ល្អ​ជា​មួយ​ ក្នុង​ការ​នាំ​​យក​អាហារ​ចូល​ចែក​ដល់​អ្នក​ជំងឺ​តាម​បន្ទប់​សម្រាក​ព្យាបាល​នីមួយ​ៗ​ និង​ជា​អ្នក​ជំងឺ​រ៉ាំរ៉ៃ​ទៀត​ផង៕