ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួន​ៗ! ក្រោយ​ភ្លើង​ឆេះ​ភ្នំ ពេល​នេះ​ប្រេះ​ផ្លូវ​ហា​យ​វេ​ខូចខាត​យ៉ាងដំណំ មិនដឹង​មូលហេតុ

3 ខែ មុន

ក្នុង​រយៈពេល​១១​ថ្ងៃ នៃ​ឆ្នាំ​២០២៤​នេះ ប្រទេស​វៀតណាម​បាន​ជួប​រឿងហេតុ​គ្រោះថ្នាក់​ធំ​ៗ​ផ្ទួន​ៗ ដូច​ជា ៖ ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​យន្តហោះ​យោធា ធ្លាក់​លើ​ផ្ទះ​អ្នកស្រុក ក្នុង​ខេត្ត Quang Nam និង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​នៅ​លើ​កំពូលភ្នំ

ប្រទេស​វៀតណាម ៖ ក្នុង​រយៈពេល​១១​ថ្ងៃ នៃ​ឆ្នាំ​២០២៤​នេះ ប្រទេស​វៀតណាម​បាន​ជួប​រឿងហេតុ​គ្រោះថ្នាក់​ធំ​ៗ​ផ្ទួន​ៗ ដូច​ជា ៖ ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​យន្តហោះ​យោធា ធ្លាក់​លើ​ផ្ទះ​អ្នកស្រុក ក្នុង​ខេត្ត Quang Nam និង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​នៅ​លើ​កំពូលភ្នំ Co Tien ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Nha Trang ជាដើម​។ គួរ​រំលឹក​ថា ៖ ភ្លើង​ឆាបឆេះ​ភ្នំ Co Tien យ៉ាង​ក្រហមឆ្អិន​ឆៅ ហាក់បីដូចជា​សមុទ្រ​ភ្លើង ។

រហូត​ឈាន​មក​ដល់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤​នេះ សារព័ត៌មាន VN Express បាន​ផ្សាយ​ថា «​ផ្លូវ​ហា​យ​វេ​លេខ​១៤ ដែល​ជា​ផ្លូវជាតិ​វែង​ជាងគេ​បំផុត​ទី​២ ហើយ​ត្រូវ​គេ​ចាត់ទុកជា​ផ្លូវ​សរសៃ​ឈា​.​ម​ដ៏​សំខាន់​ក្នុង​តំបន់​ខ្ពង់រាប​កណ្តាល​ប្រទេស​វៀតណាម​នោះ កំពុង​បន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ស្នាម​ប្រេះ​កាន់តែ​បន្ត​រីក​រាលដាល​ធំ​ឡើង​ៗ ប្រវែង​ជាង​១០០០​ម៉ែត្រ នៅ​ក្នុង​ទីក្រុង Gia Nghia សង្កាត់ Quang Truc ស្រុក​Tuy Duc ខេត្ត Dak Nong»​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ បាន​អះអាង​ថា «​កំណាត់​ផ្លូវជាតិ​លេខ​១៤ ឆ្លងកាត់​សង្កាត់ Nghia Thanh បាន​បា​.​ក់​ស្រុ​.​ត​ក្នុង​ជម្រៅ ៤.៥​ម៉ែត្រ និង​បណ្តោយ​ជាង​២០០​ម៉ែត្រ ដើមឈើ បង្គោល​ភ្លើង​ជា​ច្រើន​ត្រូវ​បាន​ដួល​រលំ ខណៈ​ពេល​ដែល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្បែរ​នោះ ក៏​រង​ការ​ខូចខាត​ផង​ដែរ ដែល​ជំរុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​មនុស្ស​រាប់រយ​នាក់​»​។

ប្រភព​ដដែល​បន្ត​ថា «​បន្ទាប់​ពី​បា​.​ក់​ស្រុត​ជិត​៦​ខែ​មកនេះ កំណាត់​ផ្លូវ​ហា​យ​វេ​លេខ​១៤​នេះ នៅ​តែ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ព្រោះ​មូលហេតុ​មិន​ទាន់​ត្រូវ​បាន​វាយតម្លៃ ហើយ​វា​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ទៅ​ដល់​យានយន្ត​ដែល​ឆ្លងកាត់​ទៀត​ផង​។ កាលពីដើម​ខែសីហា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គេ​ក៏​ឃើញ​កើត​មាន​ស្នាម​ប្រេះ រហែក​ជា​ច្រើន​កន្លែង​បាន​រីក​រាលដាល​នៅ​លើ​ផ្លូវ​នេះ​»​។

ប្រភព​ដដែល​បន្ត​ថា «​ចំណែក​អាជ្ញាធរ​បាន​រក​ឃើញ​លំហូរ​ទឹក​ក្រោម​ដី​នៅ​ក្រោម​តំបន់​ផ្លូវ​ដែល​បា​.​ក់​ស្រុត​នោះ ខណៈ​ផ្ទះ​រាប់​សិប​គ្រួសារ​រស់នៅ​ក្បែរ​នោះ ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់​ប្តូរ​ទីលំនៅ ហើយ​រថយន្ត​ទាំងអស់​ត្រូវ​បាន​បង្វែរ​ទៅ​ផ្លូវ​វាង​វិញ​»​។

គិត​ចាប់ពី​ខែសីហា មក​ដល់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៤​នេះ ទោះបីជា​តំបន់​បា​.​ក់​ស្រុត​មិន​មាន​សញ្ញា​នៃ​ការ​រីក​រាលដាល ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​ទីតាំង​នោះ ត្រូវ​បាន​គ្របដណ្តប់​ដោយ​រុក្ខជាតិ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ ស្នាម​ប្រេះ​បន្ត​រីក​រាលដាល​ប្រហែល​១​គីឡូម៉ែត្រ​ទៀត​ហើយ​។

បើ​តាម​អ្នកបើកបរ​ឈ្មោះ Nguyen Xuan Cuong អាយុ​៤៣​ឆ្នាំ​) បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​គាត់​ឧស្សាហ៍​បើកឡាន​ឆ្លងកាត់​ផ្លូវ​នេះ ប៉ុន្តែ​មិន​យល់​ពី​មូលហេតុ ខណៈ​ទីតាំង​រង​ការ​ខូចខាត​នោះ មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ជួសជុល​ទេ​។ យានជំនិះ​ត្រូវ​ចែក​ជា​ពីរ​គន្លង នៅ​ផ្នែក​ខាងឆ្វេង​ដៃ ហើយ​អ្នកបើកបរ​ត្រូវ​បែងចែក​ជា​២​ផ្លូវ​យ៉ាង​តូច​ចង្អៀត​»​។

លោក Nguyen បាន​និយាយ​បន្ត​ថា «​ប្រសិនបើ​អ្នក​មិន​ស្គាល់ផ្លូវ​ទេ គ្រោះថ្នាក់​អាច​កើតឡើង​យ៉ាង​ងាយ​នៅ​ក្នុង​តំបន់​នេះ​នា​ពេល​យប់​»​។

តំណាង​នាយកដ្ឋាន​ដឹក​ជញ្ជូន​ខេត្ត Dak Nong បាន​និយាយ​ដែរ​ថា «​មូលហេតុ​ដែល​កំណាត់​ផ្លូវ​បា​.​ក់​ស្រុត មិន​ទាន់​ត្រូវ​បាន​ជួសជុល​នោះ គឺ​ដោយសារ​តែ​អង្គភាព​គ្រប់គ្រង​មិន​បាន​ជួល​អង្គភាព​ប្រឹក្សា​ត្រួតពិនិត្យ​»​។

មន្ត្រី​រូប​នេះ​បន្ត​ថា «​យោង​តាម​ដំណើរការ​ក្រុមហ៊ុន BOT Joint Stock Company និង Duc Long BT ត្រូវ​តែ​ជួល​អង្គភាព​ប្រឹក្សា​អធិការកិច្ច​។ ផ្អែក​លើ​លទ្ធផល​នេះ ក្រុម​អធិការកិច្ច នឹង​ពិនិត្យ​ការ​វា​.​យ​តម្លៃ ហើយ​ផ្តល់​លទ្ធផល​អធិការកិច្ច ចុង​ក្រោយ​ស្នើ​គម្រោង​ជួសជុល​»​។

ប្រភព​ដដែល​បន្ថែម​ថា «​ផ្នែក​នៃ​ផ្លូវ​ដែល​បា​.​ក់​ស្រុត ត្រូវ​បាន​វិនិយោគ​ដោយ​ក្រសួង​ដឹក​ជញ្ជូន ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន Duc Long Dak Nong BOT និង BT Joint Stock Company សម្រាប់​ការ​គ្រប់គ្រង ថែទាំ ការ​ធ្វើ​អាជីវកម្ម និង​ប្រើប្រាស់​»​។

ជា​ការ​កត់សម្គាល់ ផ្លូវ​ហា​យ​វេ​លេខ​១៤ ត្រូវ​បាន​ដាក់​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១០ ផ្លូវ​នេះ​មាន​ប្រវែង​៩៨០​គីឡូម៉ែត្រ​។ ដោយ​ចំណុច​ចាប់ផ្តើម​ចេញពី​ស្ពាន Dakrong ខេត្ត​Quang Tri ហើយ​ចំណុច​បញ្ចប់ គឺ​នៅ​ផ្លូវ​ហា​យ​វេ​១៣ ស្ថិត​ក្នុង​ខេត្ត Binh Phuoc​។ ផ្លូវ​នេះ គឺជា​ផ្លូវជាតិ​វែង​ជាងគេ​បំផុត​ទី​២ នៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ផ្លូវ​ហា​វេ​លេខ​១ ហើយ​ក៏​ជា​ផ្លូវ​ដ៏​សំខាន់ ត​.​ភ្ជាប់​ខេត្ត​ខ្ពង់រាប​កណ្តាល ជាមួយ​ភាគ​ខាងជើង​កណ្តាល និង​ភាគ​អាគ្នេយ៍ ឆ្លងកាត់​តំបន់​ជា​ច្រើន​ផង​ដែរ ៕

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ