ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានបទ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា បាន​ក្លាយជា​ជា​ចំណុចក្តៅ​មួយ ដែល​មហាជន​លើក​មក​ជជែក ។ ជា​ពិសេស​សង្គម​បាន​បារម្ភ​ថា គ្រឿង​ស្រវឹង​អាច​បំផ្លាញ​ធនធានមនុស្ស​នៅ​កម្ពុជា ជា​ពិសេស​កម្លាំង​ជា​យុវជន​ដែល​ជា​ទំ​ពាង​ស្នង​ឬ​ស្សី ។ យុវជន​សេព​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​ឱកាស​កសាង​សមត្ថភាព និង​ការ​ចូលរួម​កសាង​អភិវឌ្ឍន៍​សង្គម…

ប្រធានបទ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា បាន​ក្លាយជា​ជា​ចំណុចក្តៅ​មួយ ដែល​មហាជន​លើក​មក​ជជែក ។ ជា​ពិសេស​សង្គម​បាន​បារម្ភ​ថា គ្រឿង​ស្រវឹង​អាច​បំផ្លាញ​ធនធានមនុស្ស​នៅ​កម្ពុជា ជា​ពិសេស​កម្លាំង​ជា​យុវជន​ដែល​ជា​ទំ​ពាង​ស្នង​ឬ​ស្សី ។ យុវជន​សេព​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​ឱកាស​កសាង​សមត្ថភាព និង​ការ​ចូលរួម​កសាង​អភិវឌ្ឍន៍​សង្គម ។ គ្រឿង​ស្រវឹង​បំផ្លាញ​សុខភាព និង​សេដ្ឋកិច្ច​ពលរដ្ឋ​ផង​ដែរ ។

សេព​គ្រឿង​ស្រវឹង​នឹង​នាំ​ឱ្យ​វិនាស នេះ​បើ​តាម​ទ្រឹស្តី​អប់រំ​របស់​ព្រះពុទ្ធ​សាសនា​។ ក្នុង​ការ​គោរព​ប្រតិបត្តិ​៥​សីល​ប្រការ​មួយ​បាន​ហាម​ពិសា​គ្រឿង​ស្រវឹង ។ ប៉ុន្តែ​មានការ​បកស្រាយ​ថា អ្នក​ប្រតិបត្តិ​ធម៌​សីល​ក្នុង​ចំណោម​ប្រការ​គួរ​ជៀសវាង​ទាំង​៥​នោះ ដែល​គួរ​ជៀសវាង​ខ្លាំង​បំផុត​ជាងគេ គឺ​ការ​សេព​គ្រឿង​ស្រវឹង​នេះឯង​។ សេព​គ្រឿង​ស្រវឹង​មាន​បាប ទោស និង​ខុស​វិន័យ​ធ្ងន់ធ្ងរ​ជាងគេ នាំ​ឱ្យ​បុគ្គល​សេព​រង​គ្រោះ​ច្រើន​ជាង​ការ​ប្រព្រឹត្ត​ខុស​ពី​ប្រការ​ផ្សេង​ៗ​។

ការ​អប់រំ​បែប​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា មនុស្ស​ត្រូវ​កិ​លេ​.​ស​គ្រប​សង្កត់​ខ្លាំង វង្វេង​គិត​មិន​ទាន់ ក៏​អាច​ប្រព្រឹត្ត​ធ្វើ​ដូច​សត្វ ព្រោះហេតុនោះ ពួក​សប្បុរស​ទាំងឡាយ បាន​ពិចារណា​ឃើញ​ថា មិន​សមគួរ ទើប​បញ្ញត្ត​ហាម​មិន​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ទុច្ចរិត ដូច​សត្វ គឺ​ណែនាំ​ឲ្យ​មនុស្ស​ធ្វើអំពើ​ល្អ​ដល់​គ្នា និង​គ្នា​យ៉ាងតិច​បំផុត គង់​វៀរចាក​អំពើ​ទុច្ចរិត​ឲ្យ​បាន ៥​ប្រការ មាន​វៀរចាក​កា​រស​ម្លា​.​ប់​ជីវិត​សត្វ​ដទៃ វៀរចាក​ការ​ប្រកាន់​យក​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ វៀរចាក​ការ​រួម​ប្រវេណី គឺ​ប្រព្រឹត្ត​ផ្លូវ​ភេ​.​ទ ជាមួយ​ប្រពន្ធ​កូន​របស់​ជន​ដទៃ វៀរចាក​ការ​និយាយ​ពាក្យ​មិន​ពិត និង​វៀរចាក​ការ​ផឹកទឹក​ស្រវឹង ដែល​ជា​ហេតុ​ឲ្យ​កើត​សេចក្ដី​ប្រមាទ​ផ្សេង​ៗ​។

ការ​វៀរចាក​ទាំង​អស់នេះ ប្រសិនជា​គេ​ប្រព្រឹត្តិ​ខុស​ចំពោះ​ប្រការ​ណាមួយ គេ​មាន ទោស​កំហុស ទៅ​តាម​ប្រការ​នោះ​តែ​មួយ ។ ប៉ុន្តែ​បើ​គេ​មិន​អាច​វៀរចាក​ការ​ទទួល​ស្រវឹង​បាន​ទេ គឺ​ផល​លំបាក​ពី​ការ​សេព​គ្រឿង​ស្រវឹង​នេះ ជះ​ឥទ្ធិពល​អាក្រក់​ច្រើន​យ៉ាង​ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​។

ដូច​គេ​ដឹង​ថា​គ្រឿង​ស្រវឹង​ជា​ទឹក​ប្តូរ​និស្ស័យ ។ មនុស្ស​ស្លូត​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន លើសលប់​ចូលខ្លួន​នាំ​ឱ្យទៅ​ជា​មនុស្ស​កាច ជា​មនុស្ស​មិន​អាច​គ្រប់គ្រង​សតិ​ខ្លួនឯង​បាន ។ អ្នក​សេព​គ្រឿង​ស្រវឹង អាច​មានទោស​ក្នុង​កាមគុណ ដោយ​ត្រូវ​ទៅ​រំ​លោ​.​ភ​បំពា​.​ន​ប្រពន្ធ​កូន​គេ អាច​ទៅ​និយាយ​កុ​ហស បោកប្រាស់​គេ អាច​ប្រើ​ហិ​.​ង្សា​ដាក់​គេ បង្កជម្លោះ បង្ក​អសន្តិសុខ​ដល់ សង្គម​ច្រើន​យ៉ាង ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ នេះ​គេ​មិន​រាប់​ពី​ការ​ខូចសុខភាព និង​ខាត​លុយកាក់​ខ្លួនឯង​ផង ។

ការ​ស្ទង់​មតិ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ចេញផ្សាយ​កាលពី ឆ្នាំ​២០២៣​បាន​បង្ហាញ​ថា បុរស ៧​នាក់ ក្នុង​ចំណោម​១០ នាក់​ដែល​ស្មើ​ប្រមាណ​៧០% សេព​គ្រឿង​ស្រវឹង ។ ការ​ស្ទង់​មតិ​បង្ហាញ​ថា ក្នុង​មួយ​ខែ បុរស​១០% ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ឬ​ស្ទើរតែ​រាល់ថ្ងៃ ។ ចំណែក​បុរស ៦០% សេព​គ្រឿង​ស្រវឹង​ពី​១ ថ្ងៃ​ទៅ​៥ ថ្ងៃ​។ បុរស ១៨% ពិសា​គ្រឿង​ស្រវឹង ៦​ថ្ងៃ​ទៅ​១០​ថ្ងៃ និង​បុរស ១២% ពិសា​គ្រឿង​ស្រវឹង​ពី​១១ ថ្ងៃ​ទៅ ២៤​ថ្ងៃ​។

ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ពោល​ពាស​ត្រង់​ៗ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​លក្ខណៈ​អូស​ទាញ ដូច​ជា​ការ​ទទួល​ស្រា​បៀរ​បាន​រង្វាស់ ទទួល​បាន​មាស ទទួល​បាន​ម៉ូតូ ឡាន​ជាដើម ឬ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​បដា​ផ្ទាំង​ប៉ាណូ តាម​ទី​សាធារណៈ ក្បែរ​សាលារៀន ក្បែរ​វត្ត​អារាម ត្រូវ​គេ​យល់​ឃើញ​ថា ជា​រឿង​មិន​សមរម្យ និង​គួរ​ហាមឃាត់ ។

មជ្ឈដ្ឋាន​នានា បាន​ទ​ទួ​ច​ឱ្យ​កម្ពុជា អនុម័ត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ដែល​បាន​ព្រាង​តាំងពី​ឆ្នាំ​២០០៥ មក​ឱ្យ​បាន​ឆាប់​ដើម្បី​សណ្តាប់​ធ្លាប់​សង្គម សុខភាព​សាធារណ និង​ដើម្បី​ការពារ​ធនធាន កសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព កុំឱ្យ​បំផ្លាញ​ដោយ​គ្រឿង​ស្រវឹង និង​ថ្នាំ​ញៀ​.​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ