ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស.ពជនជាតិចិនម្នាក់ ដេកស្លា.ប់ ហើមស្អុយ នៅក្នុងបន្ទប់ខុនដូរស្កាយទ្រី

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា.ប់ រហូតហើ.មស្អុ.យ នៅក្នុងបន្ទប់ខុនដូ ស្កាយទ្រី (sky tree) ជាន់ទី១១ ដែលស្ថិតនៅតាមផ្លូវលេខ១០៥…

រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា.ប់ រហូតហើ.មស្អុ.យ នៅក្នុងបន្ទប់ខុនដូ ស្កាយទ្រី (sky tree) ជាន់ទី១១ ដែលស្ថិតនៅតាមផ្លូវលេខ១០៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ហេតុការណ៍​នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ ហើយ ត្រូវបានសន្តិសុខ ក៏បានរាយការណ៍ មកសមត្ថកិច្ច ដើម្បីចុះទៅត្រួតពិនិត្យ​។ ជនបរទេស ដែល​ដេកស្លា.ប់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ឈ្មោះ CHUANG YI ZE ភេទប្រុសអាយុ ៤១ឆ្នាំ ជាជនជាតិចិនតែវ៉ាន់ ស្នាក់នៅបន្ទប់លេខ ១១ F០៩ ជាន់ទី១១ ខុនដូ​ ស្កាយទ្រី ខាងលើ​។

​ព័ត៌មានអោយដឹងថា សពបុរសជនជាតិចិន បានដេកស្លា.ប់ឡើងហើម​ស្អុយ ទៅហើយ ទើបបង្កអោយមានការភ្ញាក់ផ្អើល ដល់បុគ្គលិក និងសន្តិសុខ។

ទោះបីជាយ៉ាងណា គេពុំដឹងថា ជនជាតិចិនរូបនោះ ស្លា.ប់តាំងពីពេលនោះទេ​។ បន្ទាប់ពី​ប្រទះ​ឃើញ​ស.ពដេកស្លា.ប់ នគរបាលជំនាញ និងគ្រូពេទ្យ រួមជាមួយ​នគរបាលមូលដ្ឋាន ក៏បានចុះទៅត្រួតពិនិត្យ រកមូលហេតុ​នៃ​ការស្លា.ប់។

តាមការត្រួតពិនិត្យ​​នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានអោយដឹងថា ស.ព បានស្លា.ប់ ដោយសារតែ គាំងបេះដូង​៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ