ផ្ទុះការបះបោរហិ.ង្សានៅប៉ាពូអាស៊ីនូវែលហ្គីណេស្លា.ប់ច្រើននាក់
ប្រទេសប៉ាពូអាស៊ីនូវែលហ្កីណេ ៖ បាតុកម្មមួយរបស់មន្ត្រីរដ្ឋាភិបាល ដែល តវ៉ាប្រឆាំងការកាត់បន្ថយ
ប្រទេសប៉ាពូអាស៊ីនូវែលហ្កីណេ ៖ បាតុកម្មមួយរបស់មន្ត្រីរដ្ឋាភិបាល ដែល តវ៉ាប្រឆាំងការកាត់បន្ថយ
ប្រទេសប៉ាពូអាស៊ីនូវែលហ្កីណេ ៖ បាតុកម្មមួយរបស់មន្ត្រីរដ្ឋាភិបាល ដែល តវ៉ាប្រឆាំងការកាត់បន្ថយប្រាក់បៀវត្ស បានប្រែក្លាយទៅជាការបះបោរហិង្សាកាលពីថ្ងៃទី១០មករានៅប៉ាពូអាសីុនូវែលហ្គីណេ។
នាយករដ្ឋមន្ត្រីប្រទេសនោះលោកJAMES MARAPEបានសន្យាពីការតស៊ូប្រឆាំងអាណាធិបតេយ្យ ក្រោយការស្លាប់មនុស្ស១៥នាក់ក្នុងទីក្រុងធំបំផុត២របស់ប្រទេស។ ប៉ូលិសថ្លែងកាលពីថ្ងៃទី១១មករាថា មនុស្សយ៉ាងតិច១៥នាក់ស្លាប់ក្នុងការបះបោរហិង្សា ដែលផ្ទុះឡើងក្នុងទីក្រុងធំ២របស់ប្រទេស។ មនុស្ស៨នាក់ស្លាប់នៅក្រុងព័រម៉ូរេសប៊ីជារដ្ឋធានី ហើយមនុស្ស៧នាក់ទៀតស្លាប់នៅក្រុងឡាអីុជាទីក្រុងធំបំផុតរបស់ប្រទេស។ នេះជាការអះអាងរបស់នាយស្នងការប៉ូលិសប៉ាពូអាសីុនូវែលហ្គីណេ លោកដាវីដម៉ានីញ។
អំពើហិង្សាផ្ទុះឡើងក្នុងរដ្ឋធានីព័រម៉ូរេសប៊ី កាលពីយប់ថ្ងៃទី១០មករា បន្ទាប់ពីទាហានមួយក្រុម បណ្ដានាយប៉ុូលិសនិងបណ្ដាសមាជិកកងឆ្មាំគុក នាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល មកពីការកាត់បន្ថយប្រាក់បៀវត្ស។ ពួកបាតុករពោរពេញដោយកំហឹងបានដុតបណ្ដាអគារ លុកចូលបំផ្លាញនិងប្លន់យកឥវ៉ាន់តាមហាងនានា ក្នុងយប់នៃភាពចលាចលដែលរាលដាលយ៉ាងលឿនរហូតដល់ក្រុងឡាអីុចម្ងាយ៣០០គីឡូម៉ែត្រខាងជើងរដ្ឋធានី។
ក្នុងសន្និសីទសារព័ត៌មានមួយនាយករដ្ឋមន្ត្រីប្រទេសនេះបានសុំទោសនិងថ្លែងថា ការបង្កអំពើអាណាធិបតេយ្យនឹងមិនអត់ឪនឲ្យបានឡើយ ។ គេត្រូវគិតឲ្យខ្លាំងដល់ប្រទេសជាតិ។ ការរំលោភបំពានច្បាប់មិនអាចសម្រេចទិសដៅបានឡើយ។
តាមរូបភាពនានាផ្សាយចេញដោយAFP គេឃើញបណ្ដាអគារនិងបណ្ដារថយន្តត្រូវដុត នាំឲ្យមានពពកផ្សែងខ្មៅហុយពីលើសង្កាត់ទាំងឡាយដែលរងប៉ះពាល់ខ្លាំង៕
ចែករំលែកព័តមាននេះ