ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! បុរសម្នាក់ប្រឌិ.តរឿងចោរប្ល.ន់ម៉ូតូ ជិតរដ្ឋា​ករ​ទឹក សារភាពប្រាប់មូលហេតុ​ហើយ​

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត! នារសៀលថ្ងៃទី​១១ មករា ឆ្នាំ​២០២៤ នេះ បុរសឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងបន្ត​នារសៀលថ្ងៃទី១១ មករា ឆ្នាំ២០២៤ នេះថា ទីបំផុត! បុរសឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ ដែលប្រឌិត​រឿង​ចោរប្ល.ន់​ម៉ូតូ ​នៅ​ចំណុច​ជិត​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០២៤​ បង្កការភ្ញាក់ផ្អើល​ដល់​​សមត្ថកិច្ច​ខណ្ឌដូនពេញ​រវល់​មួយ​យប់​ទល់​ភ្លឺក្នុងការ​តាមស្វែងរកមុខសញ្ញាជនសង្ស័យនោះ បានសារភាពប្រាប់មូលហេតុ​ថា ​រូបគាត់​មាន​វិបត្តិ​គ្រួសារ ​ដោយសារ​តែ​គ្មាន​អ្នក​យកចិត្តទុកដាក់​លើ​គាត់ ​ទើប​ប្រឌិត​រឿង​នេះ​ឡើង​ ដើម្បី​អោយ​គ្រួសារ​មានការបារម្ភមក​លើ​​គាត់ ​នឹង​យកចិត្តទុកដាក់​លើ​គាត់​វិញ ។​ គួរំលឹកថា​ ដឹង​ការ​ពិត​ហើយ​! ករណី​បុរស​ឌុ​ប​កូន​ដើរ​លេង ត្រូវ​ក្រុម​ចោ​.​រ​ស្ទា​.​ក់​ប្ល​.​ន់​ផ្អើល​ជិត​រដ្ឋាករទឹក

តាម​ចម្លើយ​សារភាព​របស់​បុរស​១រូបខាងលើ​បានឱ្យ​​ដឹង​ថា ​គាត់​​មាន​វិបត្តិ​គ្រួសារ​ដោយសារ​តែ​គ្មាន​អ្នក​យកចិត្តទុកដាក់​លើ​គាត់ ​ទើប​ប្រឌិត​រឿង​នេះ​ឡើង​ដើម្បី​អោយ​គ្រួសារ​មានការបារម្ភ​មកលើ​​គាត់ ​និង​យកចិត្តទុកដាក់​មកលើ​​គាត់វិញ ។ ​ដោយឡែករបួសបែកក្បា.លនោះ​ បុរស​​រូបនោះ​បាន​យក​ក្រវិល​កំប៉ុង​ភេសជ្ជៈ​មកឆូត​.ក​របស់​ខ្លួន​ រួច​ក៏​បាន​ខ្ចី​ទូរស័ព្ទ​សន្តិសុខ​តេ​ប្រាប់​បងថ្លៃ​ថា​ មាន​ជនសង្ស័យ​ប្ល.ន់​យក​ម៉ូតូ​របស់​ខ្លួន​ និង​បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ច​ចុះ​អន្តរាគមន៍​នៅ​ទីតាំង​​កើតហេតុ​ភ្លាម​ៗតែម្តង​ ។

តាម​ការ​បញ្ជាក់​ពី​លោក ម៉ៅ ចាន់​ថុ​ល អធិការរង​ខណ្ឌដូនពេញ ទទួល​ផែន​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា ទោះបីជា​បុរស១រូបខាងលើសារភាព​ទទួលកំហុស​ក៏​ពិតមែន ប៉ុន្តែ​ដោយសារ​តែ​បុរស​រូប​នោះ បាន​ប្រឌិត និង​បំប៉ោង​សភាព​ការ​ណ៏ គឺ​ត្រូវ​តែ​អនុវត្ត​ន៍តាម​ច្បាប់ ។

បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​បានធ្វើការ​សួរ​នាំ​បន្ថែម ដើម្បី​ចាត់ការ និង​ង​អនុវត្ត​តាម​នីតិវិធី​ ។​

សូមរំលឹកឡើងវិញថា ក្រោយ​ពី​បុរស​ម្នាក់​ឈ្មោះ​លី រ៉ូ​ហ្សា អាយុ​៣២​ឆ្នាំ អះអាង​ថា រូប​គាត់​កំពុង​ឌុ​ប​កូនស្រី​តូច​អាយុ​១​ខួប​កន្លះ​ដើរ​លេង ស្រាប់តែ​មាន​ក្រុម​ចោរ​ស្ទាក់​វាយ​ពីក្រោយ រួច​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​នៅ​ចំណុច​ជិត​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០២៤ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន ជា​ពិសេស​គឺ​សមត្ថកិច្ច​ជំនាញ​ខណ្ឌដូនពេញ រវល់​មួយ​យប់​ទល់​ភ្លឺ ក្នុង​ការ​តាម​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា ដែល​ធ្វើ​សកម្មភាព​ប្ល​.​ន់​បុរស​១​រូប​ខាងលើ​នោះ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៤ នេះ​ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ការ​ពិត​ថា គឺជា​រឿងប្រឌិត គ្មាន​ករណី​ប្ល​.​ន់​ម៉ូតូ​កើតឡើង​នោះ​ទេ ហើយ​នៅ​វេលា​ម៉ោង​កើតហេតុ គឺ​បុរស​ឈ្មោះ លី រ៉ូហ្សា បាន​ជិះ​ម៉ូតូ​យក​ទៅ​ផ្ញើ​ក្នុង​សណ្ឋាគារ​ភ្នំពេញ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ គេ​មិនដឹង​ថា បុរស​រូប​នោះ​មាន​គោលបំណង​អ្វី ឬ​មាន​មូលហេតុ​អ្វី​នោះ​ទេ ទើប​បានជា​ប្រឌិត​រឿង​ចោរ​ប្ល​.​ន់​ម៉ូតូ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​រវល់​មួយ​យប់​ទល់​ភ្លឺ​ក្នុង​ការ​តាម​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​បែប​នេះនោះ​ទេ ។

សូម​បញ្ជាក់​ថា មាន​ករណី​ជនសង្ស័យ​មួយ​ក្រុម បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ស្ទា​.​ក់​វា​.​យ​បុរស​ម្នាក់​កំពុង​ឌុ​ប​កូន​ដើរ​លេង ហើយ​ប្ល​.​ន់​យក​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង និង​ទូរស័ព្ទ​បាន​សម្រេច រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​បឹង​កក់ ជិត​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ លី រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ស៊េរី​ឆ្នាំ​២០២២ មាន​ស្លាក​លេខ ភ្នំពេញ 1JW-4567 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បឹង​កក់ ដោយ​ឌុ​ប​កូនស្រី​របស់​ខ្លួន​មាន​វ័យ​១​ខួប​កន្លះ​»​។

ជន​រង​គ្រោះ​បន្ត​ថា «​ខណៈ​ពេល​គាត់​កំពុង​តែ​ឌុ​ប​កូនស្រី​ជិត​ដល់​ចំណុច​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ ADV និង​ម៉ូតូ​ហុងដា​ឌ្រី​ម ជិះ​មក​ជិត​គាត់ ហើយ​ធ្វើ​សកម្មភាព​ស្ទា​.​ក់​វា​.​យ​ក្បាល​គាត់​ពីក្រោយ រួច​ប្ល​.​ន់​យក​ម៉ូតូ ព្រមទាំង​ទូរស័ព្ទ​ដៃ​របស់​គាត់ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​»​។

បុរស​រង​គ្រោះ​បាន​បញ្ជាក់​ថា «​ពេល​ដែល​គេ​វា​.​យ​ក្បាល​របស់​គាត់​នោះ គឺ​គាត់​ក៏​បាន​លោ​.​ត​ចេញពី​ម៉ូតូ ដោយ​ឱប​កូនស្រី​របស់​គាត់​ជាប់ ព្រោះ​ខ្លាច​នាង​តូច​មាន​របួស ទើប​ជនសង្ស័យ​ឆ្លៀតឱកាស​នោះ​យក​ទាំង​ម៉ូតូ និង​ទូរស័ព្ទ​បាន​សម្រេច​តែ​ម្ដង​។ ហើយ​គាត់​ក៏​មិន​បានដឹង​ច្បាស់​ដែរ​ថា ក្រុម​ជនសង្ស័យ​យក​អ្វី​មក​វា​.​យ​គាត់​ពីក្រោយ​ដូច​គ្នា ដឹង​ត្រឹម​ថា ពេល​វា​.​យ​គាត់​រួច ក្បាល​របស់​គាត់​ក៏​បែ​.​ក​ឈា​.​ម​តែ​ម្តង​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ព្រមទាំង​នាំ​ជន​រង​គ្រោះ និង​កូនស្រី​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​បង្ក​យក​មក​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕ (​ដោយ​៖​រ​ដ្ឋា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ