ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រំដី! បុរស២នាក់ផ្ទុះជម្លោះបែកផ្សែង

3 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​មានករណីជម្លោះ​ព្រំ​ដី​បង្ក​ជា​ហិ.​ង្សា ដោយ​បុរស​ម្នាក់​​បាន​វាយបុរសម្នាក់ទៀត​​

ខេត្តមណ្ឌលគិរី ៖ ​មានករណីជម្លោះ​ព្រំ​ដី​បង្ក​ជា​ហិ.​ង្សា ដោយ​បុរស​ម្នាក់​​បាន​វាយបុរសម្នាក់ទៀត​​ បណ្តាល​ឱ្យ​បែក​ខ្ទង់ច្រមុះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ឃាត់​ខ្លួន កាលពីព្រឹក​​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ដីចំការ​ខាងក្រោយ​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

ជនសង្ស័យ​ឈ្មោះ​ស្រេ​ន ស្រ៊​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​មេ​ប៉ៃ​ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ណ្ឌ​គិរី ចំណែក​ជន​រង​គ្រោះឈ្មោះ ម៉ា​ន់ អ៊ីត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ​ជាខ្មែរអ៊ិស្លាម មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ តាម​ការ​បំ​ភ្លី​រប​សេ់​ឈ្មោះ វុ​ធ សុវណ្ណ​តារា ហៅ អូន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បើកបរ និង​ឈ្មោះ ផា សុខ​ឃាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បើកបរ បាន​បំភ្លឺ​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៨ព្រឹក នៅ​ចំណុច​ចំការ​របស់​ឈ្មោះម៉ា​ន់ អ៊ីត ​ពួកគាត់​​ជា​អ្នក​បើកគ្រឿងចក្រអា​អ៊ិច ដោយ​ថៅកែ​​របស់ពួកគាត់​​ឈ្មោះ រិ​ទ្ធ បាន​បញ្ជា​​ពួកគាត់​​អោយទៅ​កាយ​ព្រំដី​ធ្វើ​ផ្លូវ​ឆ្លង​ទៅ​ដី​ម្ខាង​ទៀត ។ ពេល​ពួកគាត់​​កំពុង​ធ្វើ​ផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រេង ស្រ៊​ន់ មក​និយាយ​ថា សូម​ផ្អាក​គ្រឿងចក្រ​សិន ព្រោះ​កាយ​ចូល​ដី​របស់​គាត់​ហើយ ។ ពេលនោះ​ឈ្មោះម៉ា​ន់ អ៊ី​ត បាន​តប​ថា ដី​របស់​គាត់​មាន​ប្លង់​ ធ្វើ​ទៅ ។ ពេល​នោះ​ពួក​​គេ​ទាំង​២នាក់​​បាន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​រឿង​ព្រំដី ។

តាម​ប្រភព​ដដែលបានបន្ត​ថា ភ្លាម​នោះ​ឈ្មោះ ម៉ា​ន់ អ៊ី​ត បាន​និយាយ​ថា «ហ្អែ​ង​យកញញួរ​ឱ្យ​អញ» ​។ គ្រាន់តែ​​ឈ្មោះ ម៉ា​ន់ អ៊ី​ត និយាយ​បាន​ត្រឹមនេះ ស្រាប់តែ​ឈ្មោះ ស្រេង ស្រ៊​ន់ ក៏​ស្ទុះ​ទៅ​ចាប់​គ្រៀ​កករ ឈ្មោះ ម៉ា​ន អ៊ី​​ត ជាប់ ។ ពេលនោះ​ឈ្មោះម៉ា​ន អ៊ី​ត ក៏​បាន​ខាំ​ដៃ​ឈ្មោះ ស្រេង ស្រ៊​ន់ ភ្លាម​ៗ​នោះ​ឈ្មោះ​ស្រេង ស្រ៊​ន់ បាន​វាយ​ដោយ​ដៃ​ទៅ​លើ​ឈ្មោះ ម៉ា​ន់ អ៊ី​ត បណ្តាល​អោយ​បែ.ក​ឈា.ម​ត្រង់​ចំណុច​ខ្ទង់ច្រមុះ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ