ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ចា.ប់សិស្ស​​ខ្លួន​បំពាន​ក្នុង​បន្ទប់​ទឹក​បាន​​សម្រេច​​​​ ធ្លាយរឿង​ខ្នោះ!

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ថ្លោ​ក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដោយ​បាន​ចោទប្រកាន់​ថា គ្រូបង្រៀន​រូប​នោះ បាន​ចាប់​កូនសិស្ស​ស្រី​របស់​ខ្លួន​អាយុ​១១​ឆ្នាំ​រំលោភ​ចំនួន​2​ដង​នៅ​ក្នុង​បន្ទប់ទឹក​របស់​សាលារៀន ។ ហេតុការណ៍​នេះ…

ខេត្តព្រៃវែង ៖ គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​ត្រពាំង​ថ្លោ​ក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដោយ​បាន​ចោទប្រកាន់​ថា គ្រូបង្រៀន​រូប​នោះ បាន​ចាប់​កូនសិស្ស​ស្រី​របស់​ខ្លួន​អាយុ​១១​ឆ្នាំ​រំលោភ​ចំនួន​2​ដង​នៅ​ក្នុង​បន្ទប់ទឹក​របស់​សាលារៀន ។

ហេតុការណ៍​នេះ បាន​បែកធ្លាយ​កាលពី​វេលា​ម៉ោង​៣​និង​15​នាទី​រសៀល​ថ្ងៃ​ទី​០៩ មក​រា នៅ​ក្នុង​សាលា​បឋម​សិក្សា​ត្រពាំង​ធ្លក ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្លក ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃ​វែង ។

គ្រូ​បង្រៀន​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ធី​ម ម៉​ន ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជា​ច​លិច ឃុំ​ជា​ច ស្រុក​កំចាយមារ ចំណែក​កុមារី​រង​គ្រោះ​អាយុ​១១ ។ បើតាម​ក្មេង​ស្រី​រង​គ្រោះ​ដែល​បាន​ផ្ដល់​ព័ត៌មាន​មក​សមត្ថកិច្ច​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០៩ មក​រា ក្នុង​ពេល​ដែល​រូប​នាង​កំពុង​ដងទឹក​នៅ​ក្នុង​បន្ទប់ទឹក​ស្រី​ម្នាក់ឯង លោកគ្រូ​របស់​នាង​បាន​ចូល​ទៅ​ក្នុង​នោះ ហើយ​បិទ​ខ្ទាស់​ទ្វារ​ជាប់ រួច​ប៉ុនប៉ង​ចាប់​នាង​រំលោភ តែ​មិន​បាន​សម្រេច ព្រោះ​ត្រូវ​នាង​រើបំរះ​។

ពេល​គ្រូ​នាង​ចេញ​បាត់​រូប​នាង​ក៏​បន្ត​ទៅ​ដួស​ទឹក​នៅ​ក្នុង​បន្ទប់ទឹក​ប្រុសវិញ​បន្ត​ទៀត ហើយ​បន្តិច​ក្រោយមក គ្រូ​ដដែល​នោះ ក៏​ចូល​ទៅ​ចាប់​នាង​រំលោភ​ម្ដងទៀត​រហូត​បាន​សម្រេច​។ ប្រភព​នេះ​បញ្ជាក់​ទៀត​ថា បន្ទាប់​មក រូប​នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀបរាប់​ប្រាប់​ឪពុក​ម្ដាយ ទើប​ឪពុក​ម្ដាយ​នាំ​នាង​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ជនល្មើស​ភ្លាម​ៗ​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​គ្រូបង្រៀន​ដែល​ជា​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ ហើយ​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​ទៅ​តាម​និ​តិ​វិធី ប៉ុន្តែ​ជាមួយ​គ្នា​នោះ ក៏​លេចឮ​ព័ត៌មាន​មក​ថា ក្រុម​គ្រួសារ​ខាង​គ្រូបង្រៀន​កំពុង​ព្យាយាម​សូម​ជួប​ភាគី​ខាង​ក្មេង​ស្រី​រង​គ្រោះ ដើម្បី​សុំ​ធ្វើការ​សម្របសម្រួល​គ្នា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ