ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ទំនាស់​សិស្សសាលា​វត្ត​ភ្នំ នគរបាល​ប៉ុស្តិ៍​ស្រះ​ចក កោះហៅ​ភាគី​ទាំង​២ មក​អប់រំ និង​ធ្វើ​កិច្ចសន្យា

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​មាន​ករណី​ទំនាស់​រវាង​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ នៅ​លើ​បណ្ដាញ​សង្គម​រួច​មក សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​មាន​ករណី​ទំនាស់​រវាង​សិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ នៅ​លើ​បណ្ដាញ​សង្គម​រួច​មក សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​កោះហៅ​ភាគី​ពាក់ព័ន្ធ​ចូល​មក​បំភ្លឺ និង​ដោះស្រាយ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ពាក់ព័ន្ធ​ករណី​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​ថា ករណី​ទំនាស់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤ ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ លោកស្រី​នាយិការ​រង នៃ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ បាន​ហៅ​សិស្ស​ទាំង​២​ភាគី មក​សាកសួរ និង​ធ្វើការ​អប់រំ ហើយ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​ទាំងនេះ និង​ឲ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត​។ ប៉ុន្តែ​ក្រោយមក ក៏​មានការ​ផុស​វី​ដេ​អូ នៃ​ទំនាស់​របស់​សិស្ស​ស្រី​សាលា​វត្ត​ភ្នំ នៅ​លើ​បណ្តាញ​សង្គម ហើយ​មូលហេតុ គឺ​ដោយសារ​ការ​និយាយ​ឌឺដង​គ្នា តាម​ហ្វេ​ស​ប៊ុ​ក ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤​នេះ ទើប​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ និង​កោះហៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មក​សាកសួរ និង​ដោះស្រាយ​សម្របសម្រួល នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ក្នុង​ខណ្ឌដូនពេញ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស អោយ​ដឹង​ទៀត​ថា ក្នុង​ពេល​នោះ ដោយ​មានការ​សំណូមពរ​របស់​ភាគី​ទាំង​ពីរ គឺ​អាណាព្យាបាល​ជន​រង​គ្រោះ និង​អាណាព្យាបាល​ជន​បង្ក សម្រេច​គ្នា​ថា មិន​ធ្វើការ​ប្តឹងផ្តល់​ទេ ណាមួយ​ករណី​នេះ មិន​បង្ក​របួស​សា្ន​ម​ដល់​រាង​កាយ​របស់​សិស្ស​ណា​ម្នាក់​នោះ​ដែរ ហើយ​ក្មេង​បង្ក​នៅ​វ័យក្មេងនៅឡើយ ។ សមត្ថកិច្ច ក៏​បាន​សុំ​គោលការណ៍​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ បាន​អនុ​ញ្ញ​ត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មានការ​ធានា​ពី​អាណាព្យាបាល យក​ទៅ​អប់រំ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ