ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន និង​យុវតី កម្ពុជា គឺជា​ទំពាំង​ស្នង​ឬ​ស្សី ។ បើសិនជា​ពួក​គេ​ញៀ​.​ន​ស្រា បារី និង​គ្រឿង​ញៀ​.​ន…

រាជធានី​ភ្នំពេញ ៖ យុវជន និង​យុវតី កម្ពុជា គឺជា​ទំពាំង​ស្នង​ឬ​ស្សី ។ បើសិនជា​ពួក​គេ​ញៀ​.​ន​ស្រា បារី និង​គ្រឿង​ញៀ​.​ន ។ តើ​យើង​គួរ​បន្ទោស​ពួក​គេ ឬ​ក៏​សង្គម? គ្រឿង​ញៀ​.​ន​បាន​លួចលាក់​ប​ង្វ​ក់​យុវជន និង​យុវតី​ជា​ច្រើន​អោយ​ខូចអនាគត ខណៈ​ដែល​គ្រឿង​ស្រវឹង ដូច​ជា​ស្រា និង​ស្រា​បៀរ ក៏​កំពុង​ធ្វើ​អោយ​ពួក​គេង​ប់ង​ល់​សប្បាយ​ភ្លេចខ្លួន​ផង​ដែរ ។ រីឯ​បារី​វិញ​ក៏​កំពុង​បំផ្លាញ​សុខភាព​របស់​ពួក​គេ ។

យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​បង្កើត​បរិយាកាស​ដ៏​ល្អ​មួយ​សម្រាប់​យុវជន និង​យុវតី​អោយ​ពួក​គេ​អាច​ចាកចេញ​ឆ្ងាយ​អំពី​គ្រឿង​ញៀ​.​ន គ្រឿង​ស្រវឹង និង​បារី ។ ចំណែក​យុវជន និង​យុវតី​ខ្លួនឯង​ត្រូវ​យល់​ថា គ្រឿង​ញៀ​.​ន គ្រឿង​ស្រវឹង និង បារី នឹង​បំផ្លាញ​អនាគត និង​សុខភាព​របស់​ពួក​គេ ។

តាម​ធម៌​ព្រះពុទ្ធ ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ផឹកស្រា​នាំ​មក​នូវ​វិនាស ៦​ប្រការ គឺ​ទី​១-​វិនាស​ទ្រព្យសម្បត្តិ ( អស់​លុយ​) ២-​បង្កជម្លោះ ៣-​កើត​រោគា​ក្នុង​ខ្លួន ៤-​ខូច​ឈ្មោះ ៥-​បង្ហាញ​កេរ្តិ៍ខ្មាស់​ទាំង​រស់ និង​៦-​បាត់បង់​បញ្ញា ។ ក្នុង​សង្គម​យើង សព្វថ្ងៃ អ្នក​ផឹកស្រា​ស្រវឹង​មួយ​ចំនួន​ក៏​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មិន​ត្រឹមតែ​គ្រោះថ្នាក់​ខ្លួនឯង​ទេ តែ​ក៏​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត​ផង​។

ជាមួយនឹង​គ្រោះថ្នាក់​ដ៏​ច្រើន​បែប​នេះ យុវជន និង​យុវតី​កម្ពុជា​មិន​ត្រូវ​ធ្វើបាប​ខ្លួន​ដោយសារ​តែ​ធ្លាក់ខ្លួន​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​គ្រឿង​ស្រវឹង និង​បារី​ឡើយ ។ បើសិនជា​មិន​ទាន់​ច្បាស់​ថា វា​ទាំង​អស់នេះ​បំផ្លាញ​សុខភាព​របស់​អ្នក​និង​អនាគត​របស់​អ្នក​ទេ អ្នក​សម្លឹង​មើល​មនុស្ស​ជុំវិញ​ខ្លួន​អាន​សារព័ត៌មាន ឬ​ក៏ មើល​ទូរទស្សន៍​អ្នក​នឹង​ឃើញ​គ្រោះថ្នាក់​ជា​ច្រើន​ដែល​កើត​មាន​ចេញពី​ការ​សេព​គ្រឿង​ញៀ​.​ន​គ្រឿង​ស្រវឹង និង​បារី ។

បើ​ស្រឡាញ់​ខ្លួន បើ​មិន​ចង់​ធ្វើបាប​ខ្លួន​ទេ ចូរ​នាំ​គ្នា​ឆ្លើយ​ថា «​ទេ​» ចំពោះ​វា​ទាំង​អស់នេះ ។ ជំនួស​មក​វិញ យុវជន និង​យុវតី​គួរ​នាំ​គ្នា​ប្រឹងរៀន​សូត្រ ដើម្បី​អនាគត ។ យើង​គួរ​ចាំ​ថា ចំណេះដឹង គឺជា​ទ្រព្យ​ដែល​ចាយ​មិន​ចេះ​អស់ ។ បើ​មានចំណេះ​អ្នក​នឹង​មិន​ដាច់​ពោះ​ស្លា​.​ប់​ទេ ។

ជា​ថ្មី​ម្តងទៀត ចូរ​សម្លឹង​មើល​ជុំវិញ​ខ្លួន​ហើយនឹង​ឃើញ​ថា អ្នកមាន​ចំណេះដឹង ចរិតល្អ និង​សីលធម៌​ល្អ សុទ្ធតែ​មនុស្ស​មាន​ជីវភាព​សមរម្យ​រស់នៅ​ថ្លៃថ្នូរ ហើយ មិន​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ឡើយ ។ បើ​ចង់​សប្បាយ យុវជន និង​យុវតី គួរ​នាំ​គ្នា​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​កន្លែង​ស្រស់​ស្អាត និង​សម្បូរ​ដោយ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា ដូច​ជា សមុទ្រ​ដ៏​ស្រស់​ស្អាត និង​ប្រាសាទ​អង្គរ​ដ៏​អស្ចារ្យ​របស់​កម្ពុជា ។ ក្រៅពី​នេះ​យុវជន និង​យុវតី​ក៏​អាច​កម្សាន្ត​សប្បាយ​បាន​ផង​ដែរ តាម​រយៈ​ការ​លេង​កីឡា​ដែល​ខ្លួន​ចូល​ចិត្ត ដូច​ជា ការ​លេង​បាល់ទាត់ ការ​លេង​បាល់ទះ ការ​ហែល​ទឹក និង​កីឡា​ជា​ច្រើន​ទៀត​។ សកម្មភាព កីឡា​មិន​ត្រឹមតែ​ធ្វើ​អោយ​យុវជន និង​យុវតី​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​ទេ វា​ថែម​ទាំង​ធ្វើ​អោយ​មាន​សុខ​ភាពរឹងមាំ និង​ប្រាជ្ញា​ឈ្លាសវ័យ​ផង​ដែរ ។

ចំណែក​អាជ្ញាធរ ក្រុម​គ្រួសារ និង​សង្គម​ក៏​ត្រូវ​រួម​គ្នា​រំដោះ​យុវជន និង​យុវតី​ចេញ​អោយ​ផុត​ពី​គ្រឿង​ញៀ​.​ន​គ្រឿង​ស្រវឹង និង​បារី​ផង​ដែរ ។ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​ត្រូវ​តែ​ធ្វើ​អោយ​ខ្លាំង និង​មាន​ប្រសិទ្ធភាព ដើម្បី​កុំអោយ​ពួក​លក់​គ្រឿង​ញៀ​.​ន​វា​បានចិត្ត ។ រីឯ​ការ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង និង​បារី​ត្រូវ​មាន​ដែន​កំណត់ ដើម្បី​កុំអោយ​វា​ជ្រុល​ហួសហេតុ​ពេក បើសិនជា​យើង​មិន​ចង់​ឃើញ​អនាគត​ទំពាំង​របស់​យើង​ទៅ​ជា​ទំពាំង​ស្អុយ ។

ដើម្បី​អនាគត​កម្ពុជា​ដ៏​រឹង​មាំ និង​ខ្លាំង យើង​មិន​ត្រូវ​បង្កើត​បរិយាកាស​ដ៏​អាប់អួរ​សម្រាប់​យុវជន និង​យុវតី​អោយ​ធ្លាក់​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន គ្រឿង​ស្រវឹង និង​បារី​ឡើយ ។ រីឯ​យុវជន និង​យុវតី​វិញ​ត្រូវ​តែ​ចាំ​ថា អនាគត​របស់​ខ្លួន គឺ​ខ្លួនឯង​ជា​អ្នក​កំណត់ ។ បើ​ចង់បាន​អនាគត​ល្អ គឺ​ត្រូវ​តែ​ប្រឹងរៀន​ហើយ​ចាក​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន គ្រឿ​ស្រវឹង និង​បារី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ