ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០២៤! ឆ្នាំ​មាស​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់ ជាមួយនឹង​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន

3 ខែ មុន

អន្តរជាតិ ៖ ឆ្នាំ ២០២៤ ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​មាស សម្រាប់​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​

អន្តរជាតិ ៖ ឆ្នាំ ២០២៤ ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​មាស សម្រាប់​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ច្រើន​ដែល​នឹង​បង្ហាញ​វត្ត​មាននៅ​ឆ្នាំ​នេះ ដើម្បី​មក​អង្រួន​អារម្មណ៍ ក៏​ដូច​ជា​បម្រើ​ខ្សែ​ចក្ខុ​អ្នក​ស្នេហា​កីឡា​ដ៏​ពេញ​និយម និង​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​មួយ​នេះ ដែល​រួម​មាន ៖ AFC Asian Cup, Africa Cup of Nations, UEFA Champions League Final, UEFA Euro, Copa América និង Summer Olympics ។

AFC Asian Cup 2023 ឬ ជើងឯក​ទ្វីបអាស៊ី​ឆ្នាំ ២០២៣
ព្រឹត្តិការណ៍​កក្រើក​ទ្វីបអាស៊ី​មួយ​នេះ ដែល​ប្រទេស​កា​តា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​ការ​ប្រកួត នា​ថ្ងៃ​ទី​១២ ខែមករា រហូត​ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​២៤​ក្រុម​ធ្វើការ​ប្រកួតប្រជែង​គ្នា​។

ពូ​ល A ៖ ម្ចាស់ផ្ទះ​កា​តា ចិន តា​ហ្ស៊ី​គី​ស្ថាន និង លី​បង់
ពូ​ល B ៖ អូស្ត្រាលី អ៊ូ​ស​បេ​គី​ស្ថាន ឥណ្ឌា និង ស៊ី​រី
ពូ​ល C ៖ អ៊ី​រ៉​ង អា​រ៉ាប់​រួម ហុងកុង និង ប៉ា​ឡេ​ស្ទី​ន
ពូ​ល D ៖ ជប៉ុន ឥណ្ឌូ​នេ​ស៊ី អ៊ី​រ៉ា​ក់ និង វៀតណាម
ពូ​ល E ៖ កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី ហ្ស៊​ក​ដា​នី និង បា​រ៉ែ​ន
ពូ​ល F ៖ អា​រ៉ា​ប៊ី​សា​អូឌីត ថៃ កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង អូ​ម៉​ង់

Africa Cup of Nations 2023 ឬ ជើងឯក​ទ្វីបអាហ្វ្រិក​ឆ្នាំ ២០២៣
ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​នៅ​ឆ្នាំ​នេះ ប្រទេស​កូត​ឌី​វ័​រ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១៣ ខែមករា រហូត​ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​មាន​២៤​ក្រុម​ធ្វើការ​ប្រកួតប្រជែង​គ្នា​។

ពូ​ល A ៖ ម្ចាស់ផ្ទះ​កូត​ឌី​វ័​រ នី​ហ្សេ​រី​យ៉ា អេក្វាទ័រ​ហ្គី​ណេ និង ហ្គី​ណេ​ប៊ី​សូ
ពូ​ល B ៖ អេ​ហ្ស៊ី​ប ហ្គា​ណា កាប់​វែ​រ និង ម៉ូ​ហ្សាំ​ប៊ិក
ពូ​ល C ៖ សេ​ណេ​ហ្គា​ល់ កា​មេ​រូ​ន ហ្គី​ណេ និង ហ្គាំ​ប៊ី
ពូ​ល D ៖ អាល់​ហ្សេ​រី បួ​គី​ណា​ហ្វា​សូ ម៉ូ​រី​តានី និង អង់​ហ្គោ​ឡា
ពូ​ល E ៖ ទុ​យ​នេ​ស៊ី ម៉ា​លី អាហ្វ្រិក​ខាងត្បូង និង ណា​មី​ប៊ី
ពូ​ល F ៖ ម៉ា​រ៉ុ​ក សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ហ្សាំ​ប៊ី និង តង់​ហ្សា​នី

ការ​ប្រកួត​ពានរង្វាន់​ក្លិប​ជើងឯក​ទ្វីបអឺរ៉ុប​វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន​ជាតិ Wembley ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដ្បិត​បច្ចុប្បន្ន​ការ​ប្រកួត​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​។
-​ថ្ងៃ​ទី​១៣ ខែកុម្ភៈ (​ជើង​ទី​១) និង ថ្ងៃ​ទី​៦ ខែមីនា (​ជើង​ទី​២)
Copenhagen (​ដា​ណឺ​ម៉ាក​) ប៉ះ Manchester City (​អង់គ្លេស​)
RB Leipzig (​អា​ល្លឺ​ម៉​ង់​) ប៉ះ Real Madrid (​អេ​ស្ប៉ា​ញ​)

-​ថ្ងៃ​ទី​១៤ ខែកុម្ភៈ (​ជើង​ទី​១) និង ថ្ងៃ​ទី​៥ ខែមីនា (​ជើង​ទី​២)
PSG (​បារាំង​) ប៉ះ Real Sociedad (​អេ​ស្ប៉ា​ញ​)
Lazio (​អ៊ី​តា​លី​) ប៉ះ Bayern Munich (​អា​ល្លឺ​ម៉​ង់​)
-​ថ្ងៃ​ទី​២០ ខែកុម្ភៈ (​ជើង​ទី​១) និង ថ្ងៃ​ទី​១៣ ខែមីនា (​ជើង​ទី​២)
Inter Milan (​អ៊ី​តា​លី​) ប៉ះ Atlético Madrid (​អេ​ស្ប៉ា​ញ​)
PSV (​ហូ​ឡង់​) ប៉ះ Borussia Dortmund (​អា​ល្លឺ​ម៉​ង់​)
-​ថ្ងៃ​ទី​២១ ខែកុម្ភៈ (​ជើង​ទី​១) និង ថ្ងៃ​ទី​១២ ខែមីនា (​ជើង​ទី​២)
Porto (​ព័រ​ទុ​យ​ហ្គា​ល់​) ប៉ះ Arsenal (​អង់គ្លេស​)
Napoli (​អ៊ី​តា​លី​) ប៉ះ Barcelona (​អេ​ស្ប៉ា​ញ​)

UEFA Euro 2024 ឬ ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤
ព្រឹត្តិការណ៍​ដែល​ប្រទេស​អា​ល្លឺ​ម៉​ង់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​នេះ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មាន​២៤​ក្រុម​ធ្វើការ​ប្រកួតប្រជែង​គ្នា​។
ពូ​ល A ៖ ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់ ស្កុ​តឡែ​ន ហុង​គ្រី និង ស្វី​ស
ពូ​ល B ៖ អេ​ស្ប៉ា​ញ ក្រូ​អាត អ៊ី​តា​លី និង អាល់​បា​នី
ពូ​ល C ៖ ស្លូ​វេ​នី ដា​ណឺ​ម៉ាក ស៊ែ​ប និង អង់គ្លេស
ពូ​ល D ៖ ក្រុម​ជម្រុះ Play-off ហូ​ឡង់ អូ​ទ្រី​ស និង បារាំង
ពូ​ល E ៖ បែ​ល​ហ្ស៊ិ​ក ស្លូ​វ៉ា​គី រូ​ម៉ា​នី និង ក្រុម​ជម្រុះ Play-off
ពូ​ល F ៖ តួ​ក​គី ក្រុម​ជម្រុះ Play-off ព័រ​ទុ​យ​ហ្គា​ល់ និង ឆែក

Copa América 2024 ឬ ជើងឯក​អា​មេ​រិ​ក​ខាងត្បូង​ឆ្នាំ ២០២៤
នៅ​ឆ្នាំ​នេះ សហរដ្ឋអាមេរិក​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២០ មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មាន​១៦​ក្រុម​ធ្វើការ​ប្រកួតប្រជែង​គ្នា​។
ពូ​ល A ៖ អា​ហ្ស​ង់​ទី​ន បេ​រ៉ូ ឈី​លី និង ក្រុម​ជម្រុះ Play-off
ពូ​ល B ៖ ម៉ិ​ក​ស៊ិ​ក អេ​ក្វា​ឌ័​រ វេ​នេ​ហ្ស៊ុ​យ​ឡា និង ចា​ម៉ៃ​កា
ពូ​ល C ៖ សហរដ្ឋអាមេរិក អ៊ុយ​រ៉ា​ហ្គា​យ ប៉ា​ណា​ម៉ា និង បូ​លី​វី
ពូ​ល D ៖ ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ប៉ា​រ៉ា​ហ្គា​យ​និង ក្រុម​ជម្រុះ Play-off

Summer Olympics 2024 ឬ កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ ២០២៤
ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ នឹង​ធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី​២៦ ខែកក្កដា ដោយ​ដំណើរការ​រហូត​ដល់​ថ្ងៃ​ពិធី​បិទ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ដោយ​មាន​អត្ត​ព​លិ​ក​ចំនួន ១០,៥០០​នាក់ ធ្វើការ​ប្រកួត​លើ​៣២​ប្រភេទ​កីឡា និង​៤៨​វិញ្ញ​សា​។ ចំណែកឯ​វិញ្ញាសា​បាល់ទាត់​ទាំង​បុរស និង​នារី នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា រហូត​ដល់​ថ្ងៃ​១០ ខែសីហា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ