ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីជម្លៀស​ប្រជាជន​ចេញពី​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ ​និង​វា.យប្រហារ​ខ្លាំង​លើ​អ៊ុយ​ក្រែ​ន

3 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រុង​មូ​ស្គូ​ប្រកាស​កាលពី​ថ្ងៃ​ទី​៨​មក​រា ពី​ការ​ជម្លៀស​ប្រជាជន​ច្រើន​រយ​នាក់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រុង​មូ​ស្គូ​ប្រកាស​កាលពី​ថ្ងៃ​ទី​៨​មក​រា ពី​ការ​ជម្លៀស​ប្រជាជន​ច្រើន​រយ​នាក់​ចេញពី​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ ដែល​បែប​នេះ​ជា​លើក​ដំបូង ជិត​២​ឆ្នាំ​នៃ​ជម្លោះ​សម្រាប់​ទីក្រុង​ធំ​នោះ​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ពេល​ដែល​កងទ័ព​ក្រុង​គៀវ​បង្កើន​ការ​បាញ់​ផ្លោង​ដាក់​ទីក្រុង​នោះ​។

ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​តេ​ឡេ​ក្រាម អភិបាល​តំបន់​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដលោក​វី​យ៉ា​ត​ឆេ​ស្លា​វ​ក្លា​ដ​កូវ​ថ្លែង​ថា ប្រជាជន​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​ប្រមាណ​ជា​៣០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​បណ្ដោះអាសន្ន​ទៅ​កាន់​បណ្ដា​តំបន់​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន មក​ពី​ការ​បង្កើន​ការ​បាញ់​ផ្លោង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​។

លោក​បន្ត​ថា​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ អាជ្ញាធរ​តំបន់​ទទួល​សំណើ​១៣០០​សុំ​បញ្ជូន​កុមារ​ៗ​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ​ទៅ​កាន់​បណ្ដា​ជំរំ​សិក្សា​នៅ​ក្រៅ​ក្រុង​នេះ​ឬ​ទៅ​កាន់​តំបន់​ដទៃ​ៗ​ទៀត​។ ក្រោយ​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​៣០​ធ្នូ​លើ​ក្រុង​បែ​ល​ហ្គោ​រ៉ូ​ដ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​២៥​នាក់ ប្រធានាធិបតី​រុ​ស្សុ​ី​បាន​សច្ចា​សងសឹក​ចំពោះ​អ៊ុយ​ក្រែ​ន​។

នា​ដំណាច់​ខែធ្នូ​និង​ដើមឆ្នាំ​ថ្មី រុ​ស្សុ​ី​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​ទីក្រុង​ជា​ច្រើន​របស់​អ៊ុយ​ក្រែ​ន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ច្រើន​សិប​នាក់​។ នា​ថ្ងៃ​ទី​៨​មក​រា​មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​និង​៣០​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ពេល​យប់​ថ្មី​ៗ​របស់​រុ​ស្សុ​ី លើ​តំបន់​អ៊ុយ​ក្រែ​ន​ជា​ច្រើន​។

ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងត្បូង​ប្រទេស និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​មក​រា​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​របស់​រុ​ស្សុ​ី​៨​គ្រឿង​ដែល​បញ្ជូន​មក​កាន់​តំបន់​ក្រុង​អូ​ដេ​សា​និង​ក្រុង​មី​កូ​ឡៃ​អី​ុ​វ​។ កងទ័ព​រុ​ស្ស៊ី​​ក៏​វាយប្រហារ​ផង​ដែរ​ដោយ​មី​សី​ុ​ល​ច្រើន​សិប​គ្រាប់​ប្រឆាំង​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​៣៣​នាក់​រង​របួស​និង​២​នាក់​ស្លាប់​។ នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក​ដឺ​នី​ស​ស្មី​ហ្គា​ល់អះ​អាង​ថា កងទ័ព​រុ​ស្សុ​ី​ក៏​បាញ់​ផង​ដែរ​មី​សី​ុ​ល​លឿន​ជាង​សំឡេង​ធុន​KINJAL​។

អ៊ុយ​ក្រែ​ន​បាន​បរិហា​រិ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្សុ​ី​លើ​ទីក្រុង​KRYVYI RIG​ជាទី​ក្រុង​កំណើត​របស់​ប្រធានាធិបតី លោក​វ៉ូ​ឡូ​ឌី​មៀ​ហ្សេ​ឡេ​ស្គី​និង​តំបន់​DNIPROPETROVSK​។ នារី​ម្នាក់​បាន​ត្រូវ​ស្លាប់ និង​មានការ​ដាច់​ភ្លើងអគ្គិសនី ខណៈ​ពេល​នេះ​ធាតុអាកាស​កំពុង​តែ​ត្រជាក់​ខ្លាំង​។ មនុស្ស​យ៉ាងតិច​២៤​នាក់​ក៏​រង​របួស​ដែរ ក្នុង​ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​ជិត​ក្រុង​ឌី​នី​ប្រូ ហើយ​៤​នាក់​ទៀត​រង​របួស​ក្នុង​តំបន់​ហ្សា​ប៉ូ​រី​ហ្សុ​ី​យ៉ា​។ នៅ​តំបន់​ក្រុង​ខា​គៀវ​នារី​អាយុ​៦២​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​របស់​រុ​ស្សុ​ី​ចំ​ផ្ទះ​របស់​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ