ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ម្នាក់​បង្ហោះ​រឿង​ជិះឡាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ តែ​ម្ចាស់​មិន​គោរព​គន្លង​ផ្លូវ​គេ​បង់​ឆ្វេង មហាជន​ផ្ទុះ​​ប្រតិកម្ម​!

3 ខែ មុន
  • ភ្នំពេញ

មហាជន​នៅ​លើ​បណ្តាញ​សង្គម​កំពុង​តែ​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​ហួសចិត្ត​មួយ ក្រោយ​ពី​ឃើញ​មន្ត្រី​ម្នាក់​ដែល​មាន​ឋានៈ​ជា «​អនុប្រធាន​នាយកដ្ឋាន​» បាន​ថត​ជាប់​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ យក​ទៅ​បង្ហោះ និង​រិះគន់​នៅ​ក្នុង​គ្រុប​ហ្វេ​ស​ប៊ុ​កមួយ ហើយ​ដាក់​សម្តី​ឈឺ​ៗ​ថា

រាជធានី​ភ្នំពេញ ៖ មហាជន​នៅ​លើ​បណ្តាញ​សង្គម​កំពុង​តែ​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រឿង​ហួសចិត្ត​មួយ ក្រោយ​ពី​ឃើញ​មន្ត្រី​ម្នាក់​ដែល​មាន​ឋានៈ​ជា «​អនុប្រធាន​នាយកដ្ឋាន​» បាន​ថត​ជាប់​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ យក​ទៅ​បង្ហោះ និង​រិះគន់​នៅ​ក្នុង​គ្រុប​ហ្វេ​ស​ប៊ុ​កមួយ ហើយ​ដាក់​សម្តី​ឈឺ​ៗ​ថា «​ម្ចាស់​ឡាន​ចរិត​ថោ​.​ក មិន​ថ្លៃ​ដូច​ឡាន​សោះ​»​។

រឿងរ៉ាវ​ខាងលើ​នេះ ផ្ទុះ​ឡើង​ដោយសារ​តែ​រូបភាព​មួយ​សន្លឹក​បង្ហោះ​នៅ​ក្នុង​គ្រុប «​ក្រុម​ប្រាប់ផ្លូវ​ប៉ូលិស​​ចាប់​» ហើយ​ត្រូវ​មហាជន​ចែករំលែក​យ៉ាង​ផុសផុល និង​ដៀល​កប់​ៗ​មាត់​ទៅ​កាន់​ម្ចាស់​រថយន្ត​នៅ​ក្នុង​រូប​នោះ​ផង​ដែរ​។

ប្រភព​រូបភាព គឺ​ត្រូវ​បាន​ថត និង​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ «​ខៀវ សុង​ច័ន្ទ​សុធា» ហើយ​លោក​បាន​រៀបរាប់​ទាំងស្រុង​ថា «​សូម​ម្ចាស់​ឡាន​ថ្ងៃក្រោយ​កែ​ទម្លាប់​ផង ផ្លូវ​គេ​ត្រូវ​បត់​ឆ្វេង គាត់​ទៅ​ត្រង់​មក​ឈប់​ផ្លូវ​គេ​ត្រូវ​បត់​ឆ្វេង ស៊ី​ផ្លេ​ហើយ​មិន​គេច​ទៀត ឡាន​ថ្លៃ​ផង សូម​ម្ចាស់​ឡាន​ច​រិ​.​ត​អោយ​ថ្លៃ​ដូច​ឡាន​ផង​ណា អា​ថោ​.​ក​»​។

ក្រោយ​ការ​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ខៀវ សុង​ច័ន្ទ​សុធា ដដែល បាន​ចូល​ទៅ​ខម​មិន​ប្រាប់​មហាជន​ថា «​មាន​គេ​ឆាត​មក​ប្រាប់​ខ្ញុំ​ថា លុប​រូប​ជាប់​ស្លាក​លេខ​ឡាន​គេ​ទៅ ប្រយ័ត្ន​គេ​ប្តឹង តែ​ខ្ញុំ​សូម​ផ្តាំ​ទៅ​វិញ​ថា សូម​ប្តឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​ធ្វើ​ខុសច្បាប់ ខ្ញុំបាទ វរសេនីយ៍ឯក ខៀវ សុង​ច័ន្ទ​សុធា អត្តលេខ​59795 ជា​អនុប្រធាន​នាយកដ្ឋាន​»​។

បន្ថែម​លើ​នេះ គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​សួរ​យោបល់​ពី​មហាជន​វិញ​ថា «​បើ​គេ​ស្នើ​ឱ្យ​លុប តើ​គាត់​គួរ​លុប​ចេញ​ដែរ​ឬទេ? ប៉ុន្តែ​បើ​តាម​ជំហរ​របស់​គាត់ គឺ​មិន​លុប​ទេ ទោះ​ត្រូវ​គេ​ប្តឹង​ក៏​ដោយ​!»​។ ការ​អះអាង​បែប​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មហាជន ដែល​ភាគច្រើន​ពួក​គាត់​ពិតជា​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ជាមួយនឹង​អ្នកបើកបរ​របៀប​អត់​ចូល​សាលា​ម៉ាក​ៗ​ហ្នឹង​។

អ្នក​ដែល​ជួប​រឿង​បែប​នេះ​ដោយ​ផ្ទាល់​ច្រើន​ដង​ច្រើន​សារ ក៏​បាន​ចែករំលែក​ថា «​ស៊ី​ផ្លេ​មិន​គេច​នៅ​ធម្មតា​ទេ បើ​ខ្ញុំ​វិញ ស៊ី​ផ្លេ​ដាក់​ហើយ មិន​ត្រឹមតែ​មិន​គេច​ចេញ ថែម​ទាំង​ងាក​មក​ជេរ​ប​.​ញ្ចោ​រ​ខ្ញុំ​ថែម»​។

ជាក់ស្តែង​ម្ចាស់​គណនី​មួយ​ឈ្មោះ​ថា Reaksmey Imm បាន​រៀបរាប់​ថា «​ថ្ងៃមុន​នៅ​ស្តុ​ប PTT​ជិត​ស្តុ​ប Nokia ចាស់ ខ្ញុំ​ជួប​ម្ដង​ដែរ ស៊ី​ផ្លេ​ទៅ​មុខ​តិច​ហើយ ស្រាប់តែ​ជាន់​ហ្វ្រាំង​វិញ ខ្ញុំ​ក៏​ស៊ី​ផ្លេ​ម្ដងទៀត អត់​ចង់ទៅ​មុខ​សោះ ទាល់តែ​ដាក់​ម៉ា​ចាស់ដៃ ផ្អើល​អស់អ្នក​ជិតខាង​បាន​ព្រមទៅ​»​។

មួយ​ករណី​ទៀត បងស្រី រក្សា ដែល​ទើប​ជួប​ហេតុការណ៍​ក្តៅ​ៗ ក៏​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា​នេះ បងស្រី​បានឃើញ​ផ្ទាល់​ភ្នែក អ្នកបើកបរ​ម្នាក់​មិន​ស្គាល់​គន្លង​ឡាន ឬ​ម៉ូតូ ហើយ​មិន​មើល​ភ្លើង​ចរាចរណ៍ បែរជា​ឈប់​នៅ​គន្លង​បត់​ឆ្វេង ហើយ​ឆ្លៀត​ប្រមា​.​ថ​ម្ចាស់​រថយន្ត​ថែម​ទៀត​»​។

បងស្រី រក្សា បាន​បញ្ជាក់​ថា «​មិនមែន​តែ​ឡាន​ទំនើប​ទេ ដែល​ឈប់​ខុស​គន្លង​រំខាន​ដល់​គេឯង​បែប​នេះ សូ​ម្បី​តែ​ម៉ូតូ​មួយ​ចំនួន ក៏​តែងតែ​បើកបរ​ខុស​ដូច​គ្នា​ដែរ​»​។ គាត់​បន្ត​ថា «​គាត់​ជួប​ផ្ទាល់​ភ្នែក​នៅ​ស្តុ​ប​ទួល​ពង្រ ដោយ​មាន​អ្នក​មីង​ម្នាក់​ត្រូវ​ទៅ​មុខ​ត្រង់​ទេ ប៉ុន្តែ​បែរជា​មក​ឈប់​នៅ​គន្លង​ដែល​គេ​ត្រូវ​បត់​ឆ្វេង នៅ​ពេល​ដែល​ភ្លើង​បៃតង​សម្រាប់​បត់​ឆ្វេង​មក​ដល់ គាត់​បែរជា​ឈប់​មិន​ទៅ​ណា​។ ដល់​ពេល​ឡាន​នៅ​ពីក្រោយ​ដែល​ត្រូវ​បត់​ឆ្វេង តាម​ភ្លើង​សញ្ញា​ពណ៌​ខៀវ​សម្រាប់​បត់​ឆ្វេង ស៊ី​ផ្លេ​សុំ​ផ្លូវ បែរជា​ម្ចាស់​ម៉ូតូ​ងាក​ទៅ​ក្រោយ ហើយ​ស្អី​បន្ទោស​ទៅ​ម្ចាស់​ឡាន​វិញ ដោយ​ពោល​ទាំង​កំហឹង​ទៅ​ម្ចាស់​ឡាន​ថា «​ម៉េច​មិន​មើល​ប៉ូលិស​ចរាចរណ៍​»​។

គាត់​បន្ត​ថា «​ហើយ​បន្ត​ជេរ​ម្ចាស់​ឡាន​ផា​ច់​ៗ​តែ​ម្តង និយាយ​ទៅ​ហួសចិត្ត​តែ​ម្តង​។ ដូច្នេះ​នេះ​បង្ហាញ​ថា បងប្អូន​ដែល​បញ្ជា​ចង្កូត​ឡាន ឬ​ម៉ូតូ​មួយ​ចំនួន មិន​បាន​ចេះ​ដឹង​ច្បាស់​អំពី​គន្លង និង​ភ្លើង​សញ្ញា​ចរាចរណ៍​ឡើយ ទោះបីជា​គាត់​ឈប់​ម៉ូតូ ឬ​ឡាន​បាំង​គេឯង ដែល​មាន​អាទិភាព​ត្រូវ​ឆ្លង​ភ្លើងស្តុប ក៏​គាត់​គិត​ថា​គាត់​ត្រូវ ទាំង​ដែល​គាត់​កំពុង​ធ្វើ​ខុស បំពាន​សិទ្ធិ និង​គន្លង​របស់​គេ​»​។

ដោយឡែក​ជុំវិញ​រឿង​ឈប់​ខុស​គន្លង​នេះ​ដែរ បងប្រុស​ម្នាក់​ក៏​បាន​ចែករំលែក​ករណី​មួយ​បែប​ទៀត​ថា «​អ្នកបើកបរ​មួយ​ចំនួន​ធំ ត្រូវ​បត់​ឆ្វេង​ទេ តែ​មិន​ព្រម​ឈប់​បន្តកន្ទុយ​ជា​ជួរ​ក្នុង​គន្លង​អ្នក​បត់​ឆ្វេង​ទេ បែរជា​រុល​ទៅ​ឈប់​នៅ​លើ​គន្លង​ដែល​គេ​ត្រូវ​ទៅ​មុខ​ត្រង់ ធ្វើ​អោយ​ស្ទះ​គេ ស្ទះ​ឯង ហើយ​ខ្លះ​ទៀត ដោយសារ​ផ្លូវត្រង់​ជាប់​ស្តុ​ប​ក្រហម មាន​ឡាន​បាំង​មុខ បែរជា​ស៊ី​ញ៉ូ​ងាកឆ្វេង ស៊ី​ផ្លេ​កៀរ​គេ​កៀរ​ឯង យ៉ាង​ទទឹងទិស​អោយ​តែ​បាន​ទៅ​មុន​»​។

ចុះ តើ​លោក​អ្នក​វិញ ធ្លាប់​ជួប​ហេតុការណ៍​ទាំងនេះ​ដែរ​ឬទេ? បងប្អូន​មាន​យោបល់​យ៉ាងណា​ដែរ?

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ