ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​​​កន្លែង​​បើកកិច្ចប្រជុំ​​កំពូល G-8 ​ត្រូវរឹតបន្តឹង​​យ៉ាងខ្លាំង​​​​ខ្លាច​​​​ការ​វាយ​ប្រហារ​​សង​សឹក​​​ឱ្យប៊ីនឡាដេន​

12 ឆ្នាំ មុន

​សន្តិសុខ​ត្រូវ​បាន​​រឹតបន្តឹងយ៉ាង​​ខ្លាំង​នៅបរិ​វេណ​​ជុំវិញ​​តំបន់​រមណីយដ្ឋាន​​​ជាប់មាត់សមុទ្រ​ក្នុង​ទីក្រុង Deauville ប្រទេស​បារាំង​​​ ខណៈ​ពេល​មេដឹកនាំ​​ប្រទេស​​​​មាន​​​ឧស្សាហ​កម្ម​​​ជឿន​លឿន​​បំផុតទាំង​៨ (G-8) ​ចាប់​ផ្តើម​​កិច្ច​ប្រជុំ​កំពូល​ពីថ្ងៃទី​​​២៦ ដល់ថ្ងៃទី​​២៧ ឧសភា ​។ នេះ​ជា​​លើកទីមួយ​ហើយ​ដែល​សន្និ​សីទ​ពិភពលោក​ដ៏​ធំបំផុត​​មួយ​ត្រូវបាន

​សន្តិសុខ​ត្រូវ​បាន​​រឹតបន្តឹងយ៉ាង​​ខ្លាំង​នៅបរិ​វេណ​​ជុំវិញ​​តំបន់​រមណីយដ្ឋាន​​​ជាប់មាត់សមុទ្រ​ក្នុង​ទីក្រុង Deauville ប្រទេស​បារាំង​​​ ខណៈ​ពេល​មេដឹកនាំ​​ប្រទេស​​​​មាន​​​ឧស្សាហ​កម្ម​​​ជឿន​លឿន​​បំផុតទាំង​៨ (G-8) ​ចាប់​ផ្តើម​​កិច្ច​ប្រជុំ​កំពូល​ពីថ្ងៃទី​​​២៦ ដល់ថ្ងៃទី​​២៧ ឧសភា ​។ នេះ​ជា​​លើកទីមួយ​ហើយ​ដែល​សន្និ​សីទ​ពិភពលោក​ដ៏​ធំបំផុត​​មួយ​ត្រូវបាន​រៀបចំ​​ធ្វើ​ចាប់តាំង​ពី​ការ​ស្លាប់​របស់​​មេ​ដឹកនាំ​​​​ក្រុម​ភេរវ​កម្ម​​អាល់កៃ​ដា​​អូ​សា​ម៉ា ប៊ីនឡា​ដេនមក​។​

តាមប្រភព​​​ព័ត៌មាន​ថា រដ្ឋាភិបាល​​បារាំង​​បាន​បញ្ជា​ឱ្យ​រឹត​បន្តឹង​​​សន្តិសុខ​​​ខ្លាច​ក្រែង​​​មានការ​វាយ​ប្រហារ​​​នៅកន្លែង​​ប្រជុំ​​ដែលអាច​កើត​ឡើង​​​​ជាយថាហេតុ​​​សង​សឹក​​ឱ្យប៊ីនឡាដេន​។​
ប្រមុខរដ្ឋ​​​ និងប្រមុខ​រដ្ឋាភិបាល​​​​១៨រូប ក្នុងនោះ​​មាន​ប្រធានាធិបតី​​​​សហរដ្ឋអាមេរិក ​លោក​បារ៉ាក់ អូបាម៉ា​ ​ផងដែរចូល​រួម​ក្នុងកិច្ច​ប្រជុំ​​​កំពូល​នេះ​ ។ ​រដ្ឋាភិបាល​បារាំង​បានបញ្ជា​​ឱ្យ​​​​ដាក់ពង្រាយ​​ប៉ូលិស​​​​ និងកង​​ទ័ព​​១២.០០០នាក់ ​ដើម្បីផ្តល់​​សន្តិសុខ​​​​ដល់​​អ្នក​​ចូល​រួម​កិច្ចប្រជុំ​​​ទាំង​អស់ ។ ​​ប្រភពព័ត៌មាន​​​ដដែល​​​ឱ្យដឹងទៀ​តថា ​​ដែនអាកាស​​នៅលើទីក្រុង Deauville ត្រូវបិទ​​ក្នុងអំឡុងពេល​​នៃ​កិច្ចប្រជុំ​​​​ ហើយ​ឧទ្ធម្ភាគចក្រ​​​​ជាង​៤០​គ្រឿង​ត្រូវត្រៀម​​​រួច​ជាស្រេចសម្រាប់​​​សង្គ្រោះបន្ទាន់ ៕​