ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គន់​​អនាម័យ​​​៥៦​ត្រូវ​បាន​​ផ្តល់​​ជូន​​ប្រជា​ពលរដ្ឋ​​​ក្រីក្រ​​​ក្នុង​​ឆ្នាំ​​២០១០-​២០១១​

12 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី២៣ ឧសភា ឆ្នាំ​២០១១​ លោក​ហាប់ អូ​ម៉ា​លី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​​ក្រុមការងារ​ចុះ​ជួយ​ឃុំ​បឹង ស្រុក​បារាយណ៍ និង​លោក​យ៉ា​ញ់ សុ​មិត្រ ទីប្រឹក្សា​ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋ​សភា​ បាន​ចុះ​សំណេះសំណាល និង​ប្រគល់​បង្គន់​អនាម័យ​ចំនួន​២២ ជូន​ដល់​ប្រជាពលរដ្ឋ​

ខេត្តកំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី២៣ ឧសភា ឆ្នាំ​២០១១​ លោក​ហាប់ អូ​ម៉ា​លី អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​​ក្រុមការងារ​ចុះ​ជួយ​ឃុំ​បឹង ស្រុក​បារាយណ៍ និង​លោក​យ៉ា​ញ់ សុ​មិត្រ ទីប្រឹក្សា​ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋ​សភា​ បាន​ចុះ​សំណេះសំណាល និង​ប្រគល់​បង្គន់​អនាម័យ​ចំនួន​២២ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង ស្រុក​បារាយណ៍។

​លោក​ហាប់ អូ​ម៉ា​លី បាន​ថ្លែងថា អនាម័យ​គឺជា​កត្ដា​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​ប្រជា​ជន​កម្ពុជា​ទូទៅ ​មិន​ថា​នៅ​ទី​ប្រជុំជន ឬ​ជនបទ​ឡើយ។ ​អនាម័យ​ល្អ គឺជា​ប្រការ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ច​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ដ្រី បាន​ចាត់​ទុក​អនាម័យ​ គឺជា​បញ្ហា​ចម្បង​​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់​នៅ​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​កាល​​ទី​២​។

ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​វិស័យ​សុខ​ុមាល​ភាព​ជូន​ប្រជាជន​ រាជ​រដ្ឋ​ាភិ​បាល​បាន​ប្រគល់​ភារកិច្ច​ជូន​ដល់​ស្ថាប័ន​ទាំងអស់ ជា​ពិសេស​ក្រសួង​សុខាភិបាល និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​ត្រូវ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​លើក​កម្ពស់ និង​ផ្ដល់​សេវា​ថែទាំ​សុខភាព និង​អនាម័យ​ជូន​ដល់​ប្រជា​ជន​​ទូទៅ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ឋានៈ សាសនា និង​ពណ៌​សម្បុរ​ឡើយ គឺ​ធ្វើ​យ៉ាងណា​ផ្ដល់​សេវាកម្ម​ផ្នែក​សុខភាព ទឹក និង​អនាម័យ​ល្អ​ជូន​ដល់​ប្រជាជន​ឱ្យ​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​កំណត់​ថា ប្រជាជន​ទាំងអស់​ត្រូវ​​មាន​សុខភាព​ល្អ។ ​ក្រសួងអភិ​វឌ្ឍន៍ជនបទ​ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋា​ភិបាល បាន​ដាក់​ចេញ​នូវ​គោលដៅ​របស់​ខ្លួន​ធ្វើ​យ៉ាងណា​បង្កើន​អត្រា​ប្រើប្រាស់​ទឹក​ស្អាត​ជូន​ប្រជា​ជននៅ​ជនបទ​ឱ្យ​កើន​ដល់​៥០,៤​ភាគ​រយ នៅឆ្នាំ​២០១៥ និង​មាន​កម្រិត​អនាម័យ​សមរម្យ​ឱ្យ​បាន​៣០​ភាគរយ នៅឆ្នាំ​២០១៥ ។

​លោក​ហាប់ អូមា៉លី ​បាន​ថ្លែង​ទៀត​​ថា ក្នុង​ការ​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល ក៏​បាន​​ធ្វើទំនាក់ទំនង​ជាមួយ​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ​ដើម្បី​ចូលរួម​ចំណែកជួយ​ដល់​កម្ពុជា​ ឱ្យសម្រេច​គោលដៅ​ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ និង​គោល​នយោបាយ​នានា​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ក្នុង​នោះ​តាម​រយៈ​លោក ZAYNE និង​លោក ALESSANDRO មាន​សប្បុរសជន​មួយ​ចំនួន​នៅ​ប្រទេស​អូស្ដ្រាលី​បាន​ជួយ​កសាង​បង្គន់​អនាម័យ​មួយ​ចំនួន​ជូន​ដល់​ប្រជា​ជន​នៅ​កម្ពុជា ចាប់តាំងពី​ចុងឆ្នាំ​២០១០ រហូត​មក​ទល់​ដើមឆ្នាំ​២០១១ នេះ​មាន​បង្គន់ អនាម័យ​ចំនួន​៥៦​បាន​សាងសង់​រួច​ហើយ​នៅ​ក្នុង​ខេត្ដកំពង់ធំ កំពង់ចាម កណ្ដាល និង​រាជ​ធានី​​ភ្នំពេញ​៕