ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាត់​ម៉ូតូ​​​ជិត​១​ឆ្នាំ​​​រកឃើញ​​​ប្តឹង​​​ប៉ូលិស​​ឃាត់ខ្លួន​​ចំ​អ្នក​ទិញ​​​ពីចោរ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូម៉ាកហុងដា​​​ C125 ស៊េរី​​​២០០៧ ​ពណ៌ខ្មៅ ​មួយគ្រឿង ​ត្រូវ​បាន​ម្ចាស់​​ប្រទះឃើញ​​វិញ បន្ទាប់ពី​ចោរ​​លួច​បាត់​​រយៈ​​ពេលប្រមាណ​​ជិត​១​ឆ្នាំមក​ហើយ ក៏​បាន​​ប្តឹង​ប៉ូលិស​​​ប៉ុស្តិ៍​​ចាក់​អង្រែ​ក្រោម​​ ខណ្ឌ​មាន​​ជ័យ​ ឱ្យឃាត់ខ្លួន​​​ជនសង្ស័យ​​​ឈ្មោះ​​​យន់ ​លាភ ភេទ​ប្រុស អាយុ​​​៣២​ឆ្នាំ ​ជា​អ្នក​រត់ម៉ូតូឌុប មាន​ទីលំ​នៅ​​​ផ្ទះលេខ​​៧០០ ផ្លូវ​​​​ជាតិលេខ​២

រាជធានីភ្នំពេញ ៖ ​ម៉ូតូម៉ាកហុងដា​​​ C125 ស៊េរី​​​២០០៧ ​ពណ៌ខ្មៅ ​មួយគ្រឿង ​ត្រូវ​បាន​ម្ចាស់​​ប្រទះឃើញ​​វិញ បន្ទាប់ពី​ចោរ​​លួច​បាត់​​រយៈ​​ពេលប្រមាណ​​ជិត​១​ឆ្នាំមក​ហើយ ក៏​បាន​​ប្តឹង​ប៉ូលិស​​​ប៉ុស្តិ៍​​ចាក់​អង្រែ​ក្រោម​​ ខណ្ឌ​មាន​​ជ័យ​ ឱ្យឃាត់ខ្លួន​​​ជនសង្ស័យ​​​ឈ្មោះ​​​យន់ ​លាភ ភេទ​ប្រុស អាយុ​​​៣២​ឆ្នាំ ​ជា​អ្នក​រត់ម៉ូតូឌុប មាន​ទីលំ​នៅ​​​ផ្ទះលេខ​​៧០០ ផ្លូវ​​​​ជាតិលេខ​២ សង្កាត់​​ចាក់​អង្រែ​​​ក្រោម ​ខណ្ឌ​មានជ័យ​ រួច​ប្រគល់​​ឱ្យ ប៉ូលិស​​​​ខណ្ឌ​ទួល​គោក​​សួរ​នាំ​បន្ត​។​

ការឃាត់ខ្លួន​​ជនសង្ស័យ ព្រម​ទាំង​​​ដក​ហូត​​ម៉ូតូ​​ត្រឡប់មកវិញនេះ ប្រព្រឹត្ត​ឡើង​កាល​ពី​វេលា​ម៉ោង​​៧​យប់​​​ថ្ងៃទី​២៤ ឧសភា ។ ទោះបី ជា​យ៉ាង​ណា​ ជន​សង្ស័យ​បាន​ឱ្យ​ដឹង​​ថា ម៉ូតូនេះ​​ខ្លួន​បាន​​ទិញ​​ក្នុង​តម្លៃ​​១.០៦០​ដុល្លារ ​ពីឈ្មោះ​​សារ៉េត ភេទប្រុស​អាយុ​​៣៧​ឆ្នាំ មានទីលំនៅ​​ក្នុងស្រុក​ព្រៃ​កប្បាស ​ខេត្ត​​តាកែវ ​កាលពីថ្ងៃទី​១១ ឧសភា ​ឆ្នាំ​២០១១ ​​ដោយមាន​ឯកសារ​ទិញ-លក់​​​​ត្រឹម​ត្រូវ ។​ ម៉ូតូ​ដែល​​​​​ចោរលួច​នោះម៉ាកហុង​ដា ​C125 ស៊េរី​​២០០៧ ​ពាក់​ស្លាកលេខ ភ្នំពេញ 1T-7658 ដែលមានម្ចាស់ឈ្មោះ​​​អ៊ឹង ​​សុភារ័ត្ន ​ភេទ​ប្រុស ​​មានទីលំនៅ​ផ្ទះ​លេខ​​៣ ផ្លូវ​លេខ​​៣៣៩ សង្កាត់​បឹង​កក់ទី​១ ខណ្ឌ​ទួលគោក ។

តាម​ព័ត៌​មាន​​​បាន​ឱ្យដឹង​ថា ​ម៉ូតូ​១គ្រឿង​​ខាង​លើ​ត្រូវ​បាន​ចោរ​លួច​យកទៅបាត់​​ទាំង​ប័ណ្ណ​​​សម្គាល់​​​យាន​យន្ត​កាលពី​​​អំឡុងខែ​កក្កដា ​ឆ្នាំ​២០១០ ​បន្ទាប់​​ពី​ម្ចាស់​ផឹកស្រវឹង​​​វង្វេង​​​ ។ បន្ទាប់ពី​បាត់ម៉ូតូ ម្ចាស់​តាម​រក​គ្រប់​ច្រក​ល្ហក ហើយ​ប្រទះឃើញ​ម៉ូតូនោះ​ដែល​​​ជន​ស​ង្ស័យ​​ជិះ​រត់​​​​ឌុបនៅ​​ក្នុងសង្កាត់​​​ចាក់អង្រែ​ក្រោម​​​ ដោយ​​ស្លាក​លេខ​​នៅដូច​ដើមទាំងអស់ ​ហើយ​ប្តឹង​​ប៉ូលិស​​​ឱ្យឃាត់ខ្លួន​អ្នកជិះ និង​​ដក​ហូត​ម៉ូតូ​​រួច​បញ្ជូន​​មកអធិការ​ដ្ឋាន​​​ខណ្ឌទួលគោក​​ដើម្បីចាត់​ការ​​​តាមច្បាប់ ។ ពិត​ជាកម្រមាន​ណាស់​ដែល​ម៉ូតូ​បាត់ជិត១ឆ្នាំ​រកឃើញវិញ ៕