ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​លោកគ្រូ​គណិត​វិទ្យា​ម្នាក់​នៅ​ស្រុក​កៀនស្វាយ ឲ្យ​សិស្ស​ស្រី​ថតរូប​ផ្ញើ​មក​ជា​ថ្នូរ​បាន​ពិន្ទុ​ល្អ

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​ខេត្តកណ្ដាល លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ អនុវត្ត​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​ខេត្តកណ្ដាល លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ធ្វើការ​ស្រាវជ្រាវ​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​សិស្ស​រង​គ្រោះ ករណី​លោកគ្រូ​ម្នាក់​គំរាម​បង្ហោះ​រូបភាព​សិស្ស​ស្រី​។ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​លោកគ្រូ​រូប​នេះ​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ។​

លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ហឿ​ន រ៉ា​វី ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជនជាតិ​ខ្មែរ គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរី​ដីដុះ ថ្នាក់​ទី​៩ និង ទី​១០ ផ្នែក​គណិត​វិទ្យា មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ជ​.​ម​.​ន​.​ហ ភេទ​ស្រី អាយុ ១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ថ្នាក់​ទី ៩ ។

​បើ​យោង​តាម​ការ​បំភ្លឺ​កូនសិស្ស​ឈ្មោះ ជ​.​ម​.​ន​.​ហ បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ខ្លួន​តែងតែ​មានការ​រាយការណ៍​ជូន​លោកគ្រូ​ជា​ធម្មតា តាម​រយៈ​តេ​ឡេ​ក្រាម ឬ​តាម​ឆាត​ពី​ការ​រៀនសូត្រ​របស់​សិស្ស​ក្នុង​ថ្នាក់ ព្រោះ​យុវតី​រង​គ្រោះ គឺជា​ប្រធាន​ថ្នាក់​។ លុះដល់​ពេល​ប្រឡង​ឌី​ផ្លូ​ម (​មធ្យមសិក្សា​បឋម​ភូមិ​ថ្នាក់​ទី​៩) រួច​យុវតី​រង​គ្រោះ​បាន​ឆាត​សួរ​លោកគ្រូ ហឿ​ន រ៉ា​វី ពី​លទ្ធផល​ប្រឡង​។ ពេល​នោះ​លោកគ្រូ បាន​ប្រាប់​ថា ឲ្យ​ទៅ​មើល​នៅផ្ទះ​លោកគ្រូ​។ យុវតី​រង​គ្រោះ ក៏​បាន​ទៅ​ដល់​ផ្ទះ​លោកគ្រូ ឃើញ​បាន​ពិន្ទុ​មធ្យម​។ ពេល​នោះ លោកគ្រូ​បាន​ប្រាប់​ថា ៖ ដាក់​លុយ​យក​ពិន្ទុ​ល្អ តែ​យុវតី​រង​គ្រោះ មិន​បាន​បង់លុយ​ឡើយ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​។ ស្រាប់តែ​លោកគ្រូ បាន​ឆាត​ទៅ​ជន​រង​គ្រោះ​ឲ្យ​ថតរូប​បែប​ស៊ិ​ច​ស៊ី​ឲ្យ​លោកគ្រូ​មើល បើ​ចង់បាន​ពិន្ទុ​ល្អ​។ ពេល​នោះ ក៏​បាន​ថតរូប​ស្លៀកពាក់​រ៉ូ​ប​ពណ៌​ស ហើយ​ផ្ញើ​ឲ្យ​លោកគ្រូ​មើល​។ លោកគ្រូ​បាន​ប្រាប់​ថា ឲ្យ​ស្លៀកពាក់​បែប​ស៊ិ​ច​ស៊ី​វិញ យុវតី​រង​គ្រោះ​ប្រាប់​ថា អត់​មាន​ខោអាវ​នឹង​ទេ​។ ក្រោយមក យុវតី​រង​គ្រោះ បាន​ថត​សារ​ទាំងនោះ​ផ្ញើ​ទៅ​សួរ​មិត្តភក្ដិ​ពី​អត្ថន័យ ដែល​ខ្លួន​ឆាត​ជាមួយ​លោកគ្រូ ព្រោះ​ចង់​ដឹង​ថា តើ​មាន​មិត្តភក្ដិ​រូប​ណា ត្រូវ​លោកគ្រូ​ធ្វើ​អ៊ីចឹង ឬ​អត់ ? ទើប​មាន​គណនី​ឈ្មោះ (Bunthon Kanha) យក​ទៅ​ផុស​បន្ត ទើប​បែកធ្លាយ​ករណី​ខាងលើ​នេះ​ឡើង ។

​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​ស្រុក​កៀនស្វាយ បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ជា​លោកគ្រូ​គណិត​វិទ្យា ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ខាងលើ​ទៅ​លើ​សិស្ស​ស្រី​មែន ហើយ​ក៏​ធ្លាប់​ប្រព្រឹត្ត​អំពើ​បែប​នេះ​ដាក់​លើ​សិស្ស​ស្រី​ផ្សេង​ទៀត​ដែរ​។ ផ្នែក​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណី​ខាងលើ ។​

បច្ចុប្បន្ន ជនសង្ស័យ​ជា​គ្រូ​គណិត​វិទ្យា កំពុង​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ និង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ