ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋឃើញបុរសម្នាក់​លោ.តទឹក ស្មានតែ​ចាប់​បានត្រីធំ ​ក៏​ដើរទៅមើល ផ្អើលយ៉ាង​រន្ធ.ត់

3 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធម នៅ​មាត់ច្រាំង​ដៃទន្លេ​តូច

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធម នៅ​មាត់ច្រាំង​ដៃទន្លេ​តូច ដោយសារ​តែ​ដើរ​ឆក់​ត្រី​ខុស​បច្ចេកទេស បណ្តាល​អោយ​ឆក់​ទាំង​ខ្លួនឯង​ស្លា.ប់​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាចថ្ងៃ​ទី​៣ ​មក​រា ឆ្នាំ​២០២៤ នៅ​ចំណុច​មាត់ច្រាំង​ដៃទន្លេ​តូច ដែល​ស្ថិត​ក្នុងភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ឈ្មោះ គុ​ជ ផេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​កើតហេតុ​ ។

សមត្ថកិច្ច​ស្រុក​ពាម​ជរ​បានអោយ​ដឹង​ថា យោង​តាម​សំដី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​អះអាង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ស្ពាយ​អា​គុយ និង​ឧបករណ៍​ឆក់ ដើរ​ឆក់​ត្រី​ម្នាក់ឯង​តាម​បឹង​តាម​វាល​ធម្មតា​ទេ ប៉ុន្តែ​ពេល​ដើរមក​ដល់​មាត់ច្រាំង​ដៃទន្លេ​តូច ជា​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លឺ​សំឡេង​ជន​រង​គ្រោះ​ស្រែក​ហ៊ឺ​ស​ឡើង ហើយ​លោត​ប្រូង រួច​ក៏​បាត់​ស្ងាត់ឈឹង​។

ពី​ដំបូង​គេ​ស្មានថា ជន​រង​គ្រោះ​ឆក់​បាន​ត្រី​ធំ​ហើយ​លោត​ចាប់ តែ​ដល់​បាត់​សំឡេង​ស្ងាត់ឈឹង​យូរ សង្ស័យ​ក៏​ដើរទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​កប់​ភក់​ស្លាប់​បាត់​ទៅ​ហើយ ទើប​ផ្អើល​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពិនិត្យ​សាកសព ឃើញ​ថា​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​ភ្លើង​ពិតមែន សមត្ថកិច្ច​ក៏​ប្រគល់​សាកសព​អោយទៅ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ