ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ដោះស្រាយ​គ្នា ក្រោយ​ក្រុម​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​, ម៉ូតូ​ឥណ្ឌា និង​ឡាន​តាក់ស៊ី​ប្រមូលផ្ដុំ​តវ៉ា

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​០៣ មក​រា បន្ទាប់​ពី​មាន​បងប្អូន​ក្រុម​បងប្អូន​រ៉ឺ​ម៉ក់​កង់​បី​, ម៉ូតូ​ឥណ្ឌា និង​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ប្រមាណ​១០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត ។ ក្រោយមក គណៈ​អភិបាលខេត្ត…


ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​០៣ មក​រា បន្ទាប់​ពី​មាន​បងប្អូន​ក្រុម​បងប្អូន​រ៉ឺ​ម៉ក់​កង់​បី​, ម៉ូតូ​ឥណ្ឌា និង​រថយន្ត​តាក់ស៊ី​ដឹក​ភ្ញៀវ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ប្រមាណ​១០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត ។

ក្រោយមក គណៈ​អភិបាលខេត្ត ដឹកនាំ​ដោយ​លោក លី សំ​រិ​ទ្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ព​សង់​ខ្ពស់ លោក​ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប បាន​ធ្វើការ​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (AIAI) រួច​មក​ហើយ ។

ក្នុង​នោះ​ដែរ លោក​លី សំ​រិ​ទ្ធ អភិបាលរង​ខេត្ត ក៏​បាន​ជួប​សំណេះសំណាល និង​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន​ប្រកប​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ មាន​រថយន្ត តាក់ស៊ី ,​រ៉ឺ​ម៉ក​កង់​បី និង​ម៉ូតូ​កង់​បី​ឥណ្ឌា ប្រមាណ​ជា​១០០​នាក់​នៅ​សាលាខេត្ត​សៀមរាប ដោយ​មានការ​ចូល រួម​ពី​នាយករង​រដ្ឋបាល អភិបាលស្រុក​សូទ្រនិគម និង នាយក នាយករង​ទីចាត់ការ​ចំណុះ​សាលាខេត្ត​ផង​ដែរ ។

លោក លី សំ​រិ​ទ្ធ ក៏​បាន​ទទួល​ស្វាគមន៍​ដល់​បងប្អូន​ក្នុង​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ដោយ​បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត និង​ជា​អាណាព្យាបាល​របស់​បងប្អូន នៅ​ពេល​ជួប​ទុក្ខ​លំបាក គឺ​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ជូន​បងប្អូន​ជា​និច្ច ។ លោក​អភិបាលរង​ខេត្ត ក៏​សូម​ឱ្យ​បងប្អូន​ដែល​ជា​តំណាង​អ្នក​ដឹក​ភ្ញៀវ​ទេសចរណ៍ ដើម្បី​លើក​ជា​សំណើ​សំណូមពរ​ដែល​មក​បងប្អូន​ចង់បាន​ចំពោះ​មុខ​នេះ ដើម្បី​ឱ្យ​រដ្ឋបាល​ខេត្ត លើកយក​នូវ​សំណើ​សំណូមពរ​ទាំងនោះ ដាក់​ជូន​ទៅ​រាជរដ្ឋា​ភិបាល ធ្វើការ​ដោះស្រាយ​ជូន​បងប្អូន ដោយ​អាជ្ញាធរ​ខេត្ត​មិន​មាន​សិទ្ធិ​សម្រេច​នោះ​ឡើយ គឺ​មាន​តែ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​នោះ​ទេ ។

លោក​អភិបាលរង​ខេត្ត ក៏​បាន​បញ្ជាក់​ទៀត​ថា ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​រវាង​រដ្ឋបាល​ខេត្តសៀមរាប និង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (AIAI) គឺ​រួម​គ្នា​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​តម្លៃ​សេវា​រថយន្ត​ដឹក​ភ្ញៀវ​ចេញ​-​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បី​រក​ដំណោះស្រាយ​សម​ស្រប​សម្រាប់​សម្រួល និង​កាត់​បន្ថយ​លើ​ការ​ចំណាយ​នៃ​សេវា​ប្រើប្រាស់​ផ្លូវ និង​ចំណត​។

រដ្ឋបាល​ខេត្ត​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​(AIAI) ពិចារណា​លើ​ការ​យក​ថ្លៃ​សេវា​ចំពោះ​ការ​ចត​នៅ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុង​រយៈពេល​១៥​នាទី​គួរ​ពុំ​គិតថ្លៃ ដើម្បី​លើកទឹកចិត្ត និង​សម្រួល​ជូន​ដល់​អ្នក​ដឹក​ភ្ញៀវ​ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត ស្នើ​ឱ្យ​មានការ​ពិចារណា​លើ​ការ​បន្ធូរបន្ថយ​ក្នុង​កម្រិត​ណា មួយ​សម​ស្រប​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​រួម​គ្នា​បាន ។

ក្នុង​នោះ​ដែរ តំណាង​បងប្អូន​ប្រកប​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ក៏​បាន​លើក​ឡើង​នូវ​សំណើ និង​សំណូមពរ​មួយ​ចំនួន​ដោយ​ផ្តោត​ទៅ​លើ​កម្រៃ​សេវា​ផ្លូវ និង​ចំណត​នៅ​ព្រ​លាន​តម្លៃ​ខ្ពស់​,​សុំ​ឱ្យធ្វើ​ចំណតរថយន្ត​នៅ​ក្រៅ​ព្រ​លាន សម្រាប់​រង​ចាំ​ដឹក​ភ្ញៀវ​ចេញពី​ព្រ​លាន និង​ពេល​ចេញពី​ចំណត​រង​ចាំ​ចូល​ទៅ​ដឹក​ភ្ញៀវ​កុំឱ្យ​គិតថ្លៃ​ម្តងទៀត​, សំណូមពរ​សុំ​បញ្ឈប់​ការ​ជួល​ម៉ូតូ កង់​ឱ្យ​ភ្ញៀវ​បរទេស​ចរ​ជឹះ ដែល​ធ្វើ​ឱ្យ​បាត់​ចំណូល​របស់​បងប្អូន​រ៉ឺ​ម៉ក​កង់​បី និង​ម៉ូតូ​ឥណ្ឌា និង​ករណី​ទី​ចំណត​នៅ​ទីប្រជុំ​ជន​ក្នុង​ក្រុង មិន​ទាន់​បាន​រៀបរយនៅឡើយ ។

មាន​ប្រសាសន៍​នោះ​ដែរ លោក លី សំ​រិ​ទ្ធ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា រាល់​សំណើ​និង​សំណូមពរ​ដែល​បងប្អូន​បាន​លើក​ឡើង​នា​ពេល​នេះ លោក​នឹង​រាយការណ៍​ជូន​ទៅ​ថ្នាក់​ជាតិ​ជា​ពិសេស​សម្តេច​បវរ​ធិ​ប តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ជួយ​រក​ដំណោះស្រាយ ដើម្បី​ដាក់​ប្រជុំ​នៅ​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២៤ នេះ ដើម្បី​ធ្វើការ​សម្រេច ។

លោក​អភិបាលរង​ខេត្ត​ក៏​បន្ថែម​ថា ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ បងប្អូន​យើង​ត្រូវ​បាត់បង់​ការងារ និង ចំណូល​ប្រចាំ​ថ្ងៃ និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​មាន​ភាព​ធូរស្រាល ធ្វើ​ឱ្យ​បងប្អូន​ប្រកប​អាជីព អ្នក​ដឹក​ភ្ញៀវ​ទេស ចរណ៍ បាន​មាន​ក្តី​សង្ឃឹម​ឡើង​វិញ ។ នៅ​ពេល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​បើក​ដំណើរការ​បងប្អូន​គិត​ថា​ក្នុង​ការ​ចេញ ចូល​ព្រ​លាន​យន្តហោះ​ថ្មី​នេះ គេ​យក​កម្រៃ​ដូច​អាកាសយានដ្ឋាន​ចាស់​តែ​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រមៃ​របស់​បងប្អូន​ទៅ​វិញ ។

ក្នុង​នោះ​ដែរ លោក​អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​សូម​រក្សា​នូវ​សណ្តាប់ធ្នាប់​សង្គម និង បញ្ឈប់​នូវ​ការ​ផ្សព្វផ្សាយ​អ្វី​ដែល​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ ហើយ​រាល់​ការ​ផ្សព្វផ្សាយ​ទៅ​តាម​បណ្តាញ​សង្គម​នោះ ដូច​ជា​ការ​វាយ​បំបែក​ឆ្នាំងបាយ​របស់​ខ្លួន​ទេ ។ ដូច្នេះ បើ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ សូម​បងប្អូន​ធ្វើ​សំណើរ ឬ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​បងប្អូន ព្រោះ​ទុក្ខ​កង្វល់​របស់​បងប្អូន​ក៏​ដូច​ជា​ទុក្ខ​លំបាក របស់​អាជ្ញាធរ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ព្រ​លាន​យន្តហោះ​អន្ដរជាតិ​សៀមរាប​អង្គរ វិនិយោគ​ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោម​ទុន​វិនិយោគ​ប្រមាណ​១១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​វិនិយោគ BOT (​សាងសង់ ដំណើរការ និង​ផ្ទេរ​មក​វិញ​) ក្នុង​រយៈពេល ៥៥​ឆ្នាំ​។

្រ​លាន​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ខែមីនា ឆ្នាំ​២០២០ ជា​ព្រ​លាន​លំដាប់ថ្នាក់ 4E ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ៗ អាច​ចុះ​ចត​បាន​ផង​ដែរ​។ យោង​តាម​ការ​ជូន ដំណឹង​របស់​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​របស់​ចិន ការ​យក​សេវា​រថយន្ត បើក​កាត់​ផ្លូវ​កៅស៊ូ​ទៅ​ព្រ​លាន​យន្តហោះ​សៀមរាប​អង្គរ (SIA) នឹង​ចាប់ផ្តើម​អនុវត្តន៍​ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ ២០២៤​តទៅ​។

សេវា​ទាំងនោះ​បែង ចែក​ជា​៤​ផ្នែក តាម​ប្រភេទ​រថយន្ត ដែល​តម្លៃ​សម្រាប់​រថយន្ត​លក្ខណៈ​គ្រួសារ និង​រថយន្ត ដឹក​ទំនិញ​ធុន​តូច តម្លៃ​៣​ដុល្លារ​, រថយន្ត​ដឹក​អ្នកដំណើរ​ក្រោម​១៩​កៅអី និង​រថយន្ត​ដឹក​ទំនិញ​ក្រោម​៩​តោន តម្លៃ​៦ ដុល្លារ​, រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី​២០​កៅអី​ឡើង និង​រថយន្ត​ដឹក​ទំនិញ​ចាប់ពី ៩​ដល់​១០​តោន តម្លៃ​៩​ដុល្លារ និង​រថយន្ត​ដឹក​ទំនិញ​ទម្ងន់​ពី​១០​ទៅ​២០​តោន តម្លៃ​១២​ដុល្លារ​។ តម្លៃ​នេះ​មិន​រាប់​បញ្ចូល​ពី​ថេរវេលា​ដែល​ចូល​ចត​ក្នុង​ចំណោត​របស់​ព្រ​លាន​យន្តហោះ​ឡើយ​។

ទោះជា​យ៉ាងនេះ​ក្តី​ពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្តសៀមរាប​កំពុង​រង់ចាំ​ស្ដាប់​នូវ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្តសៀមរាប ដែល​បាន​យក​សំណើ​របស់​ពួក​គាត់​ទៅ​ក្រុមហ៊ុន​ចិន​ក៏​ដូច​ជា​ថ្នាក់ដឹកនាំផង​ដែរ​៕

អត្ថបទសរសេរ ដោយ