ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​ជំងឺ​អុត​ស្វា២​ករណី​បន្ថែមទៀតហើយ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជំងឺ​អុត​ស្វា​២​ករណី​ម​ន្ថែ​ម​ទៀត ​និង​ស្នើ​ឱ្យពលរដ្ឋ​មាន​វិធានការ​ចម្លងជំងឺ​អុត​ស្វា​នេះ​ផង​ដែរ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របា់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៣​ ខែមករា ​​ឆ្នាំ​២០២៤​ បាន​លើក​ឡើង​ថា​ សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ថា…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជំងឺ​អុត​ស្វា​២​ករណី​ម​ន្ថែ​ម​ទៀត ​និង​ស្នើ​ឱ្យពលរដ្ឋ​មាន​វិធានការ​ចម្លងជំងឺ​អុត​ស្វា​នេះ​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របា់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៣​ ខែមករា ​​ឆ្នាំ​២០២៤​ បាន​លើក​ឡើង​ថា​ សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ថា យោង​តាម​លទ្ធផលទទួល​បាន​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ បាន​រក​ឃើញជំងឺ​​អុត​ស្វា២​ករណី​បន្ថែម​ទៀតសរុប​ចំនួន៣​ករណី​។ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​អុត​ស្វា អ្នកជំងឺ​បាន​ដាក់​ឱ្យ​នៅ​សម្រាក​ព្យាបាល​ដាច់​ដោយឡែក នៅ​ក្នុង​មន្ទីរពេទ្យ​បាន​យ៉ាង​ត្រឹមត្រូវ​។

ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ថ្មី​ទៀត​ថា សូម​មេត្តា​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្ការ នូវ​ការ​ចម្លងជំងឺ​អុត​ស្វា​ដោយ​ស្វែង​យល់​របៀប​ឆ្លង និង​ត្រូវ​អនុវត្ត​នូវ​វិធានការ​បង្ការ​នានា ដូច​ខាង​ក្រោម​៖

វីរុស​អុត​ស្វា ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់​ទម្រង់ ជាមួយ​អ្នកជំងឺ អុត​ស្វា​និង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារពាង្គកាយ ទឹកមាត់ តំណក់​​តូច​ៗ តាម ផ្លូវដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​ប្រឡាក់ប្រឡូស​ជាមួយនឹង​វីរុស រួម​មាន សម្លៀក​បំពាក់ ពួក កន្សែង ឬ​សម្ភារៈ ស្លាបព្រា​បាន កែវ​ទឹក​។​ល​។

វីរុស​អុត​ស្វា ឆ្លង​ពី​ម្ដាយ​ទៅ​កូន​តាម​រយៈ​ទងសុក ក្នុងអំឡុងពេល​ឬ​ក្រោយ​ពេល​សម្រាល តាម​រយៈ ការ​ប៉ះ​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃពោះ​ឬ​ឪពុក​ម្តាយ​មាន​ជំងឺ​អុត​ស្វា​។​ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​បាន​លើក​ឡើង​វិធានការ​បង្ការ​ការ​ចម្លងជំងឺ​អុត​ស្វា​ដូច​ជា​អនុវត្ត​ការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព​ដោយ​ប្រើ​ប្រាស់​ស្រោមអនាម័យ​រាល់ពេល​រួម​ភេទ និង​ចៀសវាង មាន​ដៃគូ​រួម​ភេទ​ច្រើន ​។​ ចៀសវាង​ប៉ះ​ពាល់​ផ្ទាល់ ជាមួយ​អ្នក​ដែល​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​អុត​ស្វា​។ ​ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សម្លៀក​បំពាក់ កម្រាលពូក​ខ្នើយ ឬ​កន្សែងពោះគោ ឬ បាន ស្លាបព្រាឬ​ពែង ឬ​ផ្ទៃ​នៃ​ទីតាំង ដែល​អ្នកមាន​ជំងឺ​អុត​ស្វា​ប្រើប្រាស់​។

ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​តំណក់ទឹក​ចេញពី​ផ្លូវដង្ហើម ឬ​សារធាតុ​រាវ​តាម​មាត់​របស់​អ្នកជំងឺ​អុត​ស្វា​។អនុវត្ត​អនាម័យ​ដៃ​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​និង​សាប៊ូ ឬ​ដែល​លាងដៃ ឬ​អាល់​កាល​លាងដៃ​។បុគ្គល​ដែល​សង្ស័យ ឬ​បញ្ជាក់​ថា​មាន​ជំងឺ​អុត​ស្វា ត្រូវ​តែ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែ​ការ​ណែ​ត​ដល់ ក្រមរ​ជ្រុះ​អស់ និង​ទទួលលទ្ធផល​អវិជ្ជមាន​វីរុស​អុត​ស្វា​។បុគ្គល​ដែល​ផ្តល់​ការ​ថែទាំ​អ្នកជំងឺ​អុត​ស្វា ត្រូវ​តែ​ប្រើប្រាស់​វិធានការ​កា​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​បាន​លើក​ឡើង​ថា បើ​បុគ្គលមាន​រោគ​សញ្ញា​ដូច​ជា ៖ កន្ទួល​រមាស់​ជា​មួយ​ពងទឹក​នៅ​លើ​មុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬ​ប្រដាប់​ភេទ គ្រុនក្តៅ ហើម​កូនកណ្តុរ ឈឺ​ក្បាល ឈឺ​សាច់ដុំ និង​ឈឺចង្កេះ អស់កម្លាំង ទោះ​បានប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា ឬ​មិន​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា ត្រូវ​ទៅ​ពិគ្រោះ យោបល់​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ ពិគ្រោះ ឬ​ធ្វើតេស្ត​រក​ជំងឺ​អុត​ស្វា ឬ​ទូរស័ព្ទ​មក​កាន់​លេខ​១១៥ ដើម្បី​ទទួល​​បានការ​ណែនាំ និង​ពិគ្រោះ​យោបល់​៕​​

អត្ថបទសរសេរ ដោយ