ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​របស់​សម្តេច​តេជោ តាម​រយៈ​លោក​ហាស់ វ៉ារី ជា​តំណាង​ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ ឧបត្ថម្ភ​​សមា​ជិក​បក្ស​​ស្រុក​ព្រៃ​ឈរ​ចំនួន​400គ្រួសារ​​ដែល​​ខ្វះ​ខាត​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​ក្រុម​គ្រួសារ​នៃ​សមា​ជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​ព្រៃ​ឈរ​មួយ​ ចំនួន​ក្នុង​រដូវ​វស្សា​នេះ ​កំពុង​ជួប​ការ​ខ្វះ​ខាត​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ចំនួន​៤០០​​ គ្រួសារ​មក​ពី​១៥​ឃុំ​ទូទាំងស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម ទទួល​បាន​ការ​​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​​គ្រឿង​ឧបភោគ បរិ​ភោគ និង​សម្ភារ​ប្រើ​ប្រាស់។ គឺ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​ ផ្តល់​តាម​រយៈ​លោក​ហាស់ វ៉ារី ទីប្រឹក្សា​ផ្ទាល់ និង​ជា​តំណាង​សម្តេច​តេជោ ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ព្រៃ​ឈរ។ ពិធី​ចែក​អំណោយ​នេះ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ២០១១​ ក្នុង​បរិវេណ​វត្ត​ត្រពាំង​រាំង ភូមិ​ត្រពាំង​រាំង ឃុំ​សូរ្យ​សែន ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម។

ខេត្ត​កំពង់​ចាម ៖ ​ក្រុម​គ្រួសារ​នៃ​សមា​ជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​ព្រៃ​ឈរ​មួយ​ចំនួន​ក្នុង​រដូវ​វស្សា​នេះ ​កំពុង​ជួប​ការ​ខ្វះ​ខាត​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ចំនួន​៤០០​​គ្រួសារ​មក​ពី​១៥​ឃុំ​ទូទាំងស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម ទទួល​បាន​ការ​​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​​គ្រឿង​ឧបភោគ បរិ​ភោគ និង​សម្ភារ​ប្រើ​ប្រាស់។ គឺ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​ ផ្តល់​តាម​រយៈ​លោក​ហាស់ វ៉ារី ទីប្រឹក្សា​ផ្ទាល់ និង​ជា​តំណាង​សម្តេច​តេជោ ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ព្រៃ​ឈរ។ ពិធី​ចែក​អំណោយ​នេះ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ២០១១​ ក្នុង​បរិវេណ​វត្ត​ត្រពាំង​រាំង ភូមិ​ត្រពាំង​រាំង ឃុំ​សូរ្យ​សែន ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម។

បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​របស់​លោក​ស្រី សាវឿន ប្រធាន​គណៈ​កម្មាធិ​ការ​បក្ស​ស្រុក​ព្រៃ​ឈរ​ឱ្យ​ដឹង​​ពី​ស្ថាន​ភាព​សន្តិ​សុខ និង​ការ​អភិ​វឌ្ឍ​ជា​ទូទៅ​នាពេល​កន្លង​មក​របស់​ស្រុក​រួច​មក​ លោក​ហាស់ វ៉ារី បាន​មាន​ប្រសាសន៍​សំណេះ​សំណាល​​ដោយ​បាន​វាយ​តម្លៃ​ចំពោះ​លទ្ធ​ផល​ការ​ងារ​ដែល​សមា​ជិក​បក្ស​នៅ​ទូទាំង​ស្រុក​រួម​គ្នា​ខិតខំ​ប្រឹង​ប្រែង​សម្រេច​បាន ក្នុង​គោល​បំណង​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ស្រប​តាម​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​២​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ។ លោក​ទីប្រឹក្សា​ថ្លែង​ថា ក្នុង​ជំនួប​សំណេះ​សំណាល​នា​ពេល​នេះ គឺ​ក្នុង​គោល​បំណង​ស្វែង​យល់​ពី​ការ​អនុ​វត្ត​ការ​ងារ​របស់​សមា​ជិក សមា​ជិកា​គណ​បក្ស​ក្នុង​មូល​ដ្ឋាន ដែល​បាន​រួម​គ្នា​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​នៅ​ទូទាំង​ស្រុក រួម​ទាំង​ការ​ពង្រឹង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំពេញ​ភារកិច្ច និង​បង្កើន​នូវ​ជីវ​ភាព​រស់​នៅ​របស់​សមា​ជិក​បក្ស​បាន​កាន់​តែ​ប្រសើរ​ឡើង។

លោក​បាន​សំណូម​ពរ​ដល់​សមា​ជិក​បក្ស​ក្នុង​មូល​ដ្ឋាន​ទាំង​អស់ សូម​បង្កើន​ការ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យ​បាន​ល្អ​ និង​រួម​គ្នា​លើក​កម្ពស់​ស្មារតី​បំពេញ​ភារ​កិច្ច​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​ ពិសេស​រក្សា​ឱ្យ​បាន​នូវ​សន្តិ​សុខ សុវត្ថិ​ភាព​សណ្តាប់​ធ្នាប់​តាម​គោល​នយោ​បាយ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​​៥​យ៉ាង និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ។ លោក​ទីប្រឹក្សា​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​ជំរុញ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ​ឆ្នាំ​នេះ​ឱ្យ​អស់​លទ្ធ​ភាព​ដែល​មាន ដើម្បី​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​នីមួយ​ៗ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ជា​បន្ទាប់​មក​ទៀត​ លោក​បាន​ចែក​ជូន​អំណោយ​ដល់​សមា​ជិក​បក្ស​ដែល​ជួប​ការ​ខ្វះ​ខាត​ក្នុង​ជីវ​ភាព​រស់​នៅ​មាន​ចំនួន​៤០០​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ ទឹក​ត្រី ទឹក​ស៊ីអ៊ីវ កាទឹក ឆ្នាំង​បាយ ឆ្នាំង​សម្ល អំបិល ចាន​បាយ កាធុន​ជ័រ ស្លាប​ព្រា សារុង ខោ​អាវ​១​កញ្ចប់ និង​នំ​១​ប្រអប់។ សម្រាប់​ចាស់​ៗ​សារុង​១ និង​នំ​១​ប្រអប់ ឧបត្ថម្ភ​ទុរគត​ជន​ក្នុង​ឃុំ​រកា​កោង​ទី១ និង​ទី២ ចំនួន​១០​លាន​រៀល។ ទុរគត​ជន​ក្នុង​ស្រុក​ព្រៃ​ឈរ​ចំនួន​៥​លាន​រៀល ប្រគេន​បច្ច័យ​ព្រះ​សង្ឃ​វត្ត​ជំពូ​សោភា​ចំនួន​២​លាន​៥​សែន​រៀល វត្ត​ថ្មី​ចំនួន​១​លាន​រៀល ប្រគេន​ព្រះ​សង្ឃ​៧​អង្គ​ ក្នុង​១​អង្គ​ទេយ្យ​វត្ថុ​១​កញ្ចប់ និង​បច្ច័យ​២​ម៉ឺន​រៀល ឧបត្ថម្ភ​មេឃុំ​១៥​នាក់​មក​ពី​១៥​ឃុំ ក្នុង​ម្នាក់​ៗ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល និង​កម្លាំង​ការ​ពារ​ចំនួន​៤​សែន​រៀល​ផង​ដែរ៕