ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ជីវិត​! ឃើញ​ឈរ​លើ​អគារ​ជាង​កន្លះ​ម៉ោង​ក៏​លោត​ចុះ​មក​ក្រោម

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លោត​ពីលើ​អគារ​មួយ​កន្លែង ដែល​មាន​កម្ពស់​ជាង​១០​ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជួយ​សង្គ្រោះ​ដែរ តែ​មិន​អាច​ជួយ​ជីវិត​ទាន់​ដដែល ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​លោត​ពីលើ​អគារ​មួយ​កន្លែង ដែល​មាន​កម្ពស់​ជាង​១០​ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជួយ​សង្គ្រោះ​ដែរ តែ​មិន​អាច​ជួយ​ជីវិត​ទាន់​ដដែល ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វត្ត​ប៉ា​លិ​លេ​យ្យ​មាន​បុរស​ម្នាក់​អាយុប្រមាណ​៣០​ឆ្នាំ​បាន​ឡើង​ទៅ​លើដំបូល​អគារ​វិបស្សនា​​ដែល​មាន​កម្ពស់​ជាង​១០​ម៉ែត្រ​ដោយ​ឈរ​រេរ​រយ​:​ពេល​ជាង​កន្លះ​ម៉ោង​ឯណោះ ។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​លោត​លើ​អគារ​នេះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​មិន​ទាន់​ដឹង​មូលហេតុ​អ្វី​ដែរ ដោយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​សិន ។ ក្នុង​ហេតុការណ៍​នេះ ត្រូវ​បាន​អ្នក​ជិតខាង​ប្រាប់ គាត់​ឈរ​មិន​និយាយ​ស្តី និង​មាន​កាយវិការ​យ៉ាង​ស្ងៀមស្ងាត់​ពេល​នៅ​លើ​អគារ ។

នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ទៀត​ថា សាកសព​ជន​រង​គ្រោះ​រក្សា​ទុក​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​មន្ត្រី​និង​កម្លាំង​ជំនាញ​ចុះ​មក​ពិនិត្យ ។

អត្ថបទសរសេរ ដោយ