ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មើល​មុខ​មិន​បាន​! យុវជន​៧​នាក់​ទា​.​ញ​កាំ​បិ​.​ត​ដេញ​កា​.​ប់​យុវជន​រង​គ្រោះ​ផ្អើល

3 ខែ មុន
  • ភ្នំពេញ

យុវជន​មួយ​ក្រុម​កា​.​ច​ដូច​សត្វ​ខ្លា គ្រាន់តែ​យុវជន​១​ក្រុម​ទៀត​មើល​មុខ​ក៏​មិន​បាន​ដែរ ដោយ​ចោទប្រកាន់​ថា «​ឌឺ​ឲ្យ​ពួក​ខ្លួន​» រួច​ក៏​កា​.​ន់​កាំ​បិ​.​ត​ស្ទើរ​គ្រប់​ដៃ រួច​ជិះ​ម៉ូតូ​ដេញ​តាម​កា​.​ប់​តែ​ម្ដង បណ្ដាល​ឲ្យ​យុវជន​ម្នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​កា​.​ច​ដូច​សត្វ​ខ្លា គ្រាន់តែ​យុវជន​១​ក្រុម​ទៀត​មើល​មុខ​ក៏​មិន​បាន​ដែរ ដោយ​ចោទប្រកាន់​ថា «​ឌឺ​ឲ្យ​ពួក​ខ្លួន​» រួច​ក៏​កា​.​ន់​កាំ​បិ​.​ត​ស្ទើរ​គ្រប់​ដៃ រួច​ជិះ​ម៉ូតូ​ដេញ​តាម​កា​.​ប់​តែ​ម្ដង បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​រយះ​ខ្នង​ធ្ងន់ធ្ងរ​ស្ទើរតែ​ធ្លាយ​សួត​មក​ក្រៅ​។​បន្ទាប់​មក ក្រុម​គ្រូពេទ្យ​បាន​ដេរ​មុខរបួស​ជាង​៣០​ថ្នេរ ដោយឡែក​ក្រុម​ជន​ដៃដល់​វិញ​ក៏​ត្រូវ​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​៧​នាក់​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ដី​វាល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​ពង​ទឺ​ក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​មានឈ្មោះ សៀន អ​ញ្ញា​ស៊ី​សុ​វត្ថា អាយុ​២២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​ចំនួន​៧​នាក់​រួម​មាន ៖

១- ឈ្មោះ វុ​ធ ដេ​វីត អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​។
២- ឈ្មោះ ជឿន ចាន់​ទិ​ត្យ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទៀន ខណ្ឌដង្កោ​។
៣- ឈ្មោះ ចាន់ ភក្តី អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៤- ឈ្មោះ ពេញ វាសនា អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។
៥- ឈ្មោះ ហួយ វណ្ណ​រ៉ា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៦- ឈ្មោះ ផុ​ន សុ​ផានិត អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
៧- ឈ្មោះ មឿ​ន រ៉េ អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា កម្លាំង​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ពី​ក្រុម​ជនសង្ស័យ​ខាងលើ មាន​ដូច​ជា ៖ កាំ​បិ​.​ត​ប៉័​.​ង​តោ​១​ដើម​, កាំ​បិ​.​ត​កែ​ច្នៃ​ចំនួន​២​ដើម​, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ខៀវ​លាយ​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1KF-7803 មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JQ-6690 មួយ​គ្រឿង​។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ សៀន អ​ញ្ញា ស៊ី​សុ​វត្ថា រួម​នឹង​មិត្តភក្តិ​ចំនួន​៤​នាក់​ទៀត នាំ​គ្នា​ជិះ​ម៉ូតូ​៣​គ្រឿង​ចេញពី​ភូមិ​រោល​ជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ដី​វាល ស្ថិត​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​១​ក្រុម មាន​គ្នា​ចំនួន​៧​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​មួយ​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង និង​ខ្លះ​ទៀត​នាំ​គ្នា​ដើរ​។ ហើយ​យ​នៅ​ក្នុង​ដៃ​របស់​ក្រុម​ជនសង្ស័យ​ប្រដាប់​ទៅ​ដោយ​កាំ​បិ​.​ត​ប៉័​.​ង​តោ និង​កាំ​បិ​.​ត​កែ​ច្នៃ នាំ​គ្នា​ដេ​.​ញ​តាម​កា​.​ប់ និង​គ​.​ប់​ទៅ​លើ​យុវជន​រង​គ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​ត្រូវ​ចំ​ខ្នង​ចំហៀង​ខាងស្ដាំ​រង​របួស​ធ្ងន់ធ្ងរ​ស្ទើរតែ​ធ្លាយ​សួត​មក​ក្រៅ​។ បន្ទាប់​មក ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ មិត្តភក្ដិ​ក៏​នាំ​យុវជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​គ្រូពេទ្យ​ដេរ​របួស​ចំនួន​៣២​ថ្នេរ រួចរាល់​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក ដើម្បី​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​០៤​និង​២០​នាទី ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៤ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់ រួច​នាំ​ទៅ​សាកសួរ​។ ខណៈ​ពេល​នោះ ជន​ដៃដល់​បាន​សារភាព​ប្រាប់​ថា «​ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​កាំ​បិ​.​ត​ប៉័​.​ង​តោ​ដេ​.​ញ​កា​.​ប់ និង​គ​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មើល​មុខ ហើយ​ឌឺដង​ដាក់​ពួក​ខ្លួន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ