ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​​វ៉ា​​រ៉ឺម៉ក​​វាក់​​រថ​យន្ត​​ដួល​​ខ្ទាត​​ប្រពន្ធ​​ចូល​​ក្រោម​​រថ​យន្ត​​កិន​​បែក​​ក្បាល​​ស្លា.ប់​

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​ធុន​ធំ​កិន​ចំក្បាល​ស្លា.ប់​​ភ្លាម​​ ខណៈ​ប្តី​របស់​នាង​​បើក​ម៉ូតូ​វ៉ា​រ៉ឺម៉ក​ទៅ​កៀរ​ជាមួយ​រថ​យន្ត​នោះ​បណ្តាល​ឱ្យ​ដួល​ខ្ទាត​ប្រពន្ធ​ចូល​កង់​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៥ និង​៥៤​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១ស្ថិត​នៅ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង​

ខេត្ត​កណ្តាល​ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​ធុន​ធំ​កិន​ចំក្បាល​ស្លាប់​​ភ្លាម​​ ខណៈ​ប្តី​របស់​នាង​​បើក​ម៉ូតូ​វ៉ា​រ៉ឺម៉ក​ទៅ​កៀរ​ជាមួយ​រថ​យន្ត​នោះ​បណ្តាល​ឱ្យ​ដួល​ខ្ទាត​ប្រពន្ធ​ចូល​កង់​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៥ និង​៥៤​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ឧសភា នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១ស្ថិត​នៅ​ភូមិ​ក្នុង​ព្រែក ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ងួន ស៊ីម អាយុ​៣៥​ឆ្នាំ ចំណែក​ប្តី​រង​របួស​ស្រាល​ឈ្មោះ​ឡូ សំណាង​ អាយុ​៣២​ឆ្នាំ​ រស់​នៅ​ភូមិ​ស្វាយ​តា​នី ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​។ ក្រោយ​កើត​ហេតុ​​អ្នក​បើក​រថ​យន្ត​បាន​ចត​រថ​យន្ត​ទុក​ចោល​ ហើយ​រត់​គេច​ខ្លួន​បាត់​។ សាក្សី​ឃើញ​ហេតុ​ការណ៍​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្តាល​១E៤៧៥៥​ ​ពី​ត្បូង​ទៅ​​ជើង លុះ​ដល់​ចំណុច​កើត​ហេតុ​បើក​វ៉ា​រ៉ឺម៉ក​មួយ​គ្រឿង​ទៀត​ដឹក​កម្មករ​រោង​ចក្រ។

​​​ស្រប​ពេល​នោះ​​មាន​រថ​យន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ា​ក​ហ៊ីយ៉ាន់​ដាយ​ ចំណុះ​១៥​តោន​ ពាក់ស្លាក​លេខ​បណ្តោះ​អាសន្ន​៤៣៧៣ បើកមក​ពី​ទិស​​ផ្ទុយ​​គ្នា​ ហើយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប៉ះ​ដៃ​ចង្កូត​នឹង​រថ​យន្ត​នោះ​បណ្តាល​ឱ្យ​​ដួល​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​​ចូល​​ក្រោម​កង់​រថ​យន្ត​កិន​ចំ​ក្បាល​ស្លាប់​ភ្លាម។ ​ចំណែក​ប្តី​​រង​របួស​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្អាង​។ ក្រោយ​កើត​ហេតុ​ប៉ូលិស​ចរា​ចរ​ណ៍​ស្រុក​ស្អាង​បាន​ទៅ​វាស់​វែង​ ហើយ​យក​រថ​យន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ដើម្បី​រង់​ចាំ​ម្ចាស់​ចូល​ខ្លួន​ទៅ​​ដោះ​ស្រាយ​​ ៕