ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទ្រុង​ឃ្លុប​រេ​ចង្កូត​បុ.ក​សួន​ពុះ​ចែក​ទ្រូងផ្លូវ​និង​បង្គោល​ស្លាក​ចរាចរណ៍​បាក់​រាប​ដល់​ដី​​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ទ្រុង​ឃ្លុប​បិទ​ជិត​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​ទៅ​បង្គោល​ដែក​ស្លាក​ចរាចរណ៍​១​ដើម បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី ទើប​ទៅ​មុខ​លែង​រួច ។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ទ្រុង​ឃ្លុប​បិទ​ជិត​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​ទៅ​បង្គោល​ដែក​ស្លាក​ចរាចរណ៍​១​ដើម បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី ទើប​ទៅ​មុខ​លែង​រួច ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វត្ត​ទឹកថ្លា ជិត​ស្ពាន​ទឹកថ្លា ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​១​គ្រឿង​ខាងលើ​នោះ ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-8541 ជា​ប្រភេទ​រថយន្ត​ទ្រុង​ឃ្លុប​បិទ​ជិត បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ហើយ​គាត់​មិន​បាន​រត់គេច​ខ្លួន​នោះ​ឡើយ ។

អ្នកបើកបរ​រថយន្ត​រូប​នោះ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ខាងលើ​ដឹក​ដុំ​រ៉​ឡូ​ក្រដាស់​ចេញពី​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល យក​ទៅ​ដាក់​នៅ​រោងចក្រ​ផលិត​ក្រដាស់កាតុង​មួយ​កន្លែង ស្ថិត​នៅ​ម្ដុំ​ជិត​ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ គាត់​បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​មាន​រថយន្ត​វ៉េ​អង​១​គ្រឿង​បើកបរ​ខាង​មុខ ក្នុង​ទិស​ដៅ​ស្រាប​គ្នា​ផង​ដែរ (​ប៉ុន្តែ​គាត់​ពុំ​បាន​បញ្ជាក់​ប្រាប់​ថា ដឹក​ដុំ​រ៉ូ​ឡូ​ក្រដាស់​នេះ​ចេញពី​ភូមិ ឃុំ ស្រុក​ណាមួយ នៅ​ក្នុង​ខេត្តកណ្ដាល​នោះ​ទេ​)​។

គាត់​និយាយ​បន្ថែម​ទៀត​ថា នៅ​ពេល​កំពុង​បើកបរ​លឿន ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​វ៉េ​អង​១​គ្រឿង​ដែល​បើក​ខាង​មុខ​រថយន្ត​គាត់​នោះ​បាន​បន្ថយល្បឿន​ឈប់ ដើម្បី​ទុក​អាទិ៍ភាព​ឲ្យ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​នៅ​ខាង​មុខ ។ ពេល​នោះ​បាន​ធ្វើ​ឲ្យ​គាត់​វាក់ ហើយ​ខំ​ជាន់​ហ្វ្រាំង​ឈប់​ដែរ ប៉ុន្តែ​ហ្វ្រាំងរថយន្ត​អត់​សុ​ី​ជាន់​មិន​ជាប់ គាត់​ក៏​បង្ខំចិត្ត​កាច់ចង្កូត​គេច​ចេញ ទើប​រេ​ចង្កូត​បុក​ឡើង​សួន​សួន​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​បង្គោល​ស្លាក​ចរាចរណ៍​បែប​នេះ​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ឧប្បត្តិ​ហេតុនេះ​សំណាង​ណាស់​ដែល​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ឡើយ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​បាន​ចុះ​ទៅ​នាំ​យក​រថយន្ត​ខាងលើ​ដាក់​អែប​ខាង ។ បន្ទាប់​មក​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នាំ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ