ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឡ​ស​ម្ងួ​ត​ឆេះ​ម៉ូតូ​និង​កង់​ជាង​៣០​គ្រឿង ផ្អើល​កម្មករ​រោងចក្រ​ភ័យ​ស្លន់​រត់​ជាន់​.​ជើ​.​ង​គ្នា

3 ខែ មុន
  • ភ្នំពេញ

ផ្ទុះ​ឡ​ស​ម្ងួ​ត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង បណ្ដាល​ឲ្យ​អណ្ដាតភ្លើង​បែក​ខ្ទាត​ចេញពី​ឡ​កំ​ដៅ​នេះ ជះ​ចូល​ដល់​កន្លែង​ដាក់​ម៉ូតូ និង​កង់​របស់​កម្មករ បណ្ដាល​ឱ្យ​ភ្លើង​ឆាបឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ រហូត​ខូចខាត​ប្រើ​ការ​លែង​បាន​ទាំងស្រុង​ជាង​៣០​គ្រឿង និង​កង់​២​គ្រឿង​ទៀត​។ ចំណែក​ក្រុម​កម្មករ និង​កម្មការិនី​វិញ ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ព្រមទាំង

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ឡ​ស​ម្ងួ​ត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង បណ្ដាល​ឲ្យ​អណ្ដាតភ្លើង​បែក​ខ្ទាត​ចេញពី​ឡ​កំ​ដៅ​នេះ ជះ​ចូល​ដល់​កន្លែង​ដាក់​ម៉ូតូ និង​កង់​របស់​កម្មករ បណ្ដាល​ឱ្យ​ភ្លើង​ឆាបឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ រហូត​ខូចខាត​ប្រើ​ការ​លែង​បាន​ទាំងស្រុង​ជាង​៣០​គ្រឿង និង​កង់​២​គ្រឿង​ទៀត​។ ចំណែក​ក្រុម​កម្មករ និង​កម្មការិនី​វិញ ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ព្រមទាំង​បាន​ជួយ​ជញ្ជូន​សម្ភារៈ​ចេញពី​ក្នុង​អគារ​រោងចក្រ​ផង​ដែរ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ដល់​។ ភ្លាម​ៗ​នោះ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចេញ​អន្តរាគមន៍ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ទៅ​ជួយ​បា​.​ញ់​ទឹក​ពន្លត់ រហូត​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ «​ត្រា​វី ហ្គា​ម៉ិ​ន ខេ​ម​បូ​ឌា ឯ​.​ក​» ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត (​ឆៀករថយន្ត ) ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​កម្មករ​បម្រើ​ការងា​នៅ​ក្នុង​រោងចក្រ​នោះ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្មករ​កំពុង​តែ​ធ្វើការ​សុខ​ៗ ស្រាប់តែ​ឮ​ផ្ទុះ​ឡ​ស​ម្ងួ​ត​នៅ​ក្នុង​រោងចក្រ​លាន់​សូរ​ផូង​ៗ ហើយ​ក៏​មាន​អណ្ដាតភ្លើង​ជះ​ចូល​ទៅ​ដល់​កន្លែង​ដាក់​ម៉ូតូ​កម្មករ​តែ​ម្ដង បណ្ដ​ល​ឲ្យ​ម៉ូតូ​ចំនួន​៣២​គ្រឿង និង​កង់​២​គ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​យ៉ាង​ឆាប់រហ័ស ដោយ​ត្រឹមតែ​មួយសន្ទុះ​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ​»​។

ប្រ​ភ​ប​ដដែល​បន្ត​ថា «​ចំណែក​ក្រុម​កម្មករ និង​កម្មការិនី​រោងចក្រ​បាន​ត្រឹមតែ​ឈរ​មើល​អណ្ដាតភ្លើង​លេប​ត្របាក់​ម៉ូតូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ និង​មាន​អ្នកខ្លះ​ទៀត ទ្រហោយំ ព្រោះតែ​ស្ដាយ​ម៉ូតូ​របស់​ខ្លួន​ថែម​ទៀត​ផង​»​។

ប្រភព​ដដែល ប្រាប់​ឲ្យ​ដឹង​បន្ត​ថា «​ម៉ូតូ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ ភាគច្រើន​គឺ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ និង​ហុងដា​ស្កូ​ប​ពី ដែល​ជា​របស់​កម្មករ និង​កម្មការិនី​ជិះ​មក​ធ្វើ​ការងារ ហើយ​ទុក​នៅ​ក្បែរ​ទីតាំង​ឡ​ស​ម្ងួ​ត ដែល​មាន​ខាង​តំណាង​រោងចក្រ​រៀបចំ​ឲ្យ​ទុក​នៅ​ទីនោះ​»​។

ប្រភព​ដដែល ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា «​ដោយឡែក នៅ​ពេល​មាន​ភ្លើង​ឆេះ​ភ្លាម​ៗ​នោះ ធ្វើ​ឲ្យ​មានការ​ជ្រួលច្របល់​ខ្លាំង​ណាស់ អ្នកខ្លះ​ក៏​រត់​យករួចខ្លួន និង​អ្នកខ្លះ​ទៀត​ក៏​បាន​ជួយ​ជញ្ជូន​សម្ភារៈ​ចេញពី​ក្នុង​អគារ​រោងចក្រ​។ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​អាច​មាន​លទ្ធភាព​ចូល​ទៅ​ពន្លត់ភ្លើង​នោះ​បាន​ឡើយ ព្រោះថា ក្នុង​ម៉ូតូ​១​គ្រឿង​ៗ​សុទ្ធតែ​ប្រេងសាំង​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​ឆេះ​ខ្លាំង​ណាស់ បន្ទាប់​មក​ទើប​រាយការណ៍​សុំ​ជំនួយ​ពី​អាជ្ញាធរ​ខណ្ឌដង្កោ​ភ្លាម​ៗ​តែ​ម្ដង​»​។

ចំណែក​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ភ្លាម លោកស្រី គឹ​ម ញ៉ឹ​ប អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរ​បស​ល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ក៏​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់​ផ​ផង​ដែរ​។ បន្ទាប់​មក ក៏​បាន​ពន្លត់ភ្លើង​រហូត​រលត់​ទៅ​វិញ និង​មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ចូល​ដល់​រោងចក្រ​ទាំងមូល​ឡើយ ហើយ​ក៏​ពុំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ដែរ​។

គួរ​បញ្ជាក់​ថា បើ​យោង​តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង​នគរបាល​ខណ្ឌដង្កោ​ប្រាប់​ថា «​ការ​ឆាបឆេះ​នេះ បង្ក​ឡើង​ដោយសារ​ការ​ផ្ទុះ​ឡ​កម្ដៅ នៅ​ក្នុង​រោងចក្រ​នេះ​តែ​ម្ដង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ