ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​យក​​សាំង​ដុត​ផ្ទះ​ឆេះ​អស់​៣​ល្វែង ព្រោះខឹង​ប្ដី

4 ខែ មុន
  • សៀមរាប

ស្ត្រី​ម្នាក់​បាន​ទិញ​សាំង​យកមក​ចាក់​ដុត​ផ្ទះ បណ្ដាល​ឱ្យ​រាលដាល​ឆេះ​ផ្ទះ​អស់៣​ល្វែង ដោយ​សារ​តែ​ខឹង​​រឿង​ប្តី​មិន​ទៅ​យកនាង​​​ពី​ផ្ទះ​ឪពុក​ម្តាយរបស់ខ្លួន​ ក្រោយ​កើតហេតុ ស្ត្រីរូបនេះ​​ក៏​រត់គេច​ខ្លួន​បាត់​ ។ ប៉ុន្តែស្ត្រី​រូប​នេះ​

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​បាន​ទិញ​សាំង​យកមក​ចាក់​ដុត​ផ្ទះ បណ្ដាល​ឱ្យ​រាលដាល​ឆេះ​ផ្ទះ​អស់៣​ល្វែង ដោយ​សារ​តែ​ខឹង​​រឿង​ប្តី​មិន​ទៅ​យកនាង​​​ពី​ផ្ទះ​ឪពុក​ម្តាយរបស់ខ្លួន​ ក្រោយ​កើតហេតុ ស្ត្រីរូបនេះ​​ក៏​រត់គេច​ខ្លួន​បាត់​ ។ ប៉ុន្តែស្ត្រី​រូប​នេះ​ ​​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣​កន្លង​ទៅ នៅផ្ទះ​ឪពុក​ម្តាយ​របស់​ខ្លួន​ ស្ថិត​​ក្នុងភូមិ​រុន ឃុំ​រុន​តា​ឯក ស្រុកបន្ទាយស្រី និង​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន តាម​អំណាច​​នៃ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣។

ស្ត្រី​រូប​នេះ​មាន​​ឈ្មោះ ជន់ សុ​ភី អាយុ​២៧​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ​ហើយ ប្រកប​របរ​លក់ដូរ និង​ជួស​ជុល​​ម៉ូតូ ជាប់ចោទ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​ មាន​ស្ថាន​ទម្ងន់ទោស ​គឺ​ដុត​ផ្ទះ​ខ្លួនឯង កាល​ពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​ចំណុច​ផ្ទះល្វែង​ ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុកបន្ទាយស្រី ។

បើតាម​សមត្ថកិច្ច​បន្ត​ថា មាន​ករណី​អគ្គិភ័យ​មួយ​កើត​ឡើង ផ្តើម​ចេញពីផ្ទះ​ល្វែង​​ជួល​ដែល​មានឈ្មោះ មើរ ខ្មៅ អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជន់ សុ​ភី អាយុ​២៧​ឆ្នាំ ជួល​បើក​ជួសជុល ​និង​លក់​គ្រឿង​បន្លាស់​ម៉ូតូ ។

សមត្ថកិច្ច​បន្តថា ករណី​គ្រោះ​អគ្គិភ័យ​នេះ បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះ​​អស់​ចំនួន​៣​ល្វែង ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ផាយ សុខុម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​អាជីវករ សរុប​ជា​ទឹកប្រាក់​ប្រមាណ ៤០.០០០​ដុល្លារ ព្រមទាំង​សម្ភារៈ​កសិកម្ម​របស់​អ្នក​ជួល​ផ្ទះល្វែង​ដូច​គ្នា ដែល​​មានឈ្មោះ អ៊ិ​ត ដា​វីត អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ សេង វ៉ា​ន់​ឌី អាយុ​២៨​ឆ្នាំ ស្ទើរ​ទាំងស្រុង​សរុប​ជា​ទឹកប្រាក់​ប្រមាណ​១០.០០០​ដុល្លារ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ខាងលើ ស្ត្រី​ឈ្មោះ ជន់ សុ​ភី បាន​​រត់​គេចខ្លួន​បាត់ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី បាន​ធ្វើការ​ស្រាវជ្រាវ ​និង​ទៅ​នាំ​ខ្លួន​ស្ត្រី​ឈ្មោះ ជន់ សុ​ភី ចេញ​ពី​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី នាំ​ខ្លួន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ឈ្មោះ ជន់ សុ​ភី ឆ្លើយ​ថា «នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ ដោយសារ​តែ​ខឹង​ប្តី​មិន​ទៅ​យក​ខ្លួន​ចេញ​​ពី​ផ្ទះ​ឪពុក​ម្តាយ​នៅ​ម្តុំ​ភ្នំបូក ស្ថិត​ក្នុងភូមិ​រុន ឃុំ​រុន​តា​ឯក នាង​ក៏​ធ្វើ​ដំណើរ​ទៅផ្ទះល្វែង​ដែល​ប្ដី​ជួល​បើក​ជួសជុល​ម៉ូតូ ។ នៅ​ពេល​ទៅ​​ដល់ ក៏​បាន​យក​ចបជីក​គាស់​ទ្វារ​ពី​ខាងក្រោយ រួច​ចូល​ទៅ​ក្នុងផ្ទះ ហើយ​យក​ប្រេងសាំង​ចំនួន​៣​ដប​ចាក់​លើ​សាប​ស៊ីម៉ង់ត៍​ក្នុងផ្ទះ បន្ទាប់​មក​ក៏​​កេះ​ដែកកេះ​ដុត​តែម្ដង ក្នុង​គោលបំណង​ធ្វើ​បញ្ច.ប់​ជីវិ.ត»។

ស្ត្រី​ឈ្មោះ ជន់ សុ​ភី ឆ្លើយសារភាព​ទៀត​​ថា «ប៉ុន្តែ​ដោយ​សារ​តែ​​អាណិតកូន​ក្នុង​ផ្ទៃ ខ្លួន​ក៏​គេច​ចេញ​ទៅ​ពួន​សម្ងំ​នៅ​គុម្ព​ឫស្សី​ក្បែរ​នោះ រួច​បន្ត​​រត់​គេចខ្លួន​ទៅ​សម្ងំ​នៅផ្ទះ​ឪពុក​ម្ដាយ ស្ថិត​ក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រីតែម្ដង។ លុះ​រហូត​ដល់​​​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០២៣ ខ្លួន​ក៏​ត្រូវ​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី​តែ​ម្តងទៅ» ។

សមត្ថកិច្ច​បញ្ជាក់​ថា ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះដែរ សមត្ថកិច្ច​ក៏​បាន​​ចាប់​យក​វត្ថុ​តាងរួម​
មាន ៖ ​​អំបែង​ដបប្រេង​សាំង​ផ្ទុះ​បែក​ចំនួន​៤​បំណែក, ស្បែកជើង​មនុស្ស​ស្រី​ពណ៌​ខ្មៅ​១​គូ និង​ចបជីក​១​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ