ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្រី​សៃអ៊ីងវេន​ថា​ទំនាក់ទំនង​តៃវ៉ាន់-ចិន​អាស្រ័យ​លើ​ប្រជា​ជន

2 ឆ្នាំ មុន

ទី​ក្រុង​តៃប៉ិ៖ ប្រធានាធិបតី​តៃវ៉ាន់​ លោក​ស្រី​សៃអ៊ីងវេន (Tsai Ing-Wen) មាន​សារ​នយោបាយ​មួយ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សាកល និង​នៅ​ក្នុង​ឱកាស​ជិត​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​។ លោក​ស្រី​ថ្លែង​ថា​ទំនាក់​ទំនង​រវាង​តៃវ៉ាន់ និង​ចិន​បើ​ទៅ​អនាគត​ប្រែ​ប្រួល​បែប​ណា​ត្រូវ​តែ​កំណត់​ជោគ​វាសនា​អនាគត​ដោយ​ឆន្ទៈ​របស់​ប្រជា​ជន​តៃវ៉ាន់​។ ​​សន្តិ​ភាព​​​រវាង​ដែន​ដី​ទាំង​ពី​រ​នេះ​ត្រូវ​ប្រកប​ដោយ​កិត្តិ​យស​ស្មើ​មុខ​ស្មើ​មាត់​…

ទី​ក្រុង​តៃប៉ិ៖ ប្រធានាធិបតី​តៃវ៉ាន់​ លោក​ស្រី​សៃអ៊ីងវេន (Tsai Ing-Wen) មាន​សារ​នយោបាយ​មួយ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​សាកល និង​នៅ​ក្នុង​ឱកាស​ជិត​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​។ លោក​ស្រី​ថ្លែង​ថា​ទំនាក់​ទំនង​រវាង​តៃវ៉ាន់ និង​ចិន​បើ​ទៅ​អនាគត​ប្រែ​ប្រួល​បែប​ណា​ត្រូវ​តែ​កំណត់​ជោគ​វាសនា​អនាគត​ដោយ​ឆន្ទៈ​របស់​ប្រជា​ជន​តៃវ៉ាន់​។ ​​សន្តិ​ភាព​​​រវាង​ដែន​ដី​ទាំង​ពី​រ​នេះ​ត្រូវ​ប្រកប​ដោយ​កិត្តិ​យស​ស្មើ​មុខ​ស្មើ​មាត់​ (dignity)។​ លោក​ស្រី​ថ្លែង​ដូច្នេះ​​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​ចិន​ លោក​ស៊ី​ជីន​ពីង ​លើក​ឡើង​អំ​ពី​បំណង​បង្រួប​បង្រួម​ទឹក​ដី​ដោយ​គ្មាន​អ្វី​អាច​មក​រា​រាំង​បាន​ឡើយ។​

​ម៉្យាង​ទៀត​ សារ​នយោបាយ​នេះ​ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ចិន​បន្ត​ធ្វើ​សកម្ម​ភាព​យោធា​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​ជុំ​​វិញ​កោះ​តៃវ៉ាន់​ដើម្បី​ដាក់​សម្ពាធ​ផ្នែក​យោធា នយោបាយ​ និង​ការ​ទូត​​។​ ជា​ពិសេស​ អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​ថា​​នេះ​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រជា​ជន​តៃវ៉ាន់​ដែល​នឹង​ចូល​រួម​បោះ​នៅ​ថ្ងៃ​ទី១៣ ខែ​មករា​ខាង​មុខ​។ រដ្ឋាភិបាល​ចិន​ធ្លាប់​ព្រលយ​ពាក្យ​ជា​រឿយ​ៗ​ថា «​តៃវ៉ាន់​បើ​បោះ​ឆ្នោត​ត្រូវ​មាន​សន្តិ​ភាព, ប៉ុន្តែ​បើ​បោះ​ឆ្នោត​ខុស​អាច​នឹង​មាន​សង្គ្រាម​»។​

​ថ្មី​ៗ​នេះ លោក​ស៊ី​ជីន​ពីង​មាន​សារ​ជូន​ពរ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សាកល​ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​វោហារ​សាស្ត្រ​ច្បាស់​ៗ​ជាង​មុន​។ លោក​ថ្លែង​ថា​ប្រជា​ជន​ចិន​​ដី​គោក​ក៏​ដោយ ប្រជា​ជន​តៃវ៉ាន់​ក៏​ដោយ ពួក​​យើង​​ជា​ជាតិ​សាសន៍​ និង​ឈាម​ជ័រ​ដូច​គ្នា​​ប្រៀប​បាន​នឹង​មហា​គ្រួសារ​តែ​មួយ​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​​សុន្ទរ​កថា​របស់​លោក​ស៊ីន​ជីន​ពីង លោក​ស្រី​ឆាយ​អ៊ីងវេន​ថ្លែង​ថា​មូលដ្ឋាន​គ្រឹះ​ដ៏​​សំខាន់​បំផុត​​​នៃ​ការ​ប្រកាន់​យក​​​​មាគ៌ា​នយោបាយ​​​ដែល​ត្រូវ​ដើរ​នៅ​ក្នុង​​​ទំនាក់​ទំនង​​តៃវ៉ាន់-ចិន​​គឺ​លទ្ធិ​ប្រជា​ធិបតេយ្យ​។​

​គេ​លោក​ស្រី​យល់​ថា​​គេ​ត្រូវ​ការ​ឆន្ទៈ​ជា​រួម​របស់​ប្រជា​ជន​តៃវ៉ាន់​ដើម្បី​សម្រេច​នៅ​ក្នុង​រឿង​នេះ​​ (​សម្រេច​ថា​ត្រូវ​ប្រកាន់​យក​មាគ៌ា​បែប​ណា​)។ សរុប​សេចក្ដី​មក​ យើង​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​ប្រទេស​ចិន​គួរ​តែ​គោរព​លទ្ធផល​បោះ​ឆ្នោត​នៅ​តៃវ៉ាន់​នា​ពេល​ខាង​មុខ​នេះ​។ ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្ទ​តៃវ៉ាន់​​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​​រវាង​ចិន និង​តៃវ៉ាន់​(ត្រូវ​មាន​ចំណែក​ទាំង​អស់​គ្នា​)។​ កាល​ពី​ពេល​កន្លង​មក​ លោក​ស្រី​សៃ​អ៊ីង​វេន​ធ្លាប់​បោះ​ដៃ​ទៅ​ខាង​ភាគី​ចិន​ដើម្បី​ស្នើ​សុំ​សម្រុះ​សម្រួល​គ្នា​។ ប៉ុន្តែ​ប្រទេស​ចិន​មិន​រវល់​ទេ​ ព្រោះ​ចិន​ចាត់​ទុក​ថា​​លោក​ស្រី​ជា​មេ​ដឹកនាំ​បំបែក​ទឹក​ដី​។​

លោក​ស្រី​សៃអ៊ីងវេន​ចាត់​ទុក​​ការ​ពង្រឹង​ និង​ធ្វើ​ទំនើប​កម្ម​វិស័យ​កា​រពារ​ជាតិ​គឺ​ជា​នយោបាយ​ជា​អាទិភាព​។ ​​​​លោក​ស្រី​លើក​ជា​ការ​ឧប​មា​ថា​នៅ​តាម​ផ្ទះ​នីមួយ​ៗ​មាន​សោ​សម្រាប់​ចាក់​ការ​ពារ​ផ្ទះ​។ នេះ​មិន​មែន​ជា​ការ​ធ្វើ​សកម្ម​ភាព​ញុះញង់​អ្នក​ជិត​ខាង​ទេ,​ យើង​គ្រាន់​តែ​ចង់​ការ​ពារ​ខ្លួន​យើង​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ លោក​​ស្រី​យល់​ថា​​ដែន​ដី​មួយ​ក៏​ត្រូវ​តែ​មាន​អ្វី​សម្រាប់​ការ​ពារ​ខ្លួន​ផង​ដែរ។ ប្រជា​ជន​តៃវ៉ាន់​ចង់​រស់​នៅ​ដោយ​សុខ​សន្តិ​ភាព​។ ប៉ុន្តែ​ជា​សន្តិ​ភាព​ដែល​ប្រកប​ដោយ​ការ​គោរព​​គ្នា​​​ (សំ​ដៅ​លើ​សន្តិ​ភាព​ដោយ​ស្មើ​មុខ​ស្មើ​មាត់​ និង​ដោយ​សុទ្ធ​ចិត្ត​, មិន​មែន​​​សន្តិ​ភាព​​បាន​មក​ដោយ​ការ​​គាប​សង្កត់​​​ឱ្យ​ទទួល​យក​​​ទាំង​បង្ខំ​ចិត្ត​)​។​

រដ្ឋាភិបាល​តៃវ៉ាន់​ធ្លាប់​បាន​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​ប្រទេស​ចិន​ព្យាយាម​ជ្រៀត​ជ្រែក​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ មិន​ថា​ដោយ​ប្រើ​ប្រាស់​ព័ត៌មាន​ក្លែង​ក្លាយ,​ ​ដោយ​ធ្វើ​សកម្ម​​ភាព​យោធា​នៅ​ក្បែរ​កោះ​តៃវ៉ាន់​​ដើម្បី​ដាក់​សម្ពាធ ឬ​ដោយ​ការ​ដាក់​សម្ពាធ​ពាណិជ្ជ​កម្ម​នោះ​ទេ​។ លោក​ស្រី​សៃអ៊ីងវេន​សង្ឃឹម​ថា​ប្រជា​ជន​ដែល​ជា​ម្ចាស់​ឆ្នោត​​នឹង​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​នេះ​​​។​ លោក​ស្រី​សាយ​អ៊ីងវេន​នឹង​លាលែង​ពី​តំណែង​​នៅ​ខែ​ឧសភា​​​​នៅ​ពេល​​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី​ស្បថ​ចូល​កាន់​តំណែង​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/taiwan-president-tsai-china-ties-will-people-4019411

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ