ខេត្តកោះកុង ៖ លោក ហួន នុន អតីតជាអធិការនគរបាលស្រុកស្រែអំបិល កំពុងទទួលរងការចោទប្រកាន់ថា «មិនត្រឹមតែស្រេកឃ្លានលេបត្របាក់បំណែកដីសម្រាប់សាងសង់ស្នាក់ការប៉ុស្តិ៍រដ្ឋបាលឃុំស្រែអំបិល ដែលពលរដ្ឋបរិច្ចាគជូនមកប៉ុណ្ណោះទេ ថែមទាំងលេចលឺថា បានលេបត្របាក់ម៉ាស៊ីនត្រជាក់ និងរថយន្តស៊ឺរ៉ែនដែលលោកឧកញ៉ាម្នាក់ បានឧបត្ថម្ភសម្រាប់ប្រើប្រាស់ក្នុងអង្គភាព បែរជាយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទៅវិញទៀតផង» ដែលមន្ត្រីខ្លះថា សង្ស័យថ្លើមពាសមេឃទេដឹង?។

ប្រភពព៍័ត៌មានបានបង្ហើបឱ្យដឹងថា អតីតអធិការរូបនោះ បានឃុ.បឃិ.តគ្នាជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ដែលលោក កែវ សុខ មេឃុំស្រែអំបិល ខិតខំបង្កើតក្រុមការងារចុះសម្របសម្រួលស្នើសុំដីពីពលរដ្ឋដែលកាន់កា.ប់ក្បាលដី ទទឹងទំហំប្រមាណ៧ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ជាសំណើររបស់លោក ព្រំ ឆើយ មេប៉ុស្តិ៍ និងលោក ហួន នុន អធិការស្រុក ដែលថា ដើម្បីពង្រីកធ្វើស្នាក់ការប៉ុស្ដិ៍នគរបាល តាមស្តង់ដារបស់ក្រសួងមហាផ្ទៃនោះ។
ដោយយោងតាមអាជ្ញាធរ និងក្រុមការងារស្នើសុំដីទុកជាសម្បត្តិរដ្ឋ និងជាប្រយោជន៍រួម មិនសម្រាប់ឲ្យទៅបុគ្គលឯកជនណាម្នាក់ ទើបពលរដ្ឋម្នាក់នោះក៏បានបរិច្ចាគជូនភ្លាមៗ។

បន្ទាប់ពីស្នើសុំបាន ហើយចាក់អាចម៍ដីបំពេញរួចរាល់ បែរជាលោកមេឃុំ កែវ សុខ ធ្វើឯកសារកាត់ដីនោះឲ្យទៅលោក ហួន នុន អតីតអធិការស្រុក ធ្វើជាកម្មសិទ្ធិសង់ផ្ទះផ្ទាល់ខ្លួនទៅវិញយ៉ាងត្រជាក់មេជើងទៅហោង… ហេ! ហេ!
នេះស.បញ្ជាក់ថា លោកមេឃុំ កែវ សុខ បង្កើតក្រុមការងារថ្នាក់ឃុំ ស្នើសុំដីពលរដ្ឋនោះ គឺជាការបោ.កបញ្ឆោតថា ទុកជាសម្បតិ្តរួមរបស់រដ្ឋ គឺប្រើល្បិ.ចកុហកតាមការចង់បានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឱ្យទៅលោក ហួន នុន អតីតអធិការស្រុកស្រែអំបិលនោះទៅវិញ។

លោក ឆោម សុភា អាយុ៤៤ឆ្នាំ បានបំភ្លឺថា មានដីមួយកន្លែង នៅចំណុចរណ្ដៅជ័រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានព្រំប្រទល់ខាងជើងជាប់ដីដៃព្រែករណ្តៅជ័រ ខាងត្បូងជាប់ផ្លូវបេតុង ខាងលិចជាប់ដីលោក គង់ សារ៉ាវុឌ្ឍ និងខាងកើតជាប់ដីបំរុងរបស់រដ្ឋបាលឃុំស្រែអំបិល ដែលសាងសង់ស្នាក់ការប៉ុនបន្ទប់អនាម័យ។
ក្រោយពីបានដីហើយ លោក ហួន នុន ក៏បានកៀរគររកសប្បុរសជនជួយចាក់បំពេញអាចម៍ដីបានរួចរាល់ បែរជាចុះមកវាស់វែងដីជាពីរចំណែក ដោយទុកខ្លួនឯងមួយចំណែកធំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងសាងសង់ភូមិគ្រឹះ ធ្វើរបងថ្មរួចជាស្រេហើយដែរ។ រីឯមួយចំណែកតូច ទុកធ្វើជាប៉ុស្តិ៍រដ្ឋបាល បច្ចុប្បន្នសាងសង់ស្នាក់ការបណ្ដោះអាសន្ននៅឡើយ ធំជាងបាតដៃបន្តិច… ហេ! ហេ!

ទាំងដែលអ្នកបរិច្ចាគដីមិនពេញចិត្ត មិនឯកភាពនៅទង្វើរបស់លោក ហួន នុន បច្ចុប្បន្នជាស្នងការរងខេត្តកោះកុងនោះឡើយ គឺឯកភាពទុកតែជាសម្បត្តិរដ្ឋតែប៉ុណ្ណោះ មិនប្រគល់ឲ្យបុគ្គលណាម្នាក់ឡើយ។
លោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាល ក៏ធ្លាប់បានបំភ្លឺថា ក្នុងកំឡុងឆ្នាំ២០២០ លោកបានចូលរួមក្នុងក្រុមការងារចុះត្រួតពិនិត្យ និងសម្របសម្រួលដីនៅចំណុចរណ្តៅជ័រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងនោះផងដែរ។ ដែលមានសមាសភាពចូលរួមលោកវីរៈសេនីយ៍ឯក ហួន នុន អធិការស្រុកស្រែអំបិល, លោកមេឃុំស្រែអំបិល, ក្រុមប្រឹក្សាឃុំស្រែអំបិល, លោកស្រី តឿង សួរ មេភូមិត្រពាំង និងប្រជាពលរដ្ឋមួយចំនួន ដើម្បីធ្វើការវាស់វែងដីទុកសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាល ដែលមានទំហំទទឹងប្រហែលជាង២០ម៉ែត្រ និងបណ្ដោយប្រហែល៣០ម៉ែត្រ។

លោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាល ក៏ធ្លាប់បានបំភ្លឺទៀតថា ចំណែកឯការចាក់ដីបំពេញលើកទី១ ចំនួន១៦០ឡាន គិតជាប្រាក់ស្មើនឹងចំនួន៨លានរៀល គឺជាថវិកាផ្ទាល់ខ្លួនរបស់លោក និងម្ចាស់ឡានជួយ ចំនួន៧៥ឡានផងដែរ។ ចាក់ដីនៅលើកទី២ លោកអធិការនិងរូបលោក បានកៀរគរសប្បុរសជនជួយចាក់ដីបំពេញបន្ថែម ដើម្បីទុកសាងសង់អគារស្នាក់ការប៉ុស្តិ៍រដ្ឋបាល ដែលមានទំហំទទឹងតែ៦ម៉ែត្រ និងបណ្ដោយ៩ម៉ែត្រតែប៉ុណ្ណោះ។
លោក ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាល បន្តថា គឺបានចំណាយអស់ថវិកាផ្ទាល់ខ្លួនចំនួន៣ពាន់ដុល្លារ និងសប្បុរសជនបានជួយជាសម្ភារៈមួយចំនួនទៀត រីឯដីមួយចំណែកធំទៀត ក៏ត្រូវបានលោកអតីតអធិការធ្វើរបងព័ទ្ធជុំវិញអស់ហើយ។
លោកអតីតអធិការស្រុកស្រែអំបិល ក្រៅពីរំលោ.ភយកដី នៅមានស្នើសុំសម្ភារៈប្រើប្រាស់ដូចជាយានជំនិះពីសប្បុរសជន ហើយក៏បានយកឈ្មោះអង្គភាពទៅសុំគេដែរ។ តែពេលបានមកហើយនោះ បែរជាយកទៅបម្រើផលប្រយោជន៍នៅក្នុងក្រុមគ្រួសារប្រពន្ធកូនផ្ទាល់ទៅវិញ។

ចំណែកសម្ភារៈដែលលោកយកនោះរួមមានដូចជា ៖ ម៉ាស៊ីនត្រជាក់ ដែលសប្បុរសជនឧបត្ថម្ភចំនួន២គ្រឿង បំពាក់នោក្នុងបន្ទប់ប្រជុំ និងរថយន្តមួយគ្រឿង បានមកពីលោកឧកញ៉ាចិត្តធម៌ម្នាក់ ឧបត្ថម្ភដល់អង្គភាពអធិការនគរបាលស្រុកស្រែអំបិល ដើម្បីបម្រើផលប្រយោជន៍រួមក្នុងអង្គភាព ដោយបានតុបតែងបិទឡូហ្គោចាប់ស៊ីរ៉ែនរួចហើយអស់ដែរ។ ប៉ុន្តែលោក ហួន នុន អតីតអធិការបច្ចុប្បន្ន ជាស្នងការរងខេត្តកោះកុង យកទៅបកស្កុត បកឡូហ្គោ ដោះស៊ីរ៉ែនចេញ រួចយកឲ្យទៅកូនប្រុសបង្កើតជិះប្រើប្រាស់ផ្ទាល់ខ្លួនជាឯកជនទៅវិញយ៉ាងត្រជាក់មេជើង។ ទាំងនេះ គឺលោក ហួន នុន យកឈ្មោះអង្គភាពរួមទៅស្នើសុំ។ នេះបើយោងតាមប្រភពបានបង្ហើបឱ្យដឹង។
ទាក់ទិនករណីខាងលើ មិនអាចសុំការបំភ្លឺពីលោកតតីតអធិការស្រុកស្រែអំបិលនោះបានទេ។ ហើយចំពោះមជ្ឈដ្ឋានមហាជន ក៏កំពុងតែរង់ចាំមើលបន្តថា្នក់លើ តើមានចំណាត់ការបែបណា? បើរកឃើញអំពីការលេបត្របាក់សម្បត្តិរដ្ឋពិតប្រាកដ ដូចជាការចោទប្រកាន់នោះមែន? ស្របពេលដែលក្រសួង កំពុងតែមានចំណាត់យ៉ាងក្តៅគគុកទៅលើមន្ត្រីក្រសួងមហាផ្ទៃជាច្រើនរូបដែលបានប្រព្រឹត្តិខុស។
គួររំលឹកថា ៖ ក្រឡេកមើលទង្វើរបស់លោកអតីតអធិការស្រុកស្រែអំបិលលេបយកដីរដ្ឋ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕

ចែករំលែកព័តមាននេះ