រឿងគ្រឿងស្រវឹងពលរដ្ឋយើងទទួលទានមិនចាញ់គេទេ ប៉ុន្តែចំពោះពពួកភេសជ្ជៈផ្អែម និង លើក ឫក៏ជំនួយកម្លាំងក៏មិនអន់ដែរ ។ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយខំប្រឹងដាក់កម្រិតខ្លួនឯង ដើម្បីកាត់ផ្តាច់ បើមិនដូច្នេះទេ…
រឿងគ្រឿងស្រវឹងពលរដ្ឋយើងទទួលទានមិនចាញ់គេទេ ប៉ុន្តែចំពោះពពួកភេសជ្ជៈផ្អែម និង លើក ឫក៏ជំនួយកម្លាំងក៏មិនអន់ដែរ ។ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយខំប្រឹងដាក់កម្រិតខ្លួនឯង ដើម្បីកាត់ផ្តាច់ បើមិនដូច្នេះទេ មហន្តរាយសុខភាពនឹងកើតមានចំពោះខ្លួនអ្នក ។

រឿងសំខាន់ដែលត្រូវប្រយ័ត្ន ផឹកភេសជ្ជៈមានជាតិស្ករច្រើនអាចនាំអោយទឹកនោមផ្អែម និង ស្លា.ប់ផងដែរ ។ សូមកុំលេងសើចអោយសោះចំពោះពពួកភេសជ្ជៈទាំងអស់នេះ ពីព្រោះវាក៏មានសមត្ថភាព បំផ្លាញមុខងារសរីរាង្គនៅខាងក្នុងរាងកាយយើងដូចគ្នា ជាពិសេស គឺសរីរាង្គសំខាន់ៗ ដែលទ្រទ្រង់ជីវិតយើងតែម្តង ។
តាមស្តង់ដាកំណត់សម្រាប់មនុស្សដែលមានមាឌធំដូចជា ពពួកជនជាតិអឺរ៉ុបអីចំពោះបុរសម្នាក់ ប្រសិនបើចង់ឲ្យសុខភាពល្អ រាងកាយអាចត្រូវការសារធាតុដែលមានជាតិស្ក បញ្ចូល ទៅក្នុងខ្លួនមិនលើសពី ៩ស្លាបព្រាកាហ្វេទេ ដែលបរិមាណនេះស្មើនឹងប្រមាណជា ៣៦ក្រាម ឫ១៥០កាឡូរីប៉ុណ្ណោះ ។ ចំពោះនារីវិញ គឺមានតម្រូវការជាតិស្ករបញ្ចូលទៅក្នុងខ្លួន គឺឲ្យបានតិចជា៦ស្លាបព្រាកាហ្វេ ឫក៏ប្រមាណជា ២០ក្រាម ឫក៏ត្រឹមតែ១០០ កាឡូរីតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ។

បរិមាណនៃតម្រូវការស្ករទាំងនេះ គឺជាស្តង់ដាសម្រាប់ពលរដ្ឋអឺរ៉ុប ប៉ុន្តែបើនិយាយអោយ មែនទែនទៅ គឺមនុស្សម្នាក់ៗមានតម្រូវការច្រើនជាងនេះបន្តិច ឫត្រូវការតិចជាង នេះបន្តិច ទៅតាមទម្ងន់ និងតាមកម្ពស់របស់មនុស្សម្នាក់ៗ ដើម្បីអោយស្ករ ត្រូវសរីរាង្គបំលែង ទៅជាថាមពល សម្រាប់លើកកម្ពស់កម្លាំង ឆ្លើយតបនឹងចលនារបស់រាងកាយ ។ នៅក្នុងករណីដែលយើងទាំងអស់គ្នាបញ្ចូលសារធាតុផ្អែមទាំងនេះទៅក្នុងខ្លួន ហើយរាងកាយប្រើមិនអស់សរីរាង្គយើងនឹងរក្សាវាទុកនៅក្នុងរាងកាយ ហើយវានឹងបង្កទៅជាខ្លាញ់ អាក្រក់ ឫ នៅក្នុងឈាម ។ ដូច្នេះហើយទើបវាបណ្តាលអោយមានបញ្ហាបេះដូងខ្លាំងនៅក្នុងសរសៃ ឈាម ហើយអាចមានបញ្ហាដល់បេះដូង និងតម្រង់នោមជាដើម ។
អាហារដែលមានសារធាតុផ្អែមទាំងនេះ ត្រូវបានគេដឹងថា គឺវាបញ្ចូលទៅក្នុងខ្លួនយើងដោយ ពពួកអាហារដែលមានជាតិផ្អែមនានា ទាំងម្ហូបទាំងអាហារ ។ ពពួកអាហារដែល មាន សុវត្ថិភាព ដើម្បីបំពេញតម្រូវការជាតិស្ករមកបំពេញតម្រូវការនៅក្នុងរាងកាយយើង គឺ ពពួកផ្លែឈើ ប៉ុន្តែមិនដូច្នេះទេ ពលរដ្ឋយើងភាគច្រើនយល់ច្រឡំ ហើយច្រើនតែបញ្ចូលសារធាតុ ផ្អែមទាំងនេះទៅក្នុងខ្លួនតាមរយៈភេសជ្ជកំប៉ុង កាហ្វេ ទឹកផ្លែឈើ ដែលពពួកភេសជ្ជៈទាំងនេះគឺសំបូរសាធាតុស្ករខ្លាំងបំផុត ។

ពាក់ព័ន្ធនឹងបញ្ហាសារធាតុស្កនៅក្នុងភេសជ្ជៈនេះ ខាងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំ ពេញក៏ធ្លាប់បានបញ្ចេញនូវព័ត៌មានអប់រំខ្លះៗដែរអំពីគ្រោះថ្នាក់ក៏ដូចជា កម្រិតសារធាតុស្ករ នៅក្នុងពពួកភេសជ្ជៈមួយចំនួននៅក្នុងបរិមាណ៥០០ មីលីលីត្រ ដែលរួមមានទឹកជំនួយកម្លាំង គឺជាទូទៅមានសារធាតុស្ករនៅក្នុងនោះ ២១ក្រាម ទឹកក្រឡុកផ្អែមវិញ គឺមាន ៤០ក្រាម ទឹកក្រូចច្របាច់៤២ ក្រាម ភេសជ្ជៈប៉ូវកម្លាំង គឺមាន៥០ក្រាម សូដា ៥២ ក្រាម និង កាហ្វេផ្អែម គឺ៥៣ក្រាម ។
តាមឯកសារសុខភាពសារធារណៈដែលយើងបានស្រាវជ្រាវបានឲ្យដឹងថា ពពួកភេសជ្ជៈ ផ្អែមទាំងនេះដំបូងឡើយ គឺបង្កឲ្យយើងមានបញ្ហាលើសគីឡូ ជំងឺទឹកនោមផ្អែម បន្ទាប់មកគឺចាប់ផ្តើមធ្វើឲ្យយើង មានខ្លាញ់នៅក្នុងសរសៃឈាម ដែលអាចនឹងមាន បញ្ហាសំពាធឈាម ។ ក្រោយមក ទៀតវាអាចបន្តឲ្យមានផលវិបាកដល់បេះដូង ហើយបង្កជាជំងឺសំពាធឈាម ឫលើសឈាម ។
តាមឯកសារដែលគេបានអង្កេតលើមនុស្សពេញវ័យចំនួន ២៥.០០០ នាក់ បានបង្ហាញថា រោគសញ្ញាលើសជាតិស្ករដំបូងក៏អាចមានអាការៈចេញមុខប្លែកៗផងដែរ ដូច្នេះសូមប្រុងប្រយ័ត្ន ។ បន្ទាប់មកទៀត គឺជំងឺទឹកនោមផ្អែម មហារីក បាក់ទឹកចិត្ត ស្បែកឆាប់ចាស់ ដោយសារតែកោសិកាស្បែកក៏ដូចជាជាលិកាចុះខ្សោយ ហើយវាក៏ប៉ះពាល់ដល់ធ្មេញ ជំងឺសន្លាក់ និងបញ្ហាថ្លើមផងដែរ ។ ជាងនេះទៀត វាអាចធ្វើអោយមនុស្សស្លាប់.បាន។

សូមលើកកម្ពស់ការប្រុងប្រយ័ត្នដោយខ្លួនឯង ហើយប្រសិនបើអាចគួរតែកាត់បន្ថយបណ្តើរៗ បើមិនដូច្នេះទេ យើងនឹងបំផ្លាញសុខភាពខ្លួនយើងដោយសារតែយើងខ្លួនឯងនេះឯង ។ គេមិនហាមឃាត់ទេ ប៉ុន្តែយើងក៏ត្រូវដាក់កម្រិតខ្លួនឯងនៅក្នុងការទទួលទាន ។ អ្វីដែលគេលើកឡើង គឺគ្រាន់តែជាការពញាក់ស្មារតីនិងឲ្យយើង ដឹងអំពីកម្រិតបរិមាណ សារធាតុស្ក ដែលមានតុល្យភាពសម្រាប់រក្សាលំនឹងសុខភាពរបស់ខ្លួនយើងម្នាក់ៗប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ