ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារមិនទៀង​! បុរសចំណាស់ម្នាក់ ខំធាក់កង់លក់ការ៉េម សង្ស័យងងឹតមុខ រេចង្កូត ធ្លាក់ចូលប្រឡាយ គ្មានទឹក ស្លា.ប់

4 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ បុរសចំណាស់ម្នាក់ ខណៈកំពុងជិះកង់ត្រឡប់មកពីដើរលក់ការ៉េមវិញ​សុខៗ សង្ស័យតែមានអាការៈមិនស្រួលខ្លួន ហើយងងឹតមុខ ក៏ស្រាប់តែរេចង្កូតធ្លាក់ចូល​ទៅក្នុង​ប្រឡាយគ្មានទឹក។ ពេលនោះ អ្នកនៅជិតកន្លែងកើតហេតុ មិនអាចជួយទាន់ឡើយ ដោយសង្ស័យថា…

​ភ្នំពេញ​៖ បុរសចំណាស់ម្នាក់ ខណៈកំពុងជិះកង់ត្រឡប់មកពីដើរលក់ការ៉េមវិញ​សុខៗ សង្ស័យតែមានអាការៈមិនស្រួលខ្លួន ហើយងងឹតមុខ ក៏ស្រាប់តែរេចង្កូតធ្លាក់ចូល​ទៅក្នុង​ប្រឡាយគ្មានទឹក។

ពេលនោះ អ្នកនៅជិតកន្លែងកើតហេតុ មិនអាចជួយទាន់ឡើយ ដោយសង្ស័យថា គាត់មានអាការៈ​មិនស្រួលខ្លួន ហើយបានស្លា.ប់បាត់បង់ជីវិតភ្លាមៗតែម្ដង។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងខ្នងប្រឡាយ ស្ថិតនភក្នុងភូមិព្រៃ​សាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ​នោះ​ឡើយ គឺស្គាល់តែមុខប៉ុណ្ណោះ ហើយបើតាមការប៉ាន់ស្មានគាត់មានវ័យប្រមាណជាង ៦០ឆ្នាំទៅហើយ​។កន្លងមក អ្នកភូមិតែងតែបានឃើញគាត់ជិះកង់ដឹកធុងការ៉េមដើរ​លក់ពីភូមិមួយ ទៅភូមិមួយ និងពីតំបន់មួយទៅតំបន់មួយទៀត រាល់ថ្ងៃ ដូច្នេះហើយទើបស្គល់តែមុខ​មិនស្គាល់ឈ្មោះ។ ម្យ៉ាងទៀតភាគច្រើន គាត់បានចេញលក់នៅវេលាព្រឹក ហើយរហូតដល់វេលា​ល្ងាច ទើបឃើញជិះកង់ត្រឡប់មកវិញហើយ ប៉ុន្តែអត់មាននរណា បានដឹងថា គាត់ស្នាក់នៅកន្លែងណានោះឡើយ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែក នៅវេលាល្ងាចថ្ងៃកើតហេតុខាងលើ គេបានឃើញគាត់ជិះកង់ត្រឡប់​មក​ពីដើរលក់នៅទីឆ្ងាយវិញ ហើយខណៈនោះទំនងជានៅសល់​ការ៉េមលក់មិនទាន់អស់​។ ទើបគាត់ធាក់កង់បណ្ដើរ អង្រួនកណ្ដឹងលក់ការ៉េម បណ្ដើរតាម​ផ្លូវខ្នងប្រឡាយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យគាត់មានអាការៈ​មិនស្រួល​ខ្លួនអាចងងឹតមុខ ក៏ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទាំងកង់ទាំងមនុស្ស ហើយបានស្លាប់ភ្លាមៗតែម្ដង។

ប្រភពខាងលើ បានបញ្ជាក់បន្ថៃមទៀតថា ពេលនោះអ្នកនៅជិតកន្លែងកើតហេតុបានរត់​ទៅជួយដែរ ប៉ុន្តែមិនអាចជួយទាន់ឡើយ ព្រោះគាត់បានស្លាប់លឿនបំផុតតែមួយភ្លែត​ប៉ុណ្ណោះ ក៏ស្លាប់បាត់ទៅហើយ។ក្រោយពេលកើតហេតុអ្នកភូមិបានរាយការណ៍ប្រាប់អាជ្ញាធរ និង​នគរបាល​ប៉ុស្តិ៍កាកាបទី២ ព្រមទាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅពនិត្យមើល​។

បន្ទាប់មក នគរបាលខាងលើបានរាយការណ៍​បន្ត ទៅកាន់នគរបាលការិយាល័យ​បច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឲ្យចុះទៅធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីឲ្យទៅទទួលយកសាកសពធ្វើបុណ្យតាមប្រពៃណី៕ យន់ សុីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ