ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ ត្រូវ​បាន​រដ្ឋ​មួយទៀត​ហាម​មិន​ឱ្យឈរឈ្មោះបោះឆ្នោត​

3 ខែ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋ​មេន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​ធ្នូ​ថា អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​នឹង​

សហរដ្ឋអាមេរិក ៖ រដ្ឋ​មេន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​ធ្នូ​ថា អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​នឹង​មិន​មានឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​សាធារណរដ្ឋ​ឡើយ​។ ការ​បោះ​ឆ្នោត​សម្រាំង​នោះ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៥​មីនា​ខាង​មុខ​នេះ​។

លោកស្រី​SHENNA BELLOWS​មនុស្ស​ជិតដិត​នឹង​លោក​ចូ​បៃ​ដិ​ន លេខាធិការ​រដ្ឋ​មេន​ទទួល​បន្ទុក​ខាង​រៀបចំ​ការ​បោះ​ឆ្នោត ជា​អ្នក​ប្រជាធិបតេយ្យ​ប្រកាស​ទាំង​ភ្ញាក់ផ្អើល​ថា លោក​ត្រាំ​មិន​សម​កាន់​តំណែង​ប្រធានាធិបតី​ឡើយ​។ លោកស្រី​លើក​ហេតុផល​ពី​ការ​សម្រេច​នោះ​ថា​ដោយ​យោង​តាម​កថាខណ្ឌ​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​វិសោធនកម្ម​លើក​ទី​១៤​។ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ​ដែល​អនុម័ត​កាលពី​ឆ្នាំំ​១៨៦៨​ចែង ហាមឃាត់​រាល់​មនុស្ស​ដែល​ធ្វើ​សកម្មភាព​បះបោរ មិន​ឲ្យ​កាន់​តំណែង​ជា​អ្នក​ទទួលខុសត្រូវ​របស់​រដ្ឋ​។

លោក​ត្រាំ​ពិត​ណាស់​នឹង​ធ្វើការ​តវ៉ា​ទៅ​សាលា​ឧ​ទ្ធ​ណ៍​ចំពោះ​ការ​សម្រេច​នេះ​។ មុន​នេះ​តុលាការ​កំពូល​រដ្ឋ​កូ​ឡូ​រ៉ា​ដូ បាន​ហាមឃាត់​រួច​ហើយ​លោក​ត្រាំ​មិន​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​រួច​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ