កវីនិពន្ធរុស្ស៊ី២រូប ត្រូវកាត់ទោសជាប់ពន្ធនាគារច្រើនឆ្នាំ ពីបទតែងកំណាព្យប្រឆាំងសង្គ្រាម
ប្រទេសរុស្សុី ៖ កាលពីថ្ងៃទី២៨ធ្នូតុលាការក្រុងមូស្គូមួយ បានកាត់ទោសកវីនិពន្ធ២នាក់ដាក់
ប្រទេសរុស្សុី ៖ កាលពីថ្ងៃទី២៨ធ្នូតុលាការក្រុងមូស្គូមួយ បានកាត់ទោសកវីនិពន្ធ២នាក់ដាក់
ប្រទេសរុស្សុី ៖ កាលពីថ្ងៃទី២៨ធ្នូតុលាការក្រុងមូស្គូមួយ បានកាត់ទោសកវីនិពន្ធ២នាក់ដាក់ពន្ធនាគារច្រើនឆ្នាំ ពីបទប្រើកំណាព្យនានាប្រឆាំងការវាយលុកលើអ៊ុយក្រែន ក្នុងឱកាសនៃបាតុកម្មមួយកាលពីឆ្នាំទៅមិញ។
ការគាបសង្កត់លើសំឡេងពួកប្រឆាំងនៅរុស្ស៊ីមិនបន្ថយដៃឡើយមកដល់ចុងឆ្នាំនេះ។ តាមអង្គការក្រៅរដ្ឋាភិបាលរុស្សុីOVD-Infoថា ជនរុស្ស៊ីជិត២០.០០០នាក់ ត្រូវចាប់ខ្លួនតាំងពីចាប់ផ្ដើមជម្លោះនៅអ៊ុយក្រែនមក ពីបទតវ៉ាប្រឆាំងនយោបាយរបស់វិមានក្រឹមឡាំង។ ចំណែកអង្គការក្រៅរដ្ឋាភិបាលMEMORIALកត់ត្រាពីអ្នកទោសនយោបាយ៦៣៣នាក់ដែលកំពុងជាប់ឃុំឃាំង។
ចំណែកកវីនិពន្ធ២នាក់ជាអ្នករងគ្រោះត្រូវជាប់គុកចុងក្រោយគេមកទល់ពេលនេះ។ ពួកគេជាអ្នកចូលរួមតែងកំណាព្យ ប្រឆាំងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលត្រូវតុលាការក្រុងមូស្គូមួយកាត់ទោសដាក់ពន្ធនាគារម្នាក៥ឆ្នាំកន្លះនិងម្នាក់ទៀត៧ឆ្នាំ។ បុរសទាំង២នាក់នោះត្រូវកាត់ទោសពីបទញុះញុង ឲ្យចងកំហឹងចំពោះបណ្ដាសមាជិកក្រុមប្រដាប់អាវុធនៅដុនបាស់និងពីបទអំពាវនាវដល់សាធារណជនឲ្យប្រព្រឹត្តសកម្មភាពនានាប្រឆាំងសន្តិសុខរដ្ឋ។ ពួកគេក៏ជាអ្នកចូលរួមក្នុងការសូត្រកំណាព្យនៅក្រុងមូស្គូជិតរូបចម្លាក់កវីនិពន្ធម៉ៃអីុយ៉ាកូវស្គី កន្លែងតែងមានការប្រមូលផុំ្ដុរបស់
ពួកប្រឆាំងនឹងរដ្ឋអំណាចវិមានក្រឹមឡាំងតាំងពីសម័យកាលសូវៀតមក។
កវីវ័យក្មេងទាំង២នាក់នោះម្នាក់ឈ្មោះអាទីយូមកាម៉ាឌីនអាយុ៣៣ឆ្នាំ ដែលទទួលការកាត់ទោសដាក់ពន្ធនាគារ៧ឆ្នាំនិងម្នាក់ទៀតឈ្មោះយេហ្គ័រស្តូវបា អាយុ២៣ឆ្នាំ ដែលត្រូវកាត់ទោសដាក់គុក៥ឆ្នាំកន្លះ៕
ចែករំលែកព័តមាននេះ