នាវាពាណិជ្ជកម្ម១គ្រឿងត្រូវគ្រាប់មីនក្នុងសមុទ្រខ្មៅ
សង្គ្រាមអ៊ុយក្រែន ៖ នាវាពាណិជ្ជកម្មមួយគ្រឿងដោតទង់ជាតិប៉ាណាម៉ា ដែលបើកសំដៅកំពង់ផែ
សង្គ្រាមអ៊ុយក្រែន ៖ នាវាពាណិជ្ជកម្មមួយគ្រឿងដោតទង់ជាតិប៉ាណាម៉ា ដែលបើកសំដៅកំពង់ផែ
សង្គ្រាមអ៊ុយក្រែន ៖ នាវាពាណិជ្ជកម្មមួយគ្រឿងដោតទង់ជាតិប៉ាណាម៉ា ដែលបើកសំដៅកំពង់ផែអ៊ុយក្រែនមួយ ដើម្បីដឹកគ្រាប់ធញ្ញជាតិ បានត្រូវគ្រាប់មីនមួយគ្រាប់ផ្ទុះក្នុងសមុទ្រខ្មៅ។ នេះជាការគូសបញ្ជាក់កាលពីថ្ងៃទី២៨ ធ្នូ របស់កងឆ្មាំព្រំដែន។
កងឆ្មាំព្រំដែនអ៊ុយក្រែនក្នុងសេចក្ដីប្រកាសមួយអះអាងថា នាវាស៊ីវិលនោះដោតទង់ជាតិប៉ាណាមបានប៉ះគ្រាប់មីនរបស់សត្រូវក្នុងសមុទ្រខ្មៅ ពេលកំពុងបើកសំដៅមកកាន់កំពង់ផែ មួយនៅDANUBEដើម្បីចូលទៅដឹកគ្រាប់ធញ្ញជាតិ។ នាវានោះបាត់បង់ការត្រួតត្រានិងមានភ្លើងឆាបឆេះក្រោយត្រូវគ្រាប់មីន។ បណ្ដានាវាសណ្ដោងត្រូវបានបញ្ជូនទៅកាន់នាវានោះ ជួយសណ្ដោងមកកាន់កំពង់ផែ។ នាវិក២នាក់រងរបួសក្នុងការផ្ទុះគ្រាប់មីនក្នុងទឹកនេះ៕
ចែករំលែកព័តមាននេះ