សោកនា.ដកម្ម! ផ្ទុះឆេះរថយន្តស៊ីទែនមួយគ្រឿង ឆ.ក់យកជីវិតមនុស្សយ៉ាងតិច៤០នាក់
ប្រទេសលីបេរីយ៉ា ៖ ប្រធានាធិបតីលីបេរីយ៉ាអះអាងនាថ្ងៃទី២៧ ធ្នូ នេះថា មនុស្សយ៉ាងតិច៤០នាក់
ប្រទេសលីបេរីយ៉ា ៖ ប្រធានាធិបតីលីបេរីយ៉ាអះអាងនាថ្ងៃទី២៧ ធ្នូ នេះថា មនុស្សយ៉ាងតិច៤០នាក់
ប្រទេសលីបេរីយ៉ា ៖ ប្រធានាធិបតីលីបេរីយ៉ាអះអាងនាថ្ងៃទី២៧ ធ្នូ នេះថា មនុស្សយ៉ាងតិច៤០នាក់បានត្រូវបាត់បង់ជីវិត ក្នុងការផ្ទុះរថយន្តស៊ីទែនមួយគ្រឿង កាលពីថ្ងៃទី២៦ ធ្នូ ក្នុងមូលដ្ឋានមួយនាភាគកណ្ដាលប្រទេស។ រថយន្តនោះបានក្រឡាប់លើថ្នល់ហើយពេលប្រជាជន លើកគ្នាទៅត្រងយកប្រេងស៊ីទែនប្រេងនោះក៏ផ្ទុះឆេះសម្លា.ប់មនុស្សដ៏ច្រើន។
ឆាកបែបនេះគេធ្លាប់ឃើញក្នុងប្រទេសជាច្រើន។ នាថ្ងៃទី២៦ធ្នូរថយន្តសីុទែននោះដែលប៉ះគ្នាជាមួយរថយន្តមួយទៀត បានក្រឡាប់លើថ្នល់ហើយហៀរប្រេងចេញ។ គ្រោះថ្នាក់នេះកើតមាននៅមូលដ្ឋានតូតូតាតំបន់បុង។ រថយន្តសីុទែនបានក្រឡាប់លើថ្នល់ ហើយប្រជាជនរសនៅជិតខាងនោះ បានលើកគ្នាមកត្រងយកប្រេង។
សាក្សីទាំងឡាយរៀបរាប់ពីមនុស្សម្នានាំគ្នាតោងឡើងលើរថយន្តនោះ ហើយខ្លះទៀតជាមួយនឹងធុងប៉ុនប៉ងត្រងយកប្រេង។ ចំណេកមនុស្សមួយចំនួនយកដែកបុងសីុទែនឲ្យធ្មុះ ដើម្បីបង្ហូរយកប្រេង។ ប៉ុន្តែទីបំផុតរថយន្តនោះក៏ផ្ទុះឆេះបណ្ដាលឲ្យមនុស្សច្រើននាក់ត្រូវភ្លើងឆេះស្លាប់ទាំងរស់។ សាកស.ពមនុស្សច្រើននាក់ត្រូវភ្លើងឆេះខ្លោចមើលមិនស្គាល់។ អ្នករបួសច្រើនសិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនានាក្នុងតំបន់ ដោយមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ នាំឲ្យគេគិតថាចំនួនអ្នកស្លា.ប់នឹងកើនឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ