ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ជុង​អ៊ុ​ន​ អំពាវនាវ​ឱ្យ​​​ជំរុញ​​ការ​រៀបចំ​សង្គ្រា.ម

4 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​រាយការណ៍​នា​ថ្ងៃ​ទី​២៨ ​ធ្នូ​ថា មេដឹកនាំ​

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​រាយការណ៍​នា​ថ្ងៃ​ទី​២៨ ​ធ្នូ​ថា មេដឹកនាំ​ប្រទេស​លោក​គី​ម​ជុង​អ៊ុ​ន អំពាវនាវ​ឲ្យ​ជ​ម្រុ​​ញ​ការ​រៀបចំ​សង្គ្រាម របស់​ប្រទេស​លោក ក្នុង​នោះ​មានកម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​ផង មក​ពី​សភាពការណ៍​នយោបាយ​និង​យោធា​ធ្ងន់ធ្ងរ ​ដែល​លោក​ថា បង្ក​ឡើង​ដោយ​ឧបាយកល​ប្រឈម​មុខ​ដាក់​គ្នា​របស់​សហរដ្ឋអាមេរិក​និង​បណ្ដា​សម្ព័ន្ធមិត្ត​។

ក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូ​រ៉េ ជា​កិច្ចប្រជុំ​ធំ​ប្រចាំឆ្នាំ​របស់​បក្ស លោក​គី​ម​ ជុង​អ៊ុ​ន ​បាន​បញ្ជា​ដល់​កងទ័ព​លោក​ឲ្យ​បង្កើន​ការ​ផលិត​គ្រាប់រំសេវ ជម្រុញ​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ និង​ផ្នែក​ការពារ​ស៊ី​​វិល ដើម្បី​ជម្រុញ​ការ​រៀបចំ​សង្គ្រាម​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA របស់​ប្រទេស​នេះ​ថា មេដឹកនាំ​អ​ពា​វនា​វ​បែប​នេះ​មក​ពី​សភាពការណ៍​នយោបាយ​និង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​បាន​ឡើង​ដល់​ចំណុច​ធ្ងន់ធ្ងរ​បំផុត ដោយ​លោក​លើក​ពី​ឧបាយកល​ប្រឈម​មុខ​គ្នា​របស់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត ដែល​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

អា​មេ​រិ​ក កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​យោធា ដោយ​ដំណើរការ​ប្រព័ន្ធ​ចែកចាយ​ព័ត៌មាន​គ្នា ពី​ការ​បាញ់​មី​ស៊ី​​ល​របស់​កូរ៉េ​ខាងជើង​និង​បង្កើន​សមយុទ្ធ​យោធា​រួម​ក្នុង​តំបន់​។ កងទ័ព​អា​មេ​រិ​កបាន​បញ្ជូន​មក​កាន់​កូរ៉េ​ខាងត្បូង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នាវាមុជទឹក​នុយក្លេអ៊ែរ​USS MISSOURI នាវា​ផ្ទុក​យន្តហោះ​USS RONALD REAGAN និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​B-52 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ