ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​ត​ភ្ជាប់​ហើយ​ ផ្លូវដែក​ជាមួយ​ប្រទេស​វៀតណាម

4 ខែ មុន

ប្រទេស​ចិន​-​វៀតណាម ៖ តាម​ទីភ្នាក់ងារ​ព័​ត៌​នា​ចិន​សី​ុ​ន​ហួ​ថា ទីក្រុង​ដុ​ង​ស៊ី​​ញ​ជាទី​ក្រុង​មួយ​ស្ថិត​នៅ​

ប្រទេស​ចិន​-​វៀតណាម ៖ តាម​ទីភ្នាក់ងារ​ព័​ត៌​នា​ចិន​សី​ុ​ន​ហួ​ថា ទីក្រុង​ដុ​ង​ស៊ី​​ញ​ជាទី​ក្រុង​មួយ​ស្ថិត​នៅ​ព្រំដែន រវាង​ចិន​និង​វៀតណាម​ក្នុង​តំបន់​ស្វយ័ត​ZHUANG ខេត្ត​ក្វា​ង​ស៊ី​​ភាគ​ខាងត្បូង​ចិន បាន​ត​ភ្ជាប់​បណ្ដាញ​ផ្លូវដែក​ជាតិចិន​កាលពី​ថ្ងៃ​ទី​២៧​ធ្នូ ជាមួយ​ការ​បើក​ខ្សែ​ផ្លូវដែក​ថ្មី​។

ផ្លូវដែក​ថ្មី​នេះ​ ដែល​ភ្ជាប់​ក្រុង​ដុ​ង​ស៊ី​​ញ​ទៅ​ក្រុង​FANGCHENNGANG​មាន​ប្រវែង​៤៧​គីឡូម៉ែត្រ ដោយ​រថភ្លើង​អាច​បើកបរ​ក្នុង​ល្បឿន​ដល់​២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ តាម​ក្រុមហ៊ុន​ផ្លូវដែក​ចិន​ថា នោះ​ជា​ខ្សែ​រថភ្លើង​អាច​ប្រើ​បាន​២​យ៉ាង​គឹ​ដឹក​អ្នកដំណើរ​និង​ដឹក​ទំនិញ​។ ផ្លូវដែក​ថ្មី​នេះ​ដែល​ការងារ​កសាង ចាប់ផ្ដើម​ពី​ខែមីនា​ឆ្នាំ​២០១៩​មក នឹង​ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​រវាង​ក្រុង​ទាំង​២​បាន​១៩​នាទី​។ ការងារ​កសាង​ត្រូវ​ឆ្លងកាត់​បណ្ដា​តំបន់​មាន​ភ្លៀង​ធ្លាក់​ច្រើន នាំ​ឲ្យ​ពិបាក​ដល់​ការ​សាងសង់​តាម​ផែនការ​បច្ចេកទេស​។ ផ្លូវដែក​ថ្មី​នេះ​មាន​ស្ពាន​វែង​មួយ​ប្រវែង​៧,៥​គីឡូ​មែ​៉​ត្រ​កាត់​ពីលើ​ដៃសមុទ្រ ជា​ស្ពាន​ប្រភេទ​នេះ​លើក​ដំបូង​នៅ​ក្វា​ង​ស៊ី​។

ជា​ផ្លូវដែក​លើក​ដំបូង​នៅ​ដុ​ង​ស៊ី​ញ​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ផ្លូវដែក​នេះ​នឹង​ជួយ​ជម្រុញ​ទេសចរណ៍ សកម្មភាព​ពាណិជ្ជកម្ម ការ​ផ្លាស់​ប្ដូរ​បុ​គ្គ​លិ​ក​និង​សេដ្ឋកិច្ច​រវាង​ចិន​និង​បណ្ដា​ប្រទេស​នៅ​អា​ស៊ី​​អាគ្នេយ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ