ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​ប្រចាំឆ្នាំ​ចុង​ក្រោយ​ដល់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាមអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២៧ ធ្នូ ពីការ​​​​បញ្ចេញប្រាក់ជំនួយ​យោធាចុង​

សង្គ្រាមអ៊ុយក្រែន ៖ សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី២៧ ធ្នូ ពីការ​​​​បញ្ចេញប្រាក់ជំនួយ​យោធាចុង​ក្រោយ ចំនួន២៥០លានដុល្លារ​ ដល់អ៊ុយក្រែន​ ដែលនោះ​ជា​ប្រាក់ជំនួយចុង​ក្រោយ​​មិន​ចាំ​បាច់​ឆ្លងកាត់ការ​បោះ​ឆ្នោត​អនុម័ត​​​​របស់សភា។​

ការចរចានៅ​តែ​​​​បន្តធ្វើ​រវាង​បណ្ដាសមា​ជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​​និង​គណបក្ស​ប្រជា​ធិបតេយ្យ​ ស្ដី​ពី​ការ​អនុម័ត​​ទឹក​ប្រាក់​​ជំនួយ​​ដល់​អ៊ុយ​ក្រែន​​​៦១ពាន់់​លាន​ដុល្លារ ដែលទាមទារ​យ៉ាង​ទទូច​​ ដោយ​លោក​ចូបៃដិន​និង​​​​ប្រធា​នា​ធិបតី​អ៊ុយក្រែន ​លោក​វ៉ូ​ឡូ​ឌីមៀរ​ ហ្សេ​ឡេន​ស្គី។ រដ្ឋមន្ត្រីការបរទេស​​អា​មេរិក​​​​លោក​អានតូ​​នី​ ប្លីន​កេន​​ ក្នុងសេច​ក្ដី​ប្រកាស​មួយអះ​អាងថា សភា​ចាំ​បាច់​ត្រូវ​​​​​​បញ្ចេញ​​​​ប្រតិកម្ម​​​​​ឲ្យ​បាន​​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅបាន​ ដើម្បី​ផល​ប្រយោជន៍សន្តិសុខ​ជាតិ​​​របស់​​​​ខ្លួន​ ដោយជួយអ៊ុយក្រែន​​ក្នុង​កិច្ច​ការពារខ្លួន​។

ទោះ​បី​យ៉ាង​​ណា​ ​​​​​​ប្រមុខ​​​​សភា​នៃ​គណបក្ស​ទាំង​២បាន​ប្រាប់រួច​ហើយ​ថា សភា​​នឹង​បញ្ចប់​ឆ្នាំ​​ដោយ​មិន​ផ្ដល់សុពល​ភាព​​​ដល់​​​មូលនិធិ​ថ្នី​ៗ​ឡើយ​។​ បែប​នេះ​កាន់តែ​​​នាំឲ្យ​​ប្រ​ធានាធិបតីអ៊ុយ​ក្រែនខក​ចិត្ត​ថែម​ទៀត​ ​ក្រោយ​ការ​វាយ​បក​​​​​​​​​របស់​កង​ទ័ព​លោក​​កន្លង​មក​​ លើ​​កង​ទ័ពរុស្សុី​​ដើម្បី​ដណ្ដើម​ដែន​ដី​​​ដែល​រុស្សុី​កាន់​កាប់​មក​វិញ​​​​​ ​ត្រូវ​រង​បរា​ជ័យ​​​មិន​​ដូច​​​​ការ​រំពឹង​ទុក​​​​ពីដំ​បូង​។ ​​​​​​​​​មិន​ត្រឹមតែ​​មិន​អាច​​​​​​រំដោះ​​បាន​ដែន​ដី​ធំ​ដំ ផ្ទុយ​ទៅ​វិញ​​​​រុស្សុី​បែរ​ជាអ្នក​​​​វាយ​លុក​ថ្មី​ដណ្ដើ​ម​យក​ទី​ក្រុង​​យុទ្ថ​សាស្ត្រ​អ៊ុយ​ក្រែន​​​នៅ​ភាគ​ខាងកើត​​​ប្រទេស​​បាន​ទាំង​ស្រុងគឺក្រុង​​ម៉ា​រីអ៊ី​វកា និង​កំ​ពុង​​​​​​​ធ្វើ​ការ​វាយ​លុក​​​​​​​​​ទៅមុខ​ទៀត​ នៅ​តាម​ខ្សែ​រណសិរ្ស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ