ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បា.ញ់​ទម្លាក់​ដ្រូ​ន​និង​មី​ស៊ី​ល​ជា​ច្រើន​ដែល​​ក្រុម​ហ៊ូ​ធី​បា.ញ់​សំដៅ​នាវា​និង​អ៊ី​ស្រា​អែ​ល

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​យេ​ម៉ែ​ន ៖ កងទ័ព​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​ថា បាន​ស្ទាក់​បា.ញ់​ទម្លាក់​នា​

សហរដ្ឋអាមេរិក​-​យេ​ម៉ែ​ន ៖ កងទ័ព​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​ថា បាន​ស្ទាក់​បាញ់​ទម្លាក់​នា​ភាគ​ខាងត្បូង​សមុទ្រ​ក្រហម ដ្រូ​ន​និង​មី​សី​ុ​ល​ជា​ច្រើន​គ្រឿង​ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ប្រើ​វាយប្រហារ​សំដៅ​អី​ុ​ស្រា​អែ​ល​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​២៧​ធ្នូ​របស់​AFP​។

ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អី​ុ​រ៉​ង់​និយាយ​ថា ពួក​គេ​វាយប្រហារ​ដោយ​ដ្រូ​ន​និង​មី​សី​ុ​ល​សំដៅលើ​នាវា​មួយ​គ្រឿង​និង​អី​ុ​ស្រា​អែ​ល​។ កង​នាវាចម្បាំង​អា​មេ​រិ​កបាន​ល្បាត​រួម​ជាមួយ​បណ្ដា​នាវា​នៃ​ក្រុមចម្រុះ​អន្តរជាតិ​ដើម្បី​ការពារ​ការ​ធ្វើ​នាវាចរណ៍​កាត់​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​។ ពួក​ឧទ្ទាម​នោះ​និយាយ​ថា ការ​វាយប្រហារ​របស់​ពួក​គេ​គឺជា​ការ​រួម​សាមគ្គីភាព​ជាមួយ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​អី​ុ​ស្រា​អែ​ល​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ាថ្លែង​ថា កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​កងទ័ព​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​ក្នុង​តំបន់​នេះ បាន​បាញ់​ទម្លាក់​ដ្រូ​ន​វាយប្រហារ​១២​គ្រឿង​និង​មី​សី​ុ​ល​បាលី​ស្ទិ​ក​ប្រឆាំង​នាវា​៣​គ្រាប់ ព្រមទាំង​មី​សី​ុ​ល​បណ្ដែត​២​គ្រាប់​នៅ​ភាគ​ខាងត្បូង​សមុទ្រ​ក្រហម​ដែល​បាញ់​ចេញ​ដោយ​ពួក​ហ៊ូ​ធី អំឡុង​ពេល​ប្រមាណ​ជា​១០​ម៉ោង​។ ការ​បាញ់​ស្ទាក់​មួយ​ចំនួន​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​ប្រយុទ្ធ​ដែល​ធ្វើ​ប្រតិបត្តិការ​ចេញពី​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​USS EISENHOWER​ដែល​មាន​វត្តមាន​ក្នុង​សមុទ្រ​នោះ​។ ពុំ​មានការ​ខូចខាត​ណាមួយ ក្នុង​ចំណោម​នាវា​ដែល​មាន​វត្តមាន​ក្នុង​តំបន់​និង​ពុំ​មាន​អ្នក​របួស​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ឡើយ​។

មុន​នេះ​ពួក​ឧទ្ទាម​ហ៊ូ​ធី​អះអាង​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា បាន​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​សំដៅ​នាវា​ពាណិជ្ជកម្ម​មួយ​គ្រឿង​មានឈ្មោះ​ថា MSC UNITED និង​បញ្ចេញ​ដ្រូ​ន​វាយប្រហារ​ប្រឆាំង​បណ្ដា​គោលដៅ​យោធា​នា​ភាគ​ខាងត្បូង​អី​ុ​ស្រា​អែ​ល​។ កងទ័ព​អី​ុ​ស្រា​អែ​ល​និយាយ​ថា បាន​ស្ទាក់​កម្ទេច​គោលដៅ​អាកាស​ប្រទូស្ត​រ៉ា​យ​មួយ​ដែល​កំពុង​ហោះ​សំដៅ​ដែនដី​ខ្លួន​។

តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ប្រឆាំង​ពួក​ហា​ម៉ាស់​ពី​ថ្ងៃ​ទី​៧​តុលា​មក ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​បង្កើន​ការ​វាយប្រហារ​លើ​បណ្ដា​នាវា ដែល​មាន​ទំនាក់ទំនង​ជាមួយ​អី​ុ​ស្រា​អែ​ល​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​យេ​ម៉ែ​ន​។ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​មី​សី​ុ​ល​និង​ដ្រូ​ន​ជា​ច្រើន ត្រូវ​បាញ់​ទម្លាក់​ដោយ​នាវាចម្បាំង​អា​មេ​រិ​ក បារាំង​និង​អង់គ្លេស​ដែល​ល្បាត​រួម​គ្នា​ក្នុង​តំបន់​សមុទ្រ​ក្រហម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ